សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ផ្តល់អាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សានៅចិនចំនួន ៥០កន្លែង
20-04-2026 17:19
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅប្រទេសចិនចំនួន៥០កន្លែង។ អាហារូបករណ៍នេះ មានថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ដោយឆ្លងកាត់ការប្រឡង។
កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី ជាកំហិត។
ដើម្បីដាក់ពាក្យស្នើសុំ សូមចូលទៅកាន់ https://reg.amt.live/web/signup
ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://t.me/amtcn2026







