* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មន្រ្តីជំនាញក្រសួងបរិស្ថាន កំពុងចុះពិនិត្យករណីមានត្រីពុលងាប់ក្នុងព្រែកត្រែង នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង

20-04-2026 20:15

(បាត់ដំបង)៖ មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះស្រាវជ្រាវ ត្រួតពិនិត្យ និងចាត់វិធានការ ដើម្បីទប់ស្កាត់ការបំពុលទឹកព្រែកត្រែង ក្នុងភូមិសាស្រ្ត ភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីអ្នកសារព័ត៌មានថា មានករណីត្រីពុល និងងាប់នៅទីតាំងខាងលើ។

ក្រុមការងារជំនាញ បានចុះពិនិត្យដល់ទីតាំង ពិនិត្យប្រព័ន្ធបង្ហូរទឹកកខ្វក់ រកប្រភពបញ្ចេញសំណល់រាវ កន្លែងសង្ស័យ ដែលអាចធ្វើឱ្យប៉ះពាល់គុណភាពទឹក និងមានត្រីពុលងាប់ក្នុងព្រែកត្រែងនេះ។

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ ក្រុមការងារកំពុងបន្តចុះពិនិត្យស្រាវជ្រាវករណីខាងលើបន្តទៀត និងបានរកឃើញសំណាកត្រីងាប់មួយចំនួន។ យោងតាមការចុះទៅពិនិត្យដល់ទីតាំងជាក់ស្ដែង កន្លែងមានត្រីងាប់ និងទឹកមានធំក្លិនស្អុយ ក្នុងព្រែកត្រែង ដែលស្ថិតនៅចចម្ងាយ ៦០០ម៉ែត្រ ផ្នែកខាងក្រោមរោងចក្រកែឆ្នៃស្វាយចំនួនពីរ។

ជាមួយគ្នានេះ ក្រុមការងារបានចុះពិនិត្យជាក់ស្តែង មិនបានឃើញមានករណីសង្ស័យពីការលេចធ្លាយ ឬការបញ្ចេញសំណល់រាវចូលទៅក្នុងអូត្រែងនៅឡើយទេ ដោយសារក្រុមហ៊ុនទាំង២ បានរៀបចំឱ្យមានអាងប្រព្រឹត្តិកម្មទឹកតាមលក្ខណៈបច្ចេកទេស និងនៅតំបន់រោងចក្រទឹកដែលបានបញ្ចេញមកក្រៅ មានពណ៌ថ្លា និងក៏មិនមានក្លិនស្អុយដែរ។

ទន្ទឹមនឹងនេះ ក្រុមការងារបានយកសំណាកទឹកចំនួន៥ទីតាំង នៅខ្សែទឹកខាងលើ និងខាងក្រោម និងចំណុចទឹកស្រះរបស់រោងចក្រ នៃក្រុមហ៊ុនកែច្នៃដំណាប់ស្វាយទាំងពីរ២កន្លែង គឺក្រុមហ៊ុនយូយូរភីន និងក្រុមហ៊ុនប៉ៃស៊ិនសេង ដែលស្ថិតក្នុងភូមិសាស្រ្តក្បែរកន្លែងសង្ស័យរ ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន។

ជាមួយគ្នានេះ មន្រ្តីជំនាញបានដាក់ចេញវិធានការ ស្នើសុំឱ្យអាជ្ញាធរ ធ្វើការហាមឃាត់ប្រជាពលរដ្ឋ ផ្អាកការប្រើប្រាស់ទឹកព្រែកត្រែងមួយរយៈ និងកុំយកត្រីដែលងាប់ទៅបរិភោគ។ ក្រុមការងារបានណែនាំបន្ថែមដល់ម្ចាស់ទីតាំងរោងចក្រទាំង២ខាងលើ កុំបញ្ចេញសំណល់រាវបំពុលទឹកសាធារណៈ និងអនុវត្តបទដ្ឋានបច្ចេកទេសបរិស្ថានឱ្យបានត្រឹមត្រូវជាប្រចាំ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានបញ្ជាក់ជំហរចំណាត់ការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ មិនលើកលែងចំពោះក្រុមហ៊ុន ឧស្សាហកម្ម ឬរោងចក្រណា ដែលបង្កការបំពុលទឹកសាធារណៈឡើយ៕