* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កូនឈើចម្រុះប្រមាណ ៣លានដើម ត្រូវក្រសួងបរិស្ថានបណ្តុះ និងចែកជូនពលរដ្ឋជនយកទៅដាំឥតគិតថ្លៃ ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា

22-04-2026 10:04

(ភ្នំពេញ)៖ រហូតមកទល់សប្តាហ៍ទី៣ ខែមេសា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបាននឹងកំពុងបន្តយុទ្ធនាការបណ្តុះ និងចែកកូនឈើចម្រុះបានប្រមាណ ២ ៩៧៧ ៣៥៩ដើម ក្នុងកូនត្នោត ជាង ១លានដើម នៅតាមថ្នាលតំបន់ចំនួន ៥កន្លែង ក្នុងខេត្តត្បូងឃ្មុំ កំពង់ស្ពឺ សៀមរាប មណ្ឌលគីរី និងកោះកុង និងតាមមន្ទីរបរិស្ថានរាជធានីខេត្តទូទាំងប្រទេស សម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីដាំនៅតាមផ្ទះ សាលារៀន វត្តអារាម និងដាំស្តារព្រៃសហគមន៍។

ជាមួយគ្នានេះនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបន្តបណ្តុះកូនឈើ សម្រាប់ចែកជូនសាធារណៈជន ដើម្បីយកទៅដាំនៅតាមទីសាធារណៈនានា និងដាំស្តារព្រៃបង្កើនគម្របបៃតង នៅកម្ពុជា កូនឈើចម្រុះ សរុប ៣១១ ៥៣៩ដើម ក្នុងនោះមានកូនត្នោតចំនួន ៥៥ ០០)ដើម ត្រូវបានបណ្តុះនៅតាមមន្ទីររាជធានី-ខេត្ត រួមមាននៅខេត្តកំពត កោះកុង កំពង់ស្ពឺ ពោធិ៍សាត់ មណ្ឌលគិរី រតនគីរី សៀមរាប ស្វាយរៀង និងថ្នាលតំបន់ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន យុទ្ធនាការ«ពន្លកបៃតង» បង្កើតឡើងជាមួយការការប្តេជ្ញាចិត្តរបស់ក្រសួងបរិស្ថាន ដែលធ្វើការចែកកូនឈើយ៉ាងតិច ១លានដើម ក្នុងមួយឆ្នាំ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ក្នុងគោលដៅបង្កើនគម្របបៃតង ឆ្ពោះទៅកម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

នៅឆ្នាំ២០២៤ ក្រសួងបរិស្ថានបានជំរុញការបណ្តុះ និងចែកកូនឈើជូនសាធារណជនចំនួន ១,៣លានដើម ដោយឡែកនៅឆ្នាំ២០២៥ ក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានរាជធានី ខេត្ត បានបណ្តុះកូនឈើ និងចែកកូនឈើបានជាង ៣,៤លានដើម រួចជាស្រេច។ នៅឆ្នាំ២០២៦នេះ យុទ្ធនាការពន្លកបៃតង គ្រោងចែកកូនឈើ ចំនួន៥លានដើម ជូនប្រជាពលរដ្ឋយកទៅដាំនៅក្នុងរដូវវស្សាខាងមុខ៕