* សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី)
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* Fresh Exclusive: Trump ចង់ឱ្យអឺរ៉ុបសងលុយ ខណៈអាមេរិកត្រូវរក្សាអាវុធ៖ តើសេតវិមានកំពុងលេង នយោបាយអ្វីថ្មី?
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* កងទ័ពកម្ពុជា-អាមេរិក ចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧
* អាជ្ញាធរនេប៉ាល់៖ ការខាតបង់ដោយសារគ្រោះទឹកជំនន់ គិតជាទឹកប្រាក់ប្រហែល ២,៥៦ពាន់លានដុល្លារ
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* មន្ត្រីគយប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ រឹបអូសបានកញ្ឆាជិត ៣៥ គីឡូក្រាមពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា
* UN៖ បាតុភូតអាកាសធាតុ El Niño លើកនេះ មានសភាពខ្លាំងក្លា និងអាចអូសបន្លាយដល់ឆ្នាំក្រោយ
* កម្ពុជា ប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

នគរបាលខេត្តត្បូងឃ្មុំ ឃាត់ខ្លួនយុវជនខ្មែរ និងវៀតណាម ដែលបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ (Video inside)

20-04-2026 21:13

(ត្បូងឃ្មុំ)៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រែក នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានក្រុមក្មេងទំនើងមួយក្រុម បានជិះម៉ូតូបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ស្ថិតក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រែក សហកាជាមួយកម្លាំងប្រជាការពារ និងប្រជាពលរដ្ឋល្អ បានស្ទាក់ និងនាំខ្លួនក្មេងទំនើងចំនួន៤នាក់ រួមមាន៖

*១. ឈ្មោះ ឈុន វីឈីន ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ
*២. ឈ្មោះ ស៊ែន ផានុត ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ ទាំង២នាក់ រស់នៅភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
*៣. ឈ្មោះ ង្វៀង ជំាងទៀង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិវៀតណាម
*៤. ឈ្មោះ ហូ វូហុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម ទាំង២នាក់ រស់នៅភូមិតឹងហ័រ ឃុំតឹងឡាប់ ខេត្តតៃនិញ ប្រទេសវៀតណាម។

នគរបាល បានធ្វើការសាកសួរ និងបានដកហូតម៉ូតូចំនួន២គ្រឿង រួមមាន៖

*១. ម៉ូតូម៉ាកសង ស៊េរីឆ្នាំ១៩៨៩ ពណ៌ព្រីងទុំ គ្មានផ្លាកលេខ
*២. ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៧ គ្មានផ្លាកលេខ។

កម្លាំងសមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា និងបានដកហូតម៉ូតូទាំង២គ្រឿង ខាងលើរក្សាទុករយៈពេល៣ខែ ហើយអាណាព្យាបាលក្មេងទំនើងទាំង៤នាក់ បានសំណូមពរ និងធានាយកទៅអប់រំណែនាំ នៅមូលដ្ឋានបន្ថែមទៀត៕