* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ

21-04-2026 21:44

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ការតាំងពិព័រណ៍រូបថត ដើម្បីអបអរខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូត រវាងកម្ពុជា និងសាធារណរដ្ឋគុយបា គឺជាការបង្ហាញពីសមិទ្ធផល និងព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។

ការលើកឡើងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញថ្លែងសន្ទរកថា ពិធីតាំងពិព័រណ៍រូបថត អបអរខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នៅសាលចតុម្មុខមង្គល ក្រសួងព័ត៌មាន។ ដោយមានការអញ្ជើញចូលរួមពីតំណាងមកពីរដ្ឋសភា ក្រសួង-ស្ថាប័ននានា អង្គទូតបរទេសប្រចាំនៅកម្ពុជា និងតំណាងស្ថាប័នជាតិ-អន្តរជាតិ ប្រមាណ ២០០នាក់។

រូបថតចំនួន ៣១សន្លឹក ត្រូវបានជ្រើសរើសយកមកតាំងបង្ហាញក្នុងពិធីនេះ ដោយរំលេចអំពីពេល វេលា និងសមិទ្ធផលសំខាន់ៗ ដែលឆ្លុះបញ្ចាំងពីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាង ៦ទសវត្សរ៍មកនេះ ដោយចំណងមិត្តភាពដ៏រឹងមាំនេះឈរលើមូលដ្ឋាននៃការគោរព គ្នាទៅវិញទៅមក សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមាន សុខាភិបាល អប់រំ ការទូត វប្បធម៌ កីឡា និងព័ត៌មាន។

ថ្លែងក្នុងពិព័រណ៍នេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានរំលឹកអំពីសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០ ក្រោមព្រះរាជតម្រិះផ្តួចផ្តើមរបស់សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោក Fidel Castro អគ្គមគ្គុទេសក៍បដិវត្តន៍គុយបា។ រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានឆ្លៀតឱកាសសម្តែងនូវការដឹងគុណចំពោះគុយបា ដែលបានផ្តល់ការគាំទ្រយ៉ាងមានតម្លៃដល់កម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការកសាង និងភាពរីកចម្រើនរបស់កម្ពុជា នាពេលកន្លងមក។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «រូបថតដែលដាក់តាំងបង្ហាញនៅក្នុងការតាំងពិព័រណ៍នេះឆ្លុះ បញ្ចាំងពីប្រវត្តិសាស្ត្រ និងសមិទ្ធផលដែលកើតចេញពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ»។

នៅក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការទ្វេភាគី លោករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងគុយបា នៅក្នុងវិស័យព័ត៌មាន ដោយផ្តោតជាសំខាន់លើការផ្លាស់ប្តូរព័ត៌មាន ការផ្សព្វផ្សាយវប្បធម៌នៃប្រទេសទាំងពីរ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់អ្នកសារព័ត៌មាន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបង្ហាញពីគោលជំហរដ៏រឹងមាំរបស់ក្រសួងព័ត៌មានក្នុងការពង្រឹងទំនាក់ទំនងជាមួយគុយបាឱ្យកាន់តែរឹងមាំ ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ឆ្លងដែន ក្នុងបរិបទនៃការរីកចម្រើនបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត។

បើតាមលោកស្រី មីឡេនណា ការីដាដ ហ្សាឌីវ៉ា ព្រាដា (Milena Caridad Zaldívar Piedra) ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា បានបញ្ជាក់ពីទំនាក់ទំនងប្រពៃណីដ៏រឹងមាំរវាងគុយបា និងកម្ពុជា ដោយកត់សម្គាល់ថា ទំនាក់ទំនងទ្វេភាគីនេះ នៅតែបន្តឈរលើគោលការណ៍រួម ការយោគយល់គ្នាទៅវិញទៅមក និងការប្តេជ្ញា ចិត្តរួមគ្នាចំពោះសន្តិភាព និងច្បាប់អន្តរជាតិ។

លោកស្រីឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា៖ «អស់រយៈពេលជាង ៦៥ឆ្នាំមកនេះ ប្រទេសគុយបា និងប្រទេសកម្ពុជា បានពង្រឹងទំនាក់ទំនងពិសេស និងជា ប្រពៃណី ដោយផ្អែកលើគោលការណ៍រួមដ៏រឹងមាំ ការគោរពគ្នាទៅវិញទៅមក និងការយោគយល់គ្នា ក៏ដូចជា ការការពារសន្តិភាព និងបុព្វហេតុត្រឹមត្រូវ ក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ»។ លោកស្រីបានបន្តថា ពេលវេលាដ៏គួរឱ្យកត់សម្គាល់នៃចំណងមិត្តភាពជិតស្និទ្ធទាំងនេះ ត្រូវបាន បង្ហាញនៅក្នុងរូបថតនៃការតាំងពិព័រណ៍ ដែលរៀបចំដោយក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងស្ថានទូតគុយបា ដែលជាមរតកនៃមិត្តភាព និងសាមគ្គីភាពជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជនគុយបា និង ប្រជាជនកម្ពុជា ជំនាន់បច្ចុប្បន្ន និងអនាគត។

លោកស្រី មីឡេនណា ការីដាដ ហ្សាឌីវ៉ា ព្រាដា បានបន្ថែមថា រូបថតអមតៈ ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកកម្រិតខ្ពស់ ជំនួបរវាងឥស្សរជន កម្ពុជាលេចធ្លោ និងមេដឹកនាំបដិវត្តគុយបា។ ការសម្តែងផ្តាច់មុខ និងផ្លាស់ប្តូរដោយ Viengsay Valdés, របាំបាឡេទី១ នៃរបាំជាតិគុយបា នៅសាលចតុមុខ និងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងទីភ្នាក់ងារសារព័ត៌មាន AKP និង Prensa Latina ដែលជាការទទួលស្គាល់នូវទំនាក់ទំនងដែលចងពួកយើងក្នុងការការពារការពិត សន្តិភាព និងអធិបតេយ្យភាពរបស់ប្រជាជនរបស់យើង។

ពិព័រណ៍រូបថតនេះ គឺជាការរំលឹកដល់មិត្តភាពជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ និងជាការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជនប្រទេសទាំងពីរ។ រូបភាពខ្លះនឹងមិនត្រូវបានផ្សព្វផ្សាយសម្រាប់មនុស្សជាច្រើន ប៉ុន្តែប្រាកដជាទាក់ទាញចិត្តប្រជាជនគុយបា និងប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់ ដោយឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍សំខាន់ៗក្នុងរយៈពេល ៦៥ឆ្នាំនៃចំណងមិត្តភាពដ៏ជិតស្និទ្ធ និងគំរូ៕