* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ រយៈពេល០៦ថ្ងៃ ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមោទនភាព!

21-04-2026 00:21

(ភ្នំពេញ)៖ ថ្វីត្បិតតែកងកម្លាំងមិនបានឈប់សម្រាក ជួបជុំសាច់ញាតិដើរលេងកម្សាន្តក្នុងថ្ងៃបុណ្យជាតិដូចគេឯង ប៉ុន្តែកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលទទួលខុសត្រូវនៅតាមបណ្ដាគោលដៅទាំងអស់ ក៏មានក្តីសប្បាយរីករាយយ៉ាងខ្លាំង ក្នុងការចូលរួមជាមួយសមត្ថកិច្ចចម្រុះ បំពេញបេសកកម្ម រៀបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខ រក្សាសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលមកលេងកម្សាន្តក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ទាំងយប់ទាំងថ្ងៃ ក្រោមស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

មិនត្រឹមតែប៉ុណ្ណោះទេ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានរៀបចំស្តង់ពិព័រណ៌ផ្សព្វផ្សាយពី តួនាទី ភារកិច្ច សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៏បន្ទាន់ (Emergency Hotline) 1291 ដោយទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ បានចូលរួមឆ្លើយសំណួរ ប្រកួតកីឡា និងលេងល្បែងប្រជាប្រិយដើម្បីទទួលបានរង្វាន់ជាច្រើនជាមួយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ យ៉ាងច្រើនកុះករ។

ព្រឹត្តិការណ៍ នគរសង្ក្រាន្ត បានប្រព្រឹត្តទៅអស់រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ត្រូវបានបញ្ចប់ដោយជោគជ័យ អមជាមួយស្នាមញញឹមនៃភាពសប្បាយរីករាយរាប់លានបានរីកព្រោងព្រាត បង្ហាញដល់ពិភពលោក ឲ្យឃើញកាន់តែច្បាស់ នូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូផង់របស់កម្ពុជា និងស្មារតីអភិរក្សអត្តសញ្ញាណជាតិដ៏មានតម្លៃ សាមគ្គីខ្មែរ ថែវប្បធម៌ លើកសមត្ថភាព ឆ្ពោះទៅអនាគតថ្លៃថ្លា ហើយក៏ជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមស្វែងយល់ និងទទួលយកបទពិសោធន៍វប្បធម៌ខ្មែរផងដែរ៕