បណ្ឌិត ស៊ឺន សំ៖ បើសិនជាអាមេរិក និងអ៊ីរ៉ង់ អាចបិទបញ្ចប់នៅពេលឆាប់ៗតែក៏នឹងអាចផ្ទុះឡើងវិញនៅពេលអនាគត​ (Video inside)

20-04-2026 15:42

(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បើទោះជាអាមេរិក ព្យាយាមក្នុងការចរចាបិទបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់ តាមគ្រប់រូបភាពព្រមទាំងគំរាមផងនោះ ក៏អាចត្រឹមបិទបញ្ចប់សង្រ្គាមត្រឹមរយៈពេលខ្លីណាមួយប៉ុណ្ណោះ ប៉ុន្តែសង្រ្គាមធំនឹងបន្តកើតឡើងសារជាថ្មីទៀតនៅពេលអនាគត ដោយសារតែស្មារតីជាតិនិយមនៃប្រទេស និងភាពឈឺចាប់ ដែលបានកើតមានឡើងក្នុងអំឡុងពេលមានសង្រ្គាម តាមរយៈការបាត់បង់សាច់ញាតិ បាត់បង់អធិបតេយ្យភាព និងសេចក្ដីសុខជារួមរបស់ប្រទេសជាតិ។

ហេតុដូច្នេះហើយលោកបណ្ឌិត ចង់ឲ្យមានការចែករំលែកនូវមនោគមន៍សន្តិភាពនិយម ឲ្យបានច្រើននៅលើពិភពលោក ជាជាងការបង្កើតសង្រ្គាម បណ្ដុះមនោគមន៍ជាតិនិយមជ្រុល ដែលសុទ្ធតែជាហេតុនាំឲ្យមានការផ្ទុះសង្រ្គាមនៅពេលអនាគត។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាដូចតទៅ៖