* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ជំរុញក្រសួងស្ថាប័នរដ្ឋ ប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិក លើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការចំណាយថវិការដ្ឋ

22-04-2026 13:07

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញដល់ក្រសួងស្ថាប័នរដ្ឋ ប្រើប្រាស់ វិក្កយបត្រអេឡិចត្រូនិក ដើម្បីលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការចំណាយថវិការដ្ឋ ខណៈនៅឆមាសទី២ ឆ្នាំ២០២៦នេះ នឹងបន្តដាក់ឱ្យក្រសួងចំនួន១៤ ទៀតអនុវត្តប្រព័ន្ធនេះ។

លោកបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជំរុញបែបនេះ ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា» ទៅកាន់អង្គភាពថ្នាក់កណ្តាលនៃក្រសួង ស្ថាប័នចំនួន ១៤ នៅសណ្ឋាគារ សុខាភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ។

លោកបានគូសបញ្ជាក់ថា ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា បានចូលរួមគាំទ្រដល់គោលដៅនៃកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការចំណាយថវិការដ្ឋ ដោយមិនតម្រូវឱ្យក្រុមហ៊ុនផ្គត់ផ្គង់បញ្ចូនវិក្កយបត្រជាក្រដាស ទៅកាន់អង្គភាពរដ្ឋឡើយ ហើយប្រព័ន្ធនេះ ក៏ជាឧបករណ៍ដែលនឹងជួយគាំទ្រដល់ការកៀរគរចំណូលរដ្ឋ ដូចមានកំណត់នៅក្នុងផែនការសកម្មភាព នៃការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូល របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នេះផងដែរ។

លោកបន្ថែមថា«ប្រព័ន្ធនេះត្រូវបាន និងបន្តដាក់ឱ្យអនុវត្តតាមអភិក្រមជាជំហានៗ ដោយចាប់ផ្តើមការអនុវត្តតាមការស្ម័គ្រចិត្តជារួម និងការជំរុញការអនុវត្តជាកាតព្វកិច្ចបន្តិចម្ដងៗ ដែលការអនុវត្តជាកាតព្វកិច្ចនេះ ត្រូវចាប់ផ្តើមជំរុញពីវិក្កយបត្រដែលចេញពីក្រុមហ៊ុន ទៅកាន់អង្គភាពរដ្ឋរបស់យើង ជាប្រភេទ B2G – Business-to-Government។ ក្នុងន័យនេះមានន័យថា យើងជាអង្គភាពរដ្ឋត្រូវចាប់ផ្តើមនាំផ្លូវដើរសម្រាប់ការអនុវត្តជាកាតព្វកិច្ចជាមុន មុននឹងជំរុញការអនុវត្តជាកាតព្វកិច្ចនេះ ទៅដល់វិក្កយបត្ររវាងវិស័យឯកជន និងវិស័យឯកជន»។

លោកបានសង្កត់ធ្ងន់បន្ថែមថា ការអនុវត្តវិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ចឯកជននិងរដ្ឋនាពេលបច្ចុប្បន្ននេះ មានន័យថា គ្រប់អង្គភាពនៅថ្នាក់កណ្តាលនៃក្រសួង ស្ថាប័នរដ្ឋ ត្រូវតែទទួលតែវិក្កយបត្រអេឡិចត្រូនិក ដែលបញ្ជាក់ត្រឹមត្រូវពីប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាតែប៉ុណ្ណោះ ដើម្បីអាចបន្តនីតិវិធីទូទាត់ចំណាយថវិកាបាន ហើយការអនុវត្តនេះគ្របដណ្តប់តែការចំណាយ ដែលឆ្លងកាត់ការអនុវត្តនីតិវិធីលទ្ធកម្មសាធារណៈប៉ុណ្ណោះ។

លោកបានគូសរំលេចបន្ថែម ពីអត្ថប្រយោជន៍សំខាន់ៗ ដែលនឹងទទួលបានពីការអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺ៖១).ការសម្រួលដល់រំហូរនៃការប្រគល់ទទួលវិក្កយបត្ររវាងក្រុមហ៊ុន និង អង្គភាពរដ្ឋនាំដល់ការបង្កើនប្រសិទ្ធភាព តម្លាភាព និងល្បឿននៃនីតិវិធីហិរញ្ញវត្ថុសាធារណៈ,២).ការបង្កើនប្រសិទ្ធភាព និង ផលិតភាពការងាររបស់ក្រុមហ៊ុន ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ,៣).ការលើកកម្ពស់តម្លាភាពសង្គមនៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុ ចូលរួមក្នុងការទាក់ទាញការវិនិយោគ និង ការបង្កើនបរិយាបន្នហិរញ្ញវត្ថុ, ៤).ការជួយសម្រួលដល់ធុរជនទៅលើទិដ្ឋភាពអនុលោមភាពបទប្បញ្ញត្តិសារពើពន្ធរួមចំណែកពង្រឹងប្រព័ន្ធអេកូហិរញ្ញវត្ថុឌីជីថល និងសម្រួលនីតិវិធីពាណិជ្ជកម្មឆ្លងដែន, និង៥).ការកាត់បន្ថយផលប៉ះពាល់បរិស្ថាន តាមរយៈកាត់បន្ថយការប្រើប្រាស់ក្រដាសជាដើម។

លោក អៀច សេដ្ឋា អគ្គនាយករង នៃអគ្គនាយកដា្ឋនសេដ្ឋកិច្ចឌីជីថល បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាប់ផ្តើមអភិវឌ្ឍប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកនេះ ចាប់តាំងឆ្នាំពីឆ្នាំ២០២៣ និងបានដាក់ឱ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ តាមរយៈប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

លោកបន្តថា គិតមកដល់ពេលបច្ចុប្បន្ននេះការអនុវត្តកាតព្វកិច្ចគឺដំណើរការទៅដោយរលូន និងបានឆ្លងកាត់ ៣ ដំណាក់កាលរួចហើយកាលពីឆ្នាំ ២០២៥ ជាមួយអង្គភាពថ្នាក់កណ្តាលនៃក្រសួងចំនួន ១៤ ដោយផ្តោតលើការទូទាត់ចំណាយដែលឆ្លងកាត់ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ។ ក្រសួងទាំង ១៤ ដែលបានចូលរួមអនុវត្តវិក្កយបត្រអេឡិចត្រូនិករួចហើយ រួមមាន៖១) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,២) ក្រសួងបរិស្ថាន,៣) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ,៤) ក្រសួងពាណិជ្ជកម្ម,៥) ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍,៦) ក្រសួងអប់រំ យុវជន និងកីឡា,៧) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍,៨) ក្រសួងមុខងារសាធារណៈ,៩) ក្រសួងអភិវឌ្ឍន៍ជនបទ,១០) ក្រសួងរ៉ែ និងថាមពល,១១) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់,១២) ក្រសួងសុខាភិបាល
១៣) ក្រសួងសាធារណការនិងដឹកជញ្ជូន និង១៤) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកបានឱ្យដឹងទៀតថា បន្ទាប់ពីការដាក់ឱ្យអនុវត្តជាផ្លូវការមក គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ នេះ ចំនួនសមាជិកជាអ្នកប្រើប្រាស់សរុបចំនួន ២៥៥ ស្ថាប័ន/អង្គភាព ក្នុងនោះសមាជិកជាអង្គភាពរដ្ឋមានចំនួន១៣០ សមាជិកស្វ័យប្រវត្តិ, និងសមាជិកជាក្រុមហ៊ុន ឬសហគ្រាសមានចំនួន ១២៥។

សម្រាប់ចំនួនវិក្កយបត្រអេឡិចត្រូនិកដែលបានចេញសរុបមានចំនួន ១៦៣០ ក្នុងនោះវិក្កយបត្រប្រភេទ B2G ដែលអនុវត្តជាកាតព្វកិច្ច មានចំនួន ៦៣០ វិក្កយបត្រ និងវិក្កយបត្រប្រភេទ B2B ដែលអនុវត្តជាការស្ម័គ្រចិត្តមានចំនួន ១ ០០០ វិក្កយបត្រ។ ចំណែកឯ ការងារភ្ជាប់សន្ធានកម្មជាមួយប្រព័ន្ធវិក្កយបត្រនានា របស់ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធក្នុងវិស័យឯកជនគឺភា្ជប់បានជោគជ័យជាស្ថាពរបានចំនួន ៧, ស្ថិតក្នុងដំណាក់កាលធ្វើតេស្តចំនួន ៤, និងកំពុងបន្តការអភិវឌ្ឍចំនួន ១០។

សម្រាប់ទិសដៅបន្តក្នុងឆ្នាំ ២០២៦នេះ នឹងពង្រីកការអនុវត្តជាកាតព្វកិច្ចក្នុងក្របខ័ណ្ឌ B2G ទៅកាន់អង្គភាពថ្នាក់កណ្តាលនៃក្រសួង ស្ថាប័នទាំងអស់ ដោយចែកចេញជាពីរលើក គឺលើកទី១ អនុវត្តនៅក្រសួង ស្ថាប័នចំនួន ១៤ ដែលបាននិងកំពុងចាប់ផ្ដើមនិងបានរៀបចំកម្មវិធីសិក្ខាសាលានាពេលនេះ និងលើកទី២ អនុវត្តនៅក្រសួង ស្ថាប័នដែលនៅសេសសល់។ រីឯអង្គភាពរដ្ឋនៅថ្នាក់មូលដ្ឋាន នឹងចាប់ផ្តើមអនុវត្តពីឆ្នាំ ២០២៧ តទៅដែលគ្រោងបន្តពង្រីកការអនុវត្តឱ្យបានពេញលេញនៅទូទាំងប្រទេសត្រឹមឆ្នាំ ២០២៨ ខាងមុខ។ ស្របគ្នានេះ, ការចាប់ផ្តើមគិតគូរការអនុវត្តជាកាតព្វកិច្ចលើវិក្កយបត្រអេឡិចត្រូនិករវាងវិស័យឯកជននិងវិស័យឯកជន - B2B ក៏នឹងត្រូវកំណត់ជាយុទ្ធសាស្ត្រឱ្យបានរួចរាល់នៅក្នុងឆ្នាំ២០២៦ នេះ ដើម្បីអាចចាប់ផ្តើមអនុវត្តបានជាបណ្ដើរៗពីឆ្នាំ ២០២៧ តទៅ។

ក្រសួង ស្ថាប័នទាំង ១៤ ដែលគ្រោងដាក់អនុវត្តនៅក្នុងត្រីមាសទី ២ ឆ្នាំ២០២៦ រួមមាន ៖១) ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ,២) ក្រសួងផែនការ,៣) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា,៤) ក្រសួងធនធានទឹក និងឧតុនិយម,៥) ក្រសួងព័ត៌មាន,៦) ក្រសួងយុត្តិធម៌,៧) ក្រសួងទេសចរណ៍,៨) ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ,៩) ក្រសួងអធិការកិច្ច,១០) ក្រសួងធម្មការ និងសាសនា,១១) ក្រសួងកិច្ចការនារី,១២) រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល,១៣) រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និង១៤) អង្គភាពប្រឆាំងអំពើពុករលួយ៕