កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនជនជាតិចិន៤នាក់ ដកហូតបានកាំភ្លើងខ្លី១ដើម និងគ្រឿងញៀនមួយចំនួន
22-04-2026 20:32
(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវ ឈានទៅដល់ការចាប់ខ្លួនជនជាតិចិនបានចំនួន៤នាក់ ដោយដកហូតបានកាំភ្លើងខ្លី១ដើម រួមនឹងគ្រឿងញៀនមួយចំនួន ព្រមទាំងសម្ភារផ្សេងៗ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍បញ្ជាការដ្ឋានខេត្តព្រះសីហនុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា នៅវេលាម៉ោ១០:០០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ មានករណី ជនជាតិចិនសៀតអាវុធខ្លីនៅចង្កេះ នៅចំណុចទល់មុខក្លឹបកំសាន្ត ភពដ៏អស្ចារ្យ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ក្រោយទទួលព័ត៌មានភ្លាម កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ចំនួន ០៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរ ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ឈ្មោះ LI FANG ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការនេះ ដកហូតវត្ថុតាងរួមមាន៖ អាវុធខ្លី ចំនួន ០១ដើម ម៉ាក COLT DERENDER SERIES90 លេខK4YKYH2YS01-2400596,បង់ ចំនួន ០១,គ្រាប់ ចំនួន ០៤គ្រាប់ ។
ដោយឡែកនៅវេលាម៉ោង១២:០០នាទី កម្លាំងជំនាញ ចុះទៅចំណុចសណ្ឋាគារ ម៉ីហាវវ៉ាងហ៊្វូ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ បានបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់បន្ថែមទៀត រួមមាន ឈ្មោះ HU GUOFENG ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និង ឈ្មោះ ZHANG ZHIFANG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
ក្នុងប្រតិបត្តិការនេះ ដកហូតវត្ថុតាងរួមមាន ៖ ទូរសព្ទដៃ ចំនួន ០៣គ្រឿង,នាឡិកាដៃ ចំនួន ០១គ្រឿង,លិខិតឆ្លងដែន ចំនួន ០១ច្បាប់,កាតបន្ទប់ ចំនួន ០៣សន្លឹក,-អត្តសញ្ញាបណ្ណសញ្ជាតិចិន ចំនួន ០១សន្លឹក និងប្រាក់ចំនួន ៧០០$ (ប្រាំពីររយដុល្លារអាមេរិក)។
នៅវេលាម៉ោង១៣:០០នាទី កម្លាំងជំនាញ បន្តចុះទៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង- ខេត្តព្រះសីហនុ បានបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់បន្ថែមទៀត ឈ្មោះ YANG YANG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៣ សង្កាត់លេខ១ ក្រុង- ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ទូរសព្ទដៃ ចំនួន ០៤គ្រឿង,លិខិតឆ្លងដែន ចំនួន ០១ច្បាប់, បណ្ណបើកបរសាធារណៈរដ្ឋប្រជាមានិតចិន ចំនួន ០២សន្លឹក, បណ្ណបើកបរព្រះរាជាណាចក្រកម្ពុជា ចំនួន ០១សន្លឹក, អត្តសញ្ញាណបណ្ណសញ្ជាតិចិន ចំនួន ០១សន្លឹក,បណ្ណចេញចូលហុងកុង ចំនួន ០១សន្លឹក,សៀវភៅការងារជនបរទេស ចំនួន ០៣សន្លឹក,កាតផ្សេងៗ ចំនួន ០៧សន្លឹក ,ថ្នាំញៀនមួយចំនួន រួមទាំងជ្រុញ ចំនួន ០១, វែក ចំនួន ០១ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញ កំពុងបន្តនីតិវិធី ចាត់វិធានការតាមផ្លូវច្បាប់៕









