* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ស្រាវជ្រាវករណីចោទប្រកាន់អ្នករាយការណ៍រឿងគ្រឿងញៀនថា ចេះអំពេីអាបធ្មប់​ និងប៉ុនប៉ងធ្វេីមនុស្សឃាត, ករណីនោះជារឿងយល់ច្រឡំទំនាស់បុគ្គល និងបានដោះស្រាយរួចរាល់

22-04-2026 10:38

(កំពង់ស្ពឺ)៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្ដីបំភ្លឺមួយ ដើម្បីឆ្លើយតបចំពោះការការចែកចាយព័ត៌មានតាមរយៈសារព័​ត៌មាន និងបណ្ដាញសង្គមហ្វេសប៊ុក​ករណី​ «ផ្ដេីមពីរាយការ​ណ៍រឿងគ្រឿងញៀន​ ក្លាយទៅជាគេចោ​ទ​ចេះអំពេីអាបធ្មប់​ និងប៉ុនប៉ងធ្វេីមនុស្សឃាត​ តែអាជ្ញាធរមិនអេីពេី, គ្រួសារជនរងគ្រោះដង្ហោយ​រកមេធាវីសម្ដេចតេជោជួយស្វែងរកយុត្ដិធម៌​»។

ក្រោយមានចុះផ្សាយករណីខាងលេី​ ស្នងការដ្ឋាននគរបាលខេត្ដ​ បានចាត់ក្រុមការងារជំនា​ញប្រឆាំងគ្រឿងញៀន​ នៃស្នងការដ្ឋាន​នគរបាលខេត្ដ​ អធិការដ្ឋាននគរបាលស្រុកសំរោងទង និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល​ឃុំធម្មតាអរ​ សហការជាមួយអា​ជ្ញា​ធរ​មូលដ្ឋានភូមិព្រៃកន្រ្ទង់​ ឃុំធម្មតាអរ​ ចុះជួបជាមួយបុគ្គ​លដែលអះអាងថា​ ផ្ដេីមពីការរាយការណ៍រឿងគ្រឿ​ង​ញៀន គេចោទថា ចេះអំពេីអាបធ្មប់​ កំឡុងពេលជួបសម​ត្ថកិច្ច​ អាជ្ញាធរ​មូលដ្ឋានបានស្នេីសុំឲ្យឈ្មោះ​ ហុក​ ខេម៉ា​ ភេទប្រុស​ អាយុ​៤៦ឆ្នាំ​ បន្ដសហការ និងផ្ដល់ព័ត៌មានមកសមត្ថកិច្ច និងអាជ្ញាធរបន្ដទៀតក្នុងករ​ណីបានដឹង ឃេីញមុខសញ្ញាចែកចាយ​ជួញដូរ នូវសារ​ធាតុញៀន ឬអ្នកប្រេី​ប្រាស់​ ដោយកុំមានការភ័យខ្លាច ឬមានការបារម្ភលេីបញ្ហាសុវត្ថិភាព​ ពិសេសផ្ដល់តាម​រយៈ​ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំ​ងគ្រឿងញៀន​ ដេីម្បីឈានទៅធ្វេីការបង្រ្កាប​ និងចា​ត់ការតាមនីតិវិធី​ច្បាប់​។

ស្នងការដ្ឋាននគរបាលខេត្ដ​ អាជ្ញាធរស្រុកសំរោងទង​ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំធម្មតាអរ​ បានបង្កេីតក្រុមការងារពិសេសមួយរង់ចាំ បេីកប្រតិបត្ដិការ និងបានធ្វេីការផ្សព្វផ្សាយបញ្ហាគ្រឿងញៀន នៅគោលដៅខាងលេី ដោយបានធ្វេីការបន្សាបនូវព័ត៌មានទាំងឡាយ ដែ​លក្លាយជាពាក្យចចាមអារាម​ថា មានអ្នកចេះអំពេីអាប​ធ្មប់ នាយុគ្គសម័យទំនេីបបច្ចេកវិទ្យា AI និងស្នេីសុំ​ឲ្យបងប្អូនប្រជាពលរដ្ឋរាយការណ៍រាល់សកម្មភាពទាំង​ឡាយណាដែលយល់ឃេីញថា ជាអំពេីបង្កអសន្ដិសុខ និងមានការបង្កភាពអាណាធិបតេយ្យដល់មូល​ដ្ឋាន​។

ជារួមការប្ដេជ្ញាចិត្ដ និងការសម្រេចចិត្ដរបស់សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ព្រមទាំងបុគ្គលរាយការណ៍ បានស្ងប់ចិត្ដ​ និងមានការជឿជាក់លេីចំណាត់ការរបស់ក្រុមការងារ ក្នុងការធានាសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ​ ចំពោះករណីដែលថា​ បុគ្គលឈ្មោះ​ ហុក​ ខេម៉ា​ លេីកឡេីងតា​មរយៈសារព័ត៌មាននោះ ជារឿងដែលកេីតជា​យូរមក​ហេី​យ និងបានដោះស្រាយលេីការយល់ច្រឡំនេះ រួចរា​ល់ពីមូលដ្ឋានដល់ស្ថាប័នតុលាការ ដោយផ្ដេីមចេញពី​រឿងទំនាស់បុគ្គល និងបុគ្គល​ ជារឿងថ្មីដែ​លបន្ដកេីត​ពុំមានឡេីយ​ ទោះបីយ៉ាងណាសមត្ថកិច្ច និ​ងអាជ្ញាធរបា​ន​លេីកទឹកចិត្ដឲ្យពលរដ្ឋមានការចូ​លរួម និងសហកា​រ​ផ្ដល់ព័ត៌មានដេីម្បីឈានទៅធ្វេីការ​បង្រ្កាបមុខសញ្ញាពា​ក់ព័ន្ធនិងគ្រឿងញៀន​ ចោរកម្ម​ ពិសេសលុបបំបាត់អ​ស​ន្ដិសុខក្នុងមូលដ្ឋាន៕