* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រីសុខាភិបាល៖ កម្ពុជាសម្រេចបានសមិទ្ធផលធំៗចំនួនបី គ្មានការស្លាប់ដោយជំងឺគ្រុនចាញ់ គ្មានភាពស៊ាំថ្នាំគ្រុនចាញ់ គ្មានជំងឺគ្រុនចាញ់គ្រប់ប្រភេទ ចាប់ពីចុងឆ្នាំ២០២៥

22-04-2026 17:11

(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៦ ក្រោមប្រធានបទ «ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ» នាថ្ងៃទី២២ ខែមេសានេះ លោកសាស្ត្រាចារ្យ ឈាង រ៉ារដ្ឋមន្ត្រីសុខាភិបាល បានគូសបញ្ជាក់ថា កម្ពុជាសម្រេចបានសមិទ្ធផលធំៗចំនួនបី គ្មានការស្លាប់ដោយសារជំងឺគ្រុនចាញ់ គ្មានភាពស៊ាំថ្នាំគ្រុនចាញ់ គ្មានជំងឺគ្រុនចាញ់គ្រប់ប្រភេទចាប់ពីចុងឆ្នាំ២០២៥។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងបន្តថា មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ត្រូវបន្តពង្រឹងកិច្ចសហការជាមួយវិស័យឯកជន អង្គការដៃគូ និងក្រសួងពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការអនុវត្តគោលនយោបាយ «សុខភាពតែមួយ» និងសូមអំពាវនាវដល់រដ្ឋបាលខេត្ត និងអន្តរវិស័យទាំងអស់ សហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តការងារឱ្យទទួលបានលទ្ធផលល្អប្រសើរឡើង។

ក្នុងឱកាសទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានអានសារលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិ និងសម្តែងការគោរពអំណរគុណ ចំពោះការយកចិត្តទុកដាក់លើវិស័យសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងពីសមិទ្ធផលសំខាន់ៗ របស់កម្ពុជា ក្នុងការកាត់បន្ថយជំងឺឆ្លង តាមរយៈការអនុវត្តយុទ្ធសាស្ត្រជាតិ និងការពង្រឹងប្រព័ន្ធសុខាភិបាល។

ជោគជ័យនេះ កើតចេញពីការវិនិយោគរបស់រាជរដ្ឋាភិបាល ការអនុវត្តយុទ្ធសាស្ត្រ «សុខភាពតែមួយ» ដែលផ្សារភ្ជាប់រវាងសុខភាពមនុស្ស សត្វ និងបរិស្ថាន ព្រមទាំងបានមកពីការចូលរួមយ៉ាងសកម្មរបស់យើងទាំងអស់គ្នា ធ្វើឱ្យសហគមន៍ មានការយល់ដឹង និងការពារការចម្លងជំងឺ និងការមកទទួលយកសេវាសុខភាពបានទាន់ពេលវេលា។

សូមជម្រាបថាទិវានេះរៀបចំឡើងដើម្បី ១) ចែករំលែកសាររបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២) ជំរុញការតាំងចិត្ត និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការពន្លឿនការអនុវត្តសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យបានសម្រេចជោគជ័យ និង៣) បន្តប្រឹងប្រែងរក្សាសមិទ្ធផលដែលសម្រេចបាន ការទប់ស្កាត់ការកើតឡើងវិញនៃជំងឺគ្រុនចាញ់ ជាពិសេសករណីជំងឺនាំចូលពីក្រៅប្រទេស និងធានាថាការតាមដាន ការរាយការណ៍ និងឆ្លើយតបអនុវត្តឱ្យបានម៉ត់ចត់។

ទិវានេះមានសមាសភាពអញ្ជើញចូលរួមពី ក្រុមការងារថ្នាក់ជាតិសម្រាប់តាមដាននិងវាយតម្លៃផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ (ក.ជ.ច.) មានតំណាងក្រសួង ១៥ និង អភិបាលរាជធានី-ខេត្ត ២៥ ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត អង្គការដៃគូអភិវឌ្ឍ វិស័យឯកជន និងសមាសភាពតាមប្រព័ន្ធនិមិ្មតមាន សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ កម្មវិធីគ្រុនចាញ់ខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ កម្មវិធីគ្រុនចាញ់ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុខភាព សរុប ១ ០១៨នាក់។

គួររំលេចដែរថា ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជាកំពុងអវត្តមានករណីជំងឺឆ្លងថ្មីក្នុងប្រទេសចាប់តាំងពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នឆ្នាំ២០២៦ និងជាប្រទេសទី១ ក្នុងមហាអនុតំបន់ទន្លេមេគង្គ ដែលបានសម្រេចគោលដៅតាមផែនការគ្រោងទុក មុនគេតាមកាលកំណត់ជាក់លាក់ ដោយគ្មានការផ្លាស់ប្តូរផែនការពេលវេលា។
កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ សម្រេចបាននូវផលិតភាពសមិទ្ធផលផែនការយុទ្ធសាស្រ្ត ទាំង ៣គោលដៅ រួមមាន៖ ១). បញ្ចប់ភាពស៊ាំថ្នាំអាតេមីស៊ីនីនសម្លាប់មេរោគគ្រុនចាញ់នៅឆ្នាំ២០១៥ តាមផែនការ, ២). បញ្ចប់មិនឱ្យមានស្លាប់ដោយគ្រុនចាញ់នៅឆ្នាំ២០១៨ មុនផែនការ៣ឆ្នាំ ព្រមទាំងបញ្ចប់លែងឱ្យមានគ្រុនចាញ់សន្ធំប្រភេទហ្វាល់ស៊ីប៉ារ៉ូម ត្រឹមដំណាច់ឆ្នាំ២០២៤, និង ទី៣) ករណីជំងឺគ្រុនចាញ់ឆ្លង ក្នុងប្រទេសបានធ្លាក់ចុះមកដល់សូន្យករណី ក្នុងត្រីមាសចុងក្រោយឆ្នាំ២០២៥តាមផែនការ៕