រកឃើញម្ចាស់ជ័យលាភី ការប្រកួតវីដេអូសំលេងយុវជនកម្ពុជា-ចិន ក្នុងកម្មវិធី «ឈ្វេងយល់ពីវប្បធម៌កម្ពុជា-ចិន»
21-04-2026 17:20
(ភ្នំពេញ)៖ ថ្មីៗនេះ ការប្រកួតវីដេអូ Vlog «សំឡេងយុវជនកម្ពុជា-ចិន» ដែលគាំទ្រដោយក្រសួងទេសចរណ៍កម្ពុជា បានបញ្ចប់ដំណាក់កាលទទួលស្នាដៃវីដេអូ វាយតម្លៃដាក់ពិន្ទុ និងប្រកាសលទ្ធផល។
ការប្រកួតនេះ ជាផ្នែកមួយនៃកម្មវិធី «ឈ្វេងយល់ពីវប្បធម៌កម្ពុជា-ចិន» ដោយផ្តោតលើប្រធានបទ «ទស្សនៈយុវជន និងការបង្កើតមាតិការួមគ្នា» និងផ្តោតសំខាន់លើគម្រោងសហប្រតិបត្តិការវាងកម្ពុជា និងចិន។ សរុបមក មានស្នាដៃវីដេអូខ្លីជិត១០០ ត្រូវបានដាក់ចូលរួមប្រកួត។
បន្ទាប់ពីការវាយតម្លៃ និងផ្តល់ពិន្ទុដោយគណៈកម្មការជំនាញពីវិស័យប្រព័ន្ធផ្សព្វផ្សាយ វប្បធម៌នៃកម្ពុជា និងចិន ស្នាដៃលេចធ្លោចំនួន ២០ ត្រូវបានជ្រើសរើសសម្រាប់ការតាំងបង្ហាញជាផ្លូវការ។
ក្នុងនោះ វីដេអូ Vlog «ជីវិតក្រោយពេលភ្លើងភ្លឺ» ទទួលបានពានរង្វាន់លេខ១ ខណៈដែល «ស្លាបបំបាំងកាយរបស់ម៉ាក» និង «ក្រម» ទទួលបានពានរង្វាន់លេខ២។ ចំណែកឯ «ឆ្លងកាត់ពពក ស្វែងយល់អង្គរ», «បទពិសោធន៍បច្ចេកវិទ្យារបស់ គីម ស្រ៊ួង នៅហឺហ្វេយ៍ ប្រទេសចិន» និង «កម្ពុជា-ចិនរួមគ្នា៖ ទំនុកចិត្ត និងអនាគតនៅក្នុងបេតិកភណ្ឌអង្គរ» ទទួលបានពានរង្វាន់លេខ៣ ខណៈស្នាដៃផ្សេងទៀតទទួលបានពានរង្វាន់លើកទឹកចិត្ត។
ស្នាដៃដែលចូលរួមប្រកួត បានបង្ហាញយ៉ាងច្បាស់នូវរឿងរ៉ាវពិតនៃការអភិវឌ្ឍរួមរវាងកម្ពុជា និងចិន តាមរយៈការចុះទៅកាន់ទីកន្លែងពិត និងការបង្ហាញប្រកបដោយច្នៃប្រឌិតរបស់យុវជន។ មាតិកាទាំងនេះបានគ្របដណ្តប់លើវិស័យសំខាន់ៗជាច្រើន រួមមាន ការអភិរក្ស និងជួសជុលបេតិកភណ្ឌអង្គរ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការសហការផ្នែកអប់រំ និងសុខាភិបាល ដែលបង្ហាញពីដំណើរការអភិវឌ្ឍន៍រួម និងមិត្តភាពជិតស្និទ្ធរវាងប្រទេសទាំងពីរ។
តាមការបញ្ជាក់ពីភាគីអ្នករៀបចំ ស្នាដៃលេចធ្លោនឹងត្រូវបានផ្សព្វផ្សាយបន្តតាមគណនីផ្លូវការរបស់ «ឈ្វេងយល់ពីវប្បធម៌កម្ពុជា-ចិន» និងតាមប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធ ដើម្បីឱ្យសាធារណជនបានទស្សនា និងយល់ដឹងបន្ថែមអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន។ សូមអញ្ជើញសាធារណជនតាមដាន។
សូមចូលទៅកាន់តំណភ្ជាប់វីដេអូខាងក្រោម៖https://www.facebook.com/reel/2799201143764323










