លោកបណ្ឌិត ស៊ឺន សំ៖ តាមសេណារីយ៉ូ អាមេរិក នឹងនៅតែបន្តមានមូលដ្ឋានទ័ពនៅឈូងសមុទ្រពែក្ស (Video inside)
20-04-2026 15:37
(ភ្នំពេញ)៖ តាមការព្យាករណ៍របស់លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា តាមសេណារីយ៉ូ នៅក្បែច្រកសមុទ្រ ហ័រម៉ូស ឬនៅឈូងសមុទ្រពែក្ស នឹងបន្តមានវត្តមានកងទ័ពអាមេរិកគ្រប់គ្រង បើទោះជាច្រកនេះអាចបើកវិញដោយអ៊ីរ៉ង់ នៅពេលខាងមុខ ឬនៅពេលដែលភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា បានបិទបញ្ចប់ទៅវិញក្ដី។
ព្រោះការបន្តមានវត្តមានកងទ័ពអាមេរិក គឺជាការបង្ហាញនូវឥទ្ធិពលរបស់អាមេរិក ដែលអាមេរិកតែងតែចង់បន្តពង្រឹងនិងពង្រីក ដើម្បីរក្សាតុល្យភាពអំណាចរបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាដូចតទៅ៖









