* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងការងារ ដាក់ឱ្យ​ប្រើ​ម៉ាស៊ីន​ស្វ័យ​សេវា ប.ស.ស. ចំនួន ៣២គ្រឿង ដើម្បី​បង្កើន​ល្បឿននៃការផ្តល់សេវា និងតម្លាភាព

22-04-2026 17:05

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ម៉ា​ស៊ីន​ស្វ័យ​សេ​វា ប.ស.ស. (NSSF Self Service) ចំនួន ៣២​គ្រឿង ដែលជាម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​ដែល​អ​នុញ្ញាតឱ្យសមាជិក ប.ស.ស. ជាម្ចាស់​នៃប័ណ្ណ​អាច​ធ្វើ​ការ​ព្រីនទម្រង់ប្រើ​ប្រាស់​សេវា​បាន​យ៉ាង​ងាយ​ស្រួល​ និង​​ឆាប់​​រហ័ស ដោយ​ខ្លួនឯង​តាមមូល​ដ្ឋាន​សុខា​ភិបាល​ដៃគូ ប.ស.ស. ដែលបាន​ដាក់តម្លើង​ម៉ាស៊ីន​ស្វ័យ​សេវា​រួច​រាល់​។

លោក ស៊ុន មេសា អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បា​នឱ្យដឹង​នៅ​ថ្ងៃទី២២ ខែ​មេសាថា បច្ចុ​ប្បន្ន​ភាពម៉ា​ស៊ីន​ស្វ័យ​សេវា ប.ស.ស. (NSSF Self Service) បានដាក់​បំពាក់នៅ​តាម​បណ្តា​មន្ទីរពេទ្យ​ជាតិ​ចំនួន ១២ ដែលមានសរុបចំនួន ៣២គ្រឿង។

លោកបានបញ្ជាក់ថា៖ «ការដាក់​ឱ្យប្រើ​ប្រាស់​ម៉ាស៊ីន​ស្វ័យ​សេវា ប.ស.ស. នេះ គឺជាជំហាន​សំខាន់​ក្នុងការ​ពន្លឿន​ផ្តល់​សេ​វា​សា​ធារណៈឱ្យ​កាន់​តែលឿន រហ័ស មាន​តម្លាភាព និង​ងាយ​ស្រួល​សម្រាប់​សមា​ជិកប្រើប្រាស់សេវាប.ស.ស.។ ប្រព័ន្ធនេះ​មិនត្រឹម​តែ​ជួយ​កាត់បន្ថយ​ពេល​វេលា​រង់​ចាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ថែម​ទាំង​​ជួយ​​បង្ការ​ការ​ក្លែង​​បន្លំ និងធានា​ថា​សមា​ជិក ប.ស.ស. ទទួល​បាន​សេវាត្រឹមត្រូវតាមលំដាប់ផងដែរ»។

បើតាម​ការបញ្ជាក់​ពី ក្រសួងការងារ ម៉ាស៊ីន​ស្វ័យ​សេ​វា ប.ស.ស. (NSSF Self Service) មានសារៈ​ប្រយោជន៍​ជាច្រើ​នរួម​មាន ស​មាជិក​អាចព្រីន​ទម្រង់​ប្រាស់​សេវា​ដោយ​ខ្លួន​ឯង, សេ​វាលឿន រហ័ស និងទាន់ពេលវេលា (មិន​ខក​ខាន​ការ​ពិនិ​ត្យ), កាត់បន្ថយការក្លែងបន្លំ (ករណីខ្ជីកាតបងប្អូន សាច់​ញាតិ-មិត្តភក្តិមកប្រើប្រាស់). សមា​ជិក​អាច​ទទួល​សេ​វា​តាមលំ​ដាប់ (អ្នកមកមុនទទួលសេវាមុន), មន្ទីរពេទ្យ​មិន​ចាំបាច់​ធ្វើការ​ចុះ​ឈ្មោះ​ម្ដងទៀត, ផ្ដល់ភាព​រហ័យ​ដល់​ការ​ទូ​ទាត់​ដល់​មូល​ដ្ឋាន​សុខា​ភិបាល (ពេល​ភ្ជាប់​ប្រព័ន្ធ​គ្នា)​៕