ប្រជាការពារម្នាក់ ត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ធ្វើកិច្ចសន្យាអប់រំណែនាំ ក្រោយដើរថតផ្លាកលេខម៉ូតូពលរដ្ឋគ្មានមូលហេតុ
22-04-2026 11:26
(ភ្នំពេញ)៖ ប្រជាការពារម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ដែលមានវិទ្យុទាក់ទងមួយគ្រឿង ធ្វើសកម្មភាពដើរថតផ្លាកលេខម៉ូតូប្រជាពលរដ្ឋគ្មានមូលហេតុកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្លូូវតាកន ស្ថិតនៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយមានការបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នាំយកមកសាកសួរ។
នៅចំពោះមុខ សមត្ថកិច្ចបានធ្វើការអប់រំធ្វើកិច្ចសន្យា ឲ្យបញ្ឈប់សកម្មភាពដើរថតផ្លាកលេខម៉ូតូប្រជាពលរដ្ឋ ចាប់ពីពេលនេះតទៅ។ សកម្មភាពបែបនេះបង្កឲ្យប៉ះពាល់ អារម្មណ៍ប្រជាពលរដ្ឋ និងប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។
បុរសនេះឈ្មោះ ហេង ទន អាយុ៤៤ឆ្នាំ មានទីលំនៅ ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកបក្ខពួកម្នាក់ទៀត សមត្ថកិច្ចកំពុងបន្តស្វែងរកដើម្បីនាំយកមកអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព៕






