អភិបាលខេត្តបាត់ដំបង សាកសួរសុខទុក្ខលោកយាយ រស់ សាបឿន បងស្រីបង្កើតលោកស្រី រស់ សេរីសុទ្ធា
20-04-2026 21:29
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជួបសាកសួរសុខទុក្ខលោកយាយ រស់ សាបឿន ដែលត្រូវជាបងស្រីបង្កើតរបស់លោកស្រី រស់ សេរីសុទ្ធា ជាតារាចម្រៀងក្នុងទសវត្សរ៍៦០ គេហដ្ឋានរបស់លោកយាយផ្ទាល់។
ក្នុងឱកាសនោះ លោកយាយ រស់ សាបឿន ក៏បានថ្លែងអំណរគុណដល់ អភិបាលខេត្តបាត់ដំបង និងក្រុមការងារដែលបានអញ្ជើញមកសាកសួរសុខទុក្ខដល់គេហដ្ឋានរបស់លោកយាយផ្ទាល់ និងការយកចិត្តទុកដាក់លើកតម្កេីងចំពោះសិល្បករជំនាន់ដើម តាមរយៈការរៀបចំសួនសិល្បៈ និងការសាងសង់រូបសំណាក សិល្បករ សិល្បការិនី ជំនាន់ដើមក្នុងនោះក៏មានការសាងសង់រូបសំណាកលោកស្រី រស់ សេរីសុទ្ធា និង កវីនិពន្ធ តារាចម្រៀងដទៃទៀត ដែលមានស្រុក
កំណើតចេញពីខេត្តបាត់ដំបងផងដែរ។
សូមជម្រាបផងដែរថា សួនសិល្បៈខាងលើនេះក្រុមការងារសាងសង់បានជិតហើយជិតទាំងស្រុង ដោយក្រុមការងារនឹងបន្តសាងសង់បន្ថែមទៀត ហើយនៅពេលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នឹងអញ្ជើញសាច់ញាតិ ក្រុមគ្រួសារនៃកវីនិពន្ធ តារាចម្រៀង មកចូលរួមទាំងអស់គ្នាផងដែរ៕


















