រដ្ឋលេខាធិការ គង់ ផល្លៈ ដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយទីប្រឹក្សាច្បាប់ និងទីប្រឹក្សាបច្ចេកទេសបារាំង នៃគម្រោងរបស់ AFD
21-04-2026 14:11
(ភ្នំពេញ)៖ លោក គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយទីប្រឹក្សាច្បាប់ និងទីប្រឹក្សាបច្ចេកទេសបារាំងពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ចំនួន៣ គឺ (១) សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល (២) សេចក្តីព្រាងច្បាប់ស្តីពីបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និង (៣) សេចក្តីព្រាងច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថល ក្រោមគម្រោង របស់ Agence Francaise de Development (AFD)។
កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រុមការងារនីតិកម្ម អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងអគ្គនាយកដ្ឋានរដ្ឋបាល (នាយកដ្ឋាននីតិកម្ម) ព្រមទាំងក្រុមការងារ AFD តំណាងស្ថានទូតបារាំងប្រចាំកម្ពុជា និងតំណាង Expertise France នៅទីស្តីការ ក.ប.ទ.៕















