* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន បានចាប់ផ្តើមហើយ

22-04-2026 18:01

(ភ្នំពេញ)៖ កិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិន បានចាប់ផ្តើមហើយ នៅវេលាម៉ោងជិត៦ល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ ជាការជួបតទល់គ្នារវាង លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងលោក តុង ជុន រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា។

កិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិន ធ្វើឡើងក្រោមការឯកភាពគ្នារវាងថ្នាក់ដឹកនាំកំពូលកម្ពុជា-ចិន អំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន មកកាន់កម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ និងសន្តិសុខ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ យន្តការថ្មីនេះគឺជាវេទិកា ដ៏សំខាន់មួយសម្រាប់ការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដើម្បីផលប្រយោជន៍រួម។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានយល់ឃើញថា កិច្ចប្រជុំនេះនឹងជួយ៥យ៉ាង សម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរក្នុងនោះមានដូចជា៖

១៖ ពង្រឹង «ទំនុកចិត្តយុទ្ធសាស្ត្រគ្រប់រដូវកាល» ដែលមានន័យថា ទោះបីជាមានការប្រែប្រួលនៅក្នុងបរិបទអន្តរជាតិ ឬបញ្ហាប្រឈមថ្មីៗ កម្ពុជា និងចិននៅតែរក្សាការគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំ។ ការសហការរវាងវិស័យការបរទេស និងការពារជាតិធានាថា មានការឆ្លើយតបសមស្រប និងមានប្រសិទ្ធភាពចំពោះបញ្ហាសន្តិសុខ និងវិបត្តិផ្សេងៗ។

២៖ បង្កើត «សន្តិសុខរួម និងអភិវឌ្ឍន៍រួម» ដែលជាស្នូលនៃសហគមន៍ជោគវាសនារួម។ តាមរយៈការសហការលើវិស័យការពារជាតិ ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរព័ត៌មាន ដែលកម្ពុជានឹងបង្កើនការលើកកម្ពស់សមត្ថភាពការពារជាតិ ខណៈដែលការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធដែលចិនបន្តជាវិនិយោគិនឈានមុខនៅកម្ពុជា។

៣៖ ជំរុញការភ្ជាប់គ្នារវាងគម្រោងអភិវឌ្ឍន៍ធំៗ និងសន្តិសុខថាមពល ដូចជា កិច្ចសហប្រតិបត្តិការក្នុងតំបន់មេគង្គ–ឡានឆាង និងគម្រោងសេដ្ឋកិច្ចសំខាន់ៗផ្សេងៗរួមមានវារីអគ្គិសនី ថាមពលពីពន្លឺព្រះអាទិត្យ និងថាមពលពីខ្យល់។ ការសម្របសម្រួលនេះធានាថា គម្រោងអភិវឌ្ឍន៍អាចអនុវត្តបានដោយសុវត្ថិភាព និងមានចីរភាព ដែលជាគន្លឹះក្នុងការបង្កើតអនាគតរួមដ៏រឹងមាំ។

៤៖ លើកកម្ពស់ «ការតភ្ជាប់ប្រជាជននិងប្រជាជន» ដែលជាមូលដ្ឋាននៃសហគមន៍ជោគវាសនារួម។ ក្រៅពីវិស័យយោធា និងការទូត កិច្ចប្រជុំក៏អាចជំរុញការផ្លាស់ប្តូរផ្នែកវប្បធម៌ អប់រំ និងមនុស្សធម៌ ដែលធ្វើឲ្យទំនាក់ទំនងកម្ពុជា-ចិន កាន់តែជិតស្និទ្ធ និងមានមូលដ្ឋានជ្រៅជ្រះនៅក្នុងសង្គម។

៥៖ បង្កើនល្បឿនការកសាងសហគមន៍ជោគវាសនារួម «គ្រប់រដូវកាល» បង្ហាញពីភាពបន្តបន្ទាប់ និងចីរភាពនៃទំនាក់ទំនងទ្វេភាគី។

ចំណែក លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច បានអំពាវនាវឱ្យ រាជរដ្ឋាភិបាលកម្ពុជា យកឱកាសនៃកិច្ចប្រជុំ ២+២ ពិភាក្សាជាមួយរដ្ឋាភិបាលចិន ដើម្បីជំរុញឱ្យភាគីចិន ជួយទិញកសិផលកម្ពុជា ឱ្យបានច្រើន និងបង្កើនការវិនិយោគនៅកម្ពុជាផងដែរ។

ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឥស្សរជនជាន់ខ្ពស់ទាំងពីររូបខាងលើ ក៏នឹងចូលជួប សម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផងដែរ។

បន្ទាប់ពីកិច្ចសន្ទនា «២+២» លោក វ៉ាង យី ក៏នឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ផងដែរ។ លោក នឹងមានជំនួបពិភាក្សាស៊ីជម្រៅជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្តីពីការជំរុញការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនានា ដែលមានស្រាប់ និងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុង និងក្រៅតំបន់៕