* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បើកប្រតិបត្តិការចុះបង្ក្រាបបទល្មើស Online Scam និងគ្រឿងញៀន នៅអគារខុនដូរ ZHUOYUFENG ក្នុងខណ្ឌមានជ័យ ឃាត់ខ្លួនជនបរទេស ៥៥នាក់

21-04-2026 19:18

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមការបញ្ជាការផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួបពីព្រះរាជអាជ្ញា បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scames) និងគ្រឿងញៀន នៅអគារខុនដូរ ZHUOYUFENG ដោយឃាត់ខ្លួនជនបរទេសចំនួន ៥៥នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទី ក្រុមការងារចម្រុះដឹកនាំដោយលោក ហ៊ុន សុរិទ្ធី និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ពូ ដាវី មេបញ្ជាការរងកងរាជអាវុធរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង និងលោក ថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងអគារខុនដូរ ZHUOYUFENG អគារលេខ៥២៤ ផ្លូវបេតុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមរបាយករណ៍បានឱ្យដឹងថា លទ្ធផលនៃប្រតិបត្តិការបង្ក្រាបកម្លាំងចម្រុះបានរកឃើញជនបរទេសចំនួន ៥៥នាក់។ ក្នុងនោះមានជនបរទេសស្នាក់នៅខុសច្បាប់ (គ្មានលិខិតឆ្លងដែន លើសទិដ្ឋាការចំនួន ៤៤នាក់។ ជនបរទេសប្រព្រឹត្ត Online Scam មានជនជាតិវៀតណាមចំនួន ១១នាក់ (ស្រី ០៣នាក់)។

វត្ថុតាងចាប់យករួមមាន៖ កុំព្យូទ័រយួរដៃ ចំនួន ១៤គ្រឿង, ទូរស័ព្ទដៃចំនួន ០៦គ្រឿង និងគ្រឿងញៀនចម្រុះទម្ងន់មានទម្ងន់សរុបប្រហែល ១០គីឡូក្រាម។

ជាលទ្ធផលកោសល្យវិច័យជួញដូរគ្រឿងញៀន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ក្រោមរូបភាពអូសទាញឱ្យជនរងគ្រោះដាក់ប្រាក់ដើម្បីទទួលបានប្រាក់ចំណេញ។ ចំពោះមនុស្សនិងវត្ថុតាងខាងលើបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕