* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កម្ពុជា និងគុយបា រួមគ្នាតាំងពិព័រណ៍រូបថត ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

21-04-2026 21:13

(ភ្នំពេញ)៖ ប្រទេសកម្ពុជា និងស្ថានទូតសាធារណៈរដ្ឋគុយបា បានរួមគ្នារៀបចំពិធីតាំងពិព័រណ៍រូបថត ៣១សន្លឹក ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៥ មេសា ១៩៦០ - ១៥ មេសា ២០២៦)។

ពិធីនេះបានធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ នាសាលចតុម្មុខមង្គល នៃក្រសួងព័ត៌មាន ក្រោមវត្តមានចូលរួមលោកស្រី មីឡេនណា ការីដាដ ហ្សាឌីវ៉ា ព្រាដា (Milena Caridad Zaldívar Piedra) ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា, លោកស្រី និន សាផុន ប្រធានគណៈកម្មាធិការទី៩ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាព សភាកម្ពុជា-គុយបា, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោកស្រី លោកស្រីកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងសមាគមនិស្សិតកម្ពុជា នៅប្រទេសគុយបា។

ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា បានថ្លែងថា ការតាំងពិព័រណ៍រូបថតនេះឧទ្ទិសដល់ព្រឹត្តិការណ៍សំខាន់នៃទំនាក់ទំនងពិសេស និងជាប្រវត្តិសាស្ត្ររវាងសាធារណៈរដ្ឋគុយបា និងព្រះរាជាណាចក្រកម្ពុជា ដែលជាប្រជាជាតិដាច់ស្រយាលពីរដែលចំណងការទូត ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០។

ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា បានលើកឡើងថា៖ «រួមគ្នា និងជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ យើងប្រឈមមុខនឹងកិច្ចការដ៏លំបាកក្នុង ការដោះស្រាយទំនាក់ទំនងទ្វេភាគីជាងប្រាំមួយទសវត្សរ៍។ យើងបានធ្វើដូច្នេះដោយផ្អែកលើការពិតដែលមិនអាចប្រកែកបាន និងដោយការកោតសរសើរចំពោះការរួមចំណែក របស់មនុស្សម្នាក់ៗដែលបានជួយពង្រឹង និងស៊ូទ្រាំទំនាក់ទំនងទាំងនេះ។ ការលើកទឹកចិត្ត ពិសេសមួយគឺការគោរពចំពោះទំនួលខុសត្រូវប្រវត្តិសាស្ត្រ ដើម្បីគោរពដល់ចំណងមិត្តភាព និងក្តីស្រលាញ់រវាងប្រជាជាតិយើង ដែលបង្កើតឡើងដោយសម្តេចព្រះបិតា នរោត្តម សីហនុ និងមេដឹកនាំប្រវត្តិសាស្ត្រនៃបដិវត្តគុយបា អគ្គមេបញ្ជាការ Fidel Castro Ruz»។

លោកស្រីបានឱ្យដឹងថា រូបថតនីមួយៗចំនួន ៣១សន្លឹក បង្ហាញពីឫសគល់ជ្រៅនៃទំនាក់ទំនង ដែលបង្កើតឡើងនៅលើឆន្ទៈនយោបាយ ការគោរព និងការយោគយល់គ្នាទៅវិញទៅមក លះបង់ចំពោះគោលការណ៍មិនចូលបក្សសម្ព័ន្ធ កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍ និងការបំពេញបន្ថែម។ រូបភាពខ្លះនឹងមិនត្រូវបានផ្សព្វផ្សាយសម្រាប់មនុស្សជាច្រើន ប៉ុន្តែប្រាកដជាទាក់ទាញចិត្តប្រជាជនគុយបា និងប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់ ដោយឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍សំខាន់ៗក្នុងរយៈពេល ៦៥ឆ្នាំនៃចំណងមិត្តភាពដ៏ជិតស្និទ្ធ និងគំរូ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការតាំងពិព័រណ៍រូបថតអបអរខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា ដែលជាសក្ខីភាពដ៏សំខាន់នៃមិត្តភាពដ៏ជ្រាលជ្រៅ និងយូរអង្វែង និងមិនអាចបំបែកបានរវាងប្រទេសជាតិទាំងពីរ។ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណដ្ឋគុយបា នាថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០ ក្រោមព្រះរាជតម្រិះផ្តួចផ្តើមរបស់សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោក Fidel Castro អគ្គមគ្គុទេសក៏បដិវត្តន៍គុយបា ប្រទេសទាំងពីរ បានបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងជិតស្និទ្ធលើវិស័យនានាដូចជា៖ នយោបាយ អប់រំ សុខាភិបាល កីឡា និងវិស័យព័ត៌មាន។ល។ ទំនាក់ទំនងទាំងនេះត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការយោគយល់ និងការគាំទ្រគ្នា នៅលើឆាកអន្តរជាតិ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា សាធារណរដ្ឋគុយបា មិនត្រឹមតែជាដៃគូសហប្រតិបត្តិការរបស់កម្ពុជា ប៉ុន្តែជាមិត្ត ស្និទ្ធស្នាល និងស្មោះត្រង់ដែលបានឈរនៅក្បែរគ្នា ក្នុងគ្រប់កាលៈទេសៈផងដែរ។ ក្នុងគ្រាលំបាកកន្លងមក គុយបាបានផ្តល់នូវការគាំទ្រដ៏មានតម្លៃដល់វិស័យសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស។ សកម្មភាពទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា៕