ប្រតិភូរដ្ឋបាលស្រុកស្ទោង អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ឡៅ មួយ
22-04-2026 15:01
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ប្រតិភូរដ្ឋបាលស្រុកស្ទោង ខេត្តកំពង់ធំ បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ឡៅ មួយ ដែលត្រូវជាម្តាយក្មេករបស់លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង។
សូមជម្រាបថា ឧបាសិកា ឡៅ មួយ បានទទួលមរណភាពក្នុងជន្មាយុ ៩០ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាននៃសព ស្ថិតក្នុងបុរីជីប ម៉ុង អ៊ីអន៣ ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសដ៏សោកសៅនេះ ប្រតិភូរដ្ឋបាលស្រុកស្ទោង បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំជាទីបំផុត ជាមួយលោក ចាន់ ស៊ីណាត និងក្រុមគ្រួសារ ព្រមទាំងបានបួងសួង ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធសព ឧបាសិកា ឡៅ មួយ សូមបានទៅកាន់សុគតិភព កុំបីអាក់ខានឡើយ៕



















