* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្រ្តី នេត្រ ភក្រ្តា ទទួលអំណោយទឹកដោះគោអង្គរមីល ចំនួន ៥០០កេស ពីក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី ដើម្បីបន្តរួមចំណែកគាំទ្រកិច្ចការមនុស្សធម៌

22-04-2026 19:31

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានទទួលអំណោយទឹកដោះគោអង្គរមីល ចំនួន ៥០០កេស ពីក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី ដើម្បីបន្តរួមចំណែកគាំទ្រដល់កិច្ចការមនុស្សធម៌ក្នុងសង្គម តាមរយៈក្រសួងព័ត៌មាន។

លោក កុយ សុវណ្ណ នាយកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី បានជម្រាបជូនថា ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី ដែលជារោងចក្រ ផលិតទឹកដោះគោអង្គរមីល បានចូលរួមឧបត្ថម្ភ ទឹកដោះគោអង្គរមីល ចំនួន ៥០០កេស ដល់ក្រសួងព័ត៌មាន ដើម្បីប្រើប្រាស់ក្នុងកិច្ច
ការមនុស្សធម៌ក្នុងសង្គម។

នាយកផ្នែកលក់ និងទីផ្សាររូបនេះ បានជម្រាបជូនថា ទឹកដោះគោអង្គរមីល ផលិតនៅកម្ពុជា អង្គរមីល ផលិតផលប្រទេស កម្ពុជា ហើយក្នុងរយៈពេលកន្លងមកនេះ ក្រុមហ៊ុនបានផ្តល់នូវទឹកដោះគោតាមរយៈក្រសួង ស្ថាប័ននានាសម្រាប់ផ្តល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹកផងដែរ។ ក្រុមហ៊ុនទឹកដោះគោអង្គរមីល បានបើកដំណើរការក្នុងទីផ្សារកម្ពុជាចាប់តាំងពីឆ្នាំ២០១៥មកម៉្លេះ ហើយបានចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិកម្ពុជា ផ្តល់ការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងសង្វាក់ផលិតកម្មផលិតផលិតផលទឹកដោះគោ អង្គរមីល ដោយស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។ មកដល់ពេលបច្ចុប្បន្ននេះ អង្គរមីល បានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជា ៦០០នាក់ និងបានចូលរួមចំណែកកសាងសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធតាមរយៈអ្នកចែកចាយបន្តប្រមាណជា ៥០,០០០ អាជីវករ ដែលផ្តល់ភាពងាយស្រួលដល់អតិថិជននៅទូទាំងប្រទេស។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមហ៊ុនអង្គរ ឌែរី ប្រដាក ខូ អិលធីឌី ដែលបានផ្តល់អំណោយជាទឹកដោះគោចំនួន ៥០០កេស មកក្រសួងព័ត៌មាន ហើយទឹកដោះគោនេះ គឺជាអាហារូបត្ថម្ភដ៏សំខាន់ដើម្បីទុកចែកជូនដល់មន្ត្រីជាស្ត្រី សម្រាប់ជួយបំប៉នសុខភាព និងទុកចែកជូនដល់កុមារ ជាកូនចៅរបស់មន្ត្រីរាជការក្រសួងព័ត៌មាន ក្នុងឱកាស នៃការប្រារព្ធទិវាកុមារអន្តរជាតិខួបលើកទី៧៧ នាពេលខាងមុខនេះ ដែលក្រសួងព័ត៌មានតែងតែរៀបចំពិធីជួបជុំលេងកម្សាន្តសប្បាយ និងចែកអំណោយជាសម្ភារសិក្សាជូនដល់កុមារថែមទៀតផងដែរ។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានលើកឡើងថា ទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់ថ្នាក់ដឹកនាំក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី នាឱកាសនេះបានបង្ហាញពីមនោសញ្ចេតនា សេចក្ដីរាប់អាន និងការចូលរួមចំណែកយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុន លើការងារសប្បុរសធម៌ និងកិច្ចការសង្គមតាមរយៈក្រសួងព័ត៌មាន។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្ត្រ្តីក្រសួងព័ត៌មាន សូមជូនពរ ក្រុមហ៊ុន និងសហការី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕