* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវគិតលើរឿង៣ រួមមាន៖ សុខភាព ចំណេះដឹងបំណិន និងការងារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់សិស្សឱ្យជ្រើសរើសជំនាញសិក្សាមួយដែលមានភាពច្បាស់លាស់ កុំរៀនបានមួយឆ្នាំពីរ ក៏បោះបង់។ ជំនាញអ្វីក៏សំខាន់ដែរ តែត្រូវច្បាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកពីការលួចស្តាប់ឮការផ្តាំផ្ញើរបស់សម្តេចតេជោ ឱ្យគេជួយមើលថែ បើសម្តេចមានគ្រោះថ្នាក់ដល់ជីវិត។ សម្តេចបានរំលឹកថា ពេលនោះអាយុ ១២ឆ្នាំ អ្វីដែលគិតនោះ តើត្រូវរស់បែបណា បើអត់ពីឪពុកម្តាយ?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាលារៀនរបស់រដ្ឋមានតែស្តង់ដារគុណភាពតែមួយ និងមានគំរូតែមួយ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ បើតាមសម្តេចមនាយករដ្ឋមន្ត្រី សម្តេចបានបែងចែកការសាងសង់អគារសិក្សាជា៣កម្រិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពង្រឹងការអប់រំ គឺពង្រឹងពីកម្រិតមូលដ្ឋានមក ជាពិសេសការបណ្តុះបណ្តាលរក្សាពេល១២ឆ្នាំនៅកម្រិតចំណេះដឹងទូទៅ គឺសំខាន់ណាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចមិនមានទម្លាប់មើលតែរបាយការណ៍នោះទេ គឺត្រូវចុះផ្ទាល់ ឬជួបផ្ទាល់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរជាមួយសិស្សទាំងជាង ១២ម៉ឺននាក់ ដែលបានប្រលងជាប់បាក់ឌុប ដោយជោគជ័យ។
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក
* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ខួប៥ឆ្នាំនៃប្រាជ្ញាចិន៖ ពេលវេលាសម្រាប់ពិភពលោកពិចារណាឡើងវិញពីទំនាក់ទំនងរវាងមនុស្សនិងធម្មជាតិ

22-04-2026 09:41

(ភ្នំពេញ)៖ ខួប៥ឆ្នាំនៃប្រាជ្ញាចិនស្តីពី «កិច្ចកសាងសហគមន៍រួមជីវិតសុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិ» ដោយលោក Xi Jinping ប្រធានរដ្ឋចិន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានផ្តល់ឱកាសដល់មនុស្សជាតិក្នុងការពិចារណាឡើងវិញដើម្បីផ្តល់ចម្លើយនូវសំណួរថាតើគំរូអភិវឌ្ឍបច្ចុប្បន្នអាចបន្តបានយូរប៉ុណ្ណា? នៅពេលពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិអាកាសធាតុ ការឡើងកម្តៅខ្លាំងរបស់ផែនដី ការបាត់បង់ជីវចម្រុះ និងការប្រើប្រាស់ធនធានយ៉ាងលើសកម្រិត។

លោកបណ្ឌិត ជា មុនីឫទ្ធិ បានលើកឡើងថា មិនដូចគំនិតអភិវឌ្ឍបែបបុរាណ ដែលផ្តោតលើកំណើនសេដ្ឋកិច្ចជាចម្បង ប្រាជ្ញាចិននេះបានដាក់សារៈសំខាន់លើ តុល្យភាពលើការប្រើប្រាស់ធនធានធម្មជាតិ។ «កិច្ចកសាងសហគមន៍រួមជីវិត សុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិ» គឺជាការបន្តពីទស្សនវិជ្ជាចិនដែលមានឫសគល់នៅក្នុងទស្សនវិជ្ជាតាវនិយមរបស់ «ឡៅជឺ» ដែលជាទស្សនវិទូចិននាសតវត្សរ៍ទី៦មុនគ្រិស្តសករាជដែល ឡៅជឺ លើកឡើងថា «មនុស្សគួររស់នៅដោយសុខដុមជាមួយធម្មជាតិ មិនមែនប្រឆាំងនឹងធម្មជាតិទេ ហើយផែនដីជាផ្ទះរួមរបស់មនុស្សជាតិ»។ ទស្សនវិស័យនេះស្របគ្នា ជាមួយការព្រួយបារម្ភសកលសព្វថ្ងៃ ដែលអ្នកវិទ្យាសាស្ត្រសកលលោកបានព្រមានជាញឹកញាប់អំពីការធ្លាក់ចុះ នៃប្រព័ន្ធអេកូឡូស៊ី។

តាមរយៈការសិក្សាដោយផ្ទាល់នៅប្រទេសចិន ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ខាងលើបានបង្ហាញការយល់ថា បទពិសោធន៍របស់ចិនផ្តល់ចម្លើយមួយផ្នែកលើការងារបង្កើនជីវចម្រុះនេះង។ ក្នុងរយៈពេល២១ឆ្នាំ នៃការអនុវត្តទស្សនវិស័យរបស់លោក Xi Jinping ស្តីពី «ទឹកថ្លា ភ្នំបៃតង គឺជាភ្នំមាស និងភ្នំប្រាក់» ប្រទេសចិនបានពង្រីកផ្ទៃដីព្រៃឈើរហូតដល់១០០លានហិកតា ហើយបាននិងកំពុង ឈានទៅលុបបំបាត់ទាំងស្រុងនៃកាត់បន្ថយការបំពុលបរិស្ថាន ដោយក្នុងនោះមានរថយន្តអគ្គិសនីជាង៤០លាន គ្រឿងកំពុងចរាចរណ៍នៅក្នុងប្រទេសចិន។ តាមរយៈសូចនាករទាំងនេះបានបង្ហាញថា ការរួមបញ្ចូលគោល នយោបាយបរិស្ថានក្នុងយុទ្ធសាស្ត្រអភិវឌ្ឍ ប្រទេសចិនមិនត្រឹមតែអាចធ្វើទៅបានទេ ប៉ុន្តែអាចបង្កើតតម្លៃសេដ្ឋកិច្ច ថែមទៀតផង។

ជាមួយគ្នានេះលោកបណ្ឌិត ជា មុនីឫទ្ធិ បានបញ្ជាក់ថា គោលនយោបាយ «ប្រទេសចិនស្អាត» និងការលើកកម្ពស់សេដ្ឋកិច្ចបៃតង បានបង្ហាញពីការផ្លាស់ប្តូរមួយពីគំរូអភិវឌ្ឍបែបចាស់ទៅរកគំរូថ្មី។ វាជាការប្រែប្រួលសំខាន់មួយ ព្រោះវាបដិសេធគំនិតថា ការលូតលាស់ សេដ្ឋកិច្ចត្រូវតែប្តូរជាមួយការខូចខាតបរិស្ថាន។ «បរិស្ថានល្អ មិនមែនជាបន្ទុកសម្រាប់សេដ្ឋកិច្ចទេ ប៉ុន្តែជាមូលដ្ឋាន សម្រាប់លើកកម្ពស់សេដ្ឋកិច្ច»។ ការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបៃតងត្រូវការវិនិយោគធំ បច្ចេកវិទ្យា និងការផ្លាស់ ប្តូរគំនិត។ ប្រទេសកំពុងអភិវឌ្ឍជាច្រើននៅតែប្រឈមមុខនឹងជម្រើសលំបាករវាងការលូតលាស់លឿន និងការ ការពារបរិស្ថាន។ ដូច្នេះ ប្រាជ្ញាចិនស្តីពី «កិច្ចកសាងសហគមន៍រួមជីវិត សុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិ» អាចជាគន្លឹះមួយ ប៉ុន្តែមិនមែនជាដំណោះស្រាយតែមួយសម្រាប់គ្រប់បរិបទនោះទេ។

សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ សារសំខាន់គឺច្បាស់ណាស់ដែលថា ការអភិវឌ្ឍមិនអាចពឹងផ្អែកលើការប្រើប្រាស់ធនធានយ៉ាងអតិផរណាទៀតឡើយ។ ជំនួសវិញ គួរត្រូវស្វែងរកគំរូដែលបញ្ចូលការអភិរក្សធម្មជាតិជាមួយការលូតលាស់សេដ្ឋកិច្ច។ នេះមិនមែនជាជម្រើសទេ ប៉ុន្តែជាកាតព្វកិច្ចក្នុងយុគសម័យនៃវិបត្តិបរិស្ថាន។ នៅពេលពិភពលោកកំពុងស្វែងរកគំរូអភិវឌ្ឍថ្មី ខួប៥ឆ្នាំនេះប្រាជ្ញាចិននឹងផ្តល់ឱកាសមួយសម្រាប់ការពិចារណា ឡើងវិញ។ មិនមែនគ្រប់គំនិតទាំងអស់ត្រូវតែយកទៅអនុវត្តដូចគ្នាទេ ប៉ុន្តែការបើកចំហចំពោះទស្សនវិស័យថ្មី អាចជាជំហានដំបូងសម្រាប់ការកែប្រែចាំបាច់។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកបណ្ឌិត។

ជារួមប្រសិនបើមានមេរៀនមួយពីប្រាជ្ញាចិននេះ នោះគឺអនាគតរបស់មនុស្សជាតិមិនអាចផ្អែកលើការប្រើប្រាស់ធម្មជាតិដោយគ្មានដែនកំណត់បានទេ។ ការរស់នៅដោយសុខដុមនីយកម្មជាមួយធម្មជាតិ គឺជាលក្ខខណ្ឌចាំបាច់ និងតែមួយគត់សម្រាប់ការរស់រានមានជីវិតរបស់មនុស្សជាតិក្នុងរយៈពេលវែងនិងប្រកបដោយចីរភាព៕