ក្រសួងរៀបចំដែនដី កំពុងសម្របសម្រួលដោះស្រាយ និងទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិដីធ្លី ជូនអតិថិជនគម្រោង ឡេង ណាវ៉ាត្រា ព្រះប្រសប់
22-04-2026 13:46
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងបន្តសម្របសម្រួលដោះស្រាយ និងទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិដីធ្លីពីសំណាក់ពុកម៉ែ ពូមីង បងប្អូនដែលជាអតិថិជនគម្រោង ឡេង ណាវ៉ាត្រា ព្រះប្រសប់ ដែលមានទីតាំងស្ថិតនៅភូមិស្វាយ និងភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ការទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិពីអតិថិជន មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងទី២៤ ខែមេសា ឆ្នាំ២០២៦ នៅរៀងរាល់ម៉ោងធ្វើការ នៅទីតាំងសាលប្រជុំ៣៨៦ ជាន់ទី១ នៃទីស្តីការប្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ជាមួយនឹងការសម្រេចបាននូវវឌ្ឍនភាពថ្មីៗ ក្នុងការដោះស្រាយ បុរី ឡេង ណាវ៉ាត្រា សូមអរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានជួយសម្របសម្រួលប្លង់ជូនអតិថិជនបុរីឡេង ណាវ៉ាត្រា ស្របពេលបច្ចុប្បន្នក្រុមការងារបុរីក៏កំពុងតែទាក់ទងអតិថិជន ដើម្បីធ្វើការដោះស្រាយបញ្ចប់ជាបន្តបន្ទាប់។
ជាមួយគ្នានេះ បុរីក៏បានបញ្ជាក់ពីការស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី អាជ្ញាធរពាក់ព័ន្ធ ដើម្បីបន្ដសកម្មភាពការចាក់ដី ការសាងសង់ និងការប្រគល់ប្លង់ រហូតបញ្ចប់គម្រោងទាំងស្រុង៕














