បណ្ឌិត ស៊ឺន សំ៖ បទឈប់បាញ់រយៈពេល១០ថ្ងៃរវាងអ៊ីស្រាអែល និងលីបង់ ទំនងជាមិនទាន់អាចនាំឲ្យមានសន្តិភាពនោះទេ (Video inside)

20-04-2026 15:39

(ភ្នំពេញ)៖ នៅក្នុងនាមជាអ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ស៊ឺន សំ មើលឃើញថា បទឈប់បាញ់រយៈពេល១០ថ្ងៃរវាងអ៊ីស្រាអែល និងលីបង់ ទំនងជាមិនទាន់អាចនាំឲ្យប្រទេសទាំង២មានសន្តិភាពជាមួយគ្នាបានឡើយ ព្រោះតែអ៊ីស្រាអែល ហាក់មិនបានគោរពនូវកិច្ចព្រមព្រៀងឲ្យបានពេញលេញនៅឡើយទេ។ ម្យ៉ាងវិញទៀត កិច្ចព្រមព្រៀងបទឈប់បាញ់រវាងលីបង់ និងអ៊ីស្រាអែលនេះ ក៏ជាផ្នែកមួយដ៏សំខាន់នាំឲ្យអាមេរិក និងអ៊ីរ៉ង់ អាចបន្តចរចាស្វែងរកសន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ។

ហេតុដូច្នេះហើយលោកបណ្ឌិតមើលឃើញថា បទឈប់បាញ់ និងសន្តិភាពរវាងអ៊ីស្រាអែល និងលីបង់ ពិបាកក្នុងការទទួលបានជោគជ័យនៅក្នុងកាលៈទេសៈនេះណាស់។ នេះបើតាមការបញ្ចាក់របស់លោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាដូចតទៅ៖