អ្នកនាំពាក្យក្រសួងសាធារណការ៖ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ យានយន្តបានចុះបញ្ជី ៨ ៣៧៤ ៤០៨គ្រឿង, យានយន្តអគ្គិសនី ១៦ ២១០គ្រឿង
22-04-2026 14:26
(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ២០២៦កន្លមមកនេះ មានយានយន្តបានចុះបញ្ជី ៨ ៣៧៤ ៤០៨គ្រឿង ក្នុងនោះយានយន្តអគ្គិសនី ១៦ ២១០គ្រឿង។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ លោក ផន រឹម បានបញ្ជាក់ឱ្យដឹងថា ចាប់ពីឆ្នាំ២០១៨មក ការចុះបញ្ជីយានយន្តមានការកើនឡើងជាបន្តបន្ទាប់ ដែលការកើនឡើងនេះស្របទៅនឹងនិន្នាការ នៃការប្រើប្រាស់យានយន្តអគ្គិសនីនៅលើពិភពលោក និងតំបន់ផងដែរ។
លោក ផន រឹម បានបន្ថែមថា គិតត្រឹមខែមេសា ឆ្នាំ២០២៦នេះ មានយានយន្ត ស្ថិតិចុះបញ្ជីយានជំនិះ សរុបគិត មានចំនួន ៨,៣៧៤ ៤០៨គ្រឿង ក្នុងនោះទោចក្រយានយន្ត ៧,០៩១,០៧៥គ្រឿង រថយន្តធុនស្រាល ៩៦៩,៧៦៤គ្រឿង រថយន្តធុនធ្ងន់ ៣១៣,៥៦៩គ្រឿង។
អ្នកនាំពាក្យក្រសួងសាធារណការរូបនេះ បានបន្ថែមថា ស្ថិតិចុះបញ្ជីយានយន្តអគ្គិសនី សរុបគិតត្រឹម ខែមីនា ឆ្នាំ២០២៦ ចុះបញ្ជីសរុបបានចំនួន ១៦,២១០គ្រឿង ក្នុងនោះទោចក្រយានយន្ត ៣,៨៣២គ្រឿង ត្រីចក្រយានយន្ត ៧២២គ្រឿង និងរថយន្ត ១១,៦៥៦គ្រឿង៕




