* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២១, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វិភាគអន្តរជាតិ៖ អ៉ីរ៉ង់អាចទប់មិនឱ្យសហរដ្ឋអាមេរិកឈ្នះភ្លាមៗ ចុះតៃវ៉ាន់វិញ?

22-04-2026 20:39

(វ៉ាស៊ីនតោន)៖ ខណៈសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់មិនទាន់អាចកំណត់អ្នកឈ្នះអ្នកចាញ់ពិតប្រាកដ ក្រុមអ្នកជំនាញមួយចំនួនបានអះអាងថាសង្រ្គាមអ៉ីរ៉ង់គឺជាជ័យជម្នះមួយសម្រាប់ចិន។ សង្រ្គាមនេះបានធ្វើឱ្យខូចដល់កិត្យានុភាពរបស់សហរដ្ឋអាមេរិកនៅជុំវិញពិភពលោក បង្កការខឹងសម្បារដល់បណ្ដាប្រទេសដទៃ រួមទាំងប្រជាជនអាមេរិកមួយចំនួនដែលកំពុងប្រឈមមុខនឹងបញ្ហាអតិផរណា និងតម្លៃថាមពលឡើងថ្លៃ។ ប៉ុន្តែបើពិនិត្យឱ្យដិតដល់វិធីសាស្ត្ររបស់អ៉ីរ៉ង់នៅក្នុងការប្រយុទ្ធតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិកដែលជាកំពូលមហាអំណាចលេខ១នៅលើពិភពលោកក៏បានបង្ហាញពីមេរៀនមិនសមប្រកប ចំពោះចិនផងដែរ ក្នុងការពិចារណាថាតើត្រូវធ្វើតាមការសម្លុតគំរាមរបស់ខ្លួនបើកប្រតិបត្តិការយោធាដើម្បីគ្រប់គ្រងតៃវ៉ាន់ឬក៏អត់?

បើនិយាយពីអំណាចយោធានៅលើក្រដាស អ៉ីរ៉ង់មិនគួរសោះឡើយហ៊ានតតាំងជាមួយប្រទេស២ដែលមានកម្លាំងយោធាខ្លាំងដូចជាសហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ តែជាការអនុវត្តជាក់ស្ដែងនៅលើសមរភូមិ អ៉ីរ៉ង់បានធ្វើឱ្យគេគ្រប់គ្នាភ្ញាក់ផ្អើល ដោយអាចទប់ស្កាត់មិនឱ្យសហរដ្ឋអាមេរិកទទួលបានជ័យជម្នះភ្លាមៗ និងឈ្នះដាច់ខាតនៅក្នុងសង្រ្គាម។ អ៉ីរ៉ង់ថែមទាំងអាចរក្សាបាននូវភាពធន់ បើទោះជាការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែលបានសម្លាប់មេដឹកនាំកំពូល និងមេបញ្ជាការយោធាជាន់ខ្ពស់របស់ខ្លួនជាច្រើននាក់ក៏ដោយ។ អ៉ីរ៉ង់ មកទល់នឹងពេលនេះ តិច ឬច្រើន នៅតែមានសមត្ថភាពវាយប្រហារសងសឹក បើទោះជាទ្រោមខ្លួន ដោយសារតែរងការទម្លាក់គ្រាប់បែកយ៉ាងសម្បើមពីសហរដ្ឋអាមេរិក។ លើសពីនេះទៅទៀត សមត្ថភាពរបស់អ៉ីរ៉ង់ក្នុងការបិទច្រកសមុទ្រ​ Hormuz ក៏ជាមេរៀនដ៏សំខាន់មួយដែរ។ កងទ័ពជើងទឹកអ៉ីរ៉ង់មានត្រឹមនាវាចម្បាំងចាស់ៗ នាវាមុជទឹកប្រើប្រេងឥន្ធនៈប៉ុន្មានគ្រឿង និងទូកល្បឿនលឿន។ កងទ័ពអាកាសអ៉ីរ៉ង់វិញមិនមានយន្ដហោះចម្បាំងទំនើបៗនោះទេ ហើយក៏មិនមាន យន្ដហោះទម្លាក់គ្រាប់បែកពិតប្រាកដនោះដែរ។

តែទោះជាបែបនេះក្ដី អ្វីដែលអ៉ីរ៉ង់មាន នោះគឺស្ដុកដ៏ធំនៃដ្រូន និងមីស៊ីល ក្នុងនោះរួមមានទាំងមីស៊ីលគ្រូសប្រឆាំងនាវាចម្បាំងដែលមានសមត្ថភាពបាញ់ពន្លិចកប៉ាល់ ឬនាវា ក្នុងតំបន់ច្រកសមុទ្រ Hormuz ព្រមទាំង អាចវាយប្រហារលើមូលដ្ឋានយោធា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅទូទាំងតំបន់មជ្ឈិមបូព៌ា។ អ៉ីរ៉ង់បានធ្វើការបែងចែកអំណាចទៅឱ្យទីបញ្ជាការនីមួយៗរបស់ខ្លួនមានសិទ្ធិបើកការវាយប្រហារសងសឹក ហើយដាក់ពង្រាយ ប្រព័ន្ធអាវុធរប៉ាត់រប៉ាយ និងលាក់ទុកនៅក្នុងលេណដ្ឋានរូងក្រោមដីដែលធ្វើឱ្យសហរដ្ឋអាមេរិក និងអ៉ីស្រាអែលពិបាកស្វែងរកដើម្បីវាយប្រហារកម្ទេច។

បើធ្វើការប្រៀបធៀប ចិនមិនមានបទពិសោធន៍ធ្វើសង្រ្គាមជាក់ស្ដែងច្រើនដូចជាសហរដ្ឋអាមេរិកនោះទេ និងមិនធ្លាប់ចូលរួមក្នុងសង្រ្គាមណាមួយឡើយក្នុងពេលជិតកន្លះស.វមកនេះ។ តែចិននៅតែមានប្រៀបលើតៃវ៉ាន់។ ក្រៅពីមានអាវុធនុយក្លេអ៊ែរ ចិនមានកងទ័ពជើងទឹកមាននាវាចម្បាំងច្រើនជាងគេបំផុតនៅលើពិភពលោក ក្នុងនោះរួមមាននាវាផ្ទុកយន្ដហោះចម្បាំង នាវាពិឃាដ នាវាចម្បាំងប្រដាប់ដោយមីស៊ីល និងនាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ គួបផ្សំនឹងយន្ដហោះចម្បាំង យន្ដហោះទម្លាក់គ្រាប់បែក ដ្រូន មីស៊ីលបាលិស្ទីគ មីស៊ីលគ្រូស និងមីស៊ីលល្បឿនលឿនជាងសំឡេង។

ចំណែក តៃវ៉ាន់ក៏មានសមត្ថភាពគួរឱ្យកត់សម្គាល់ដែរ។ តៃវ៉ាន់មានឃ្លាំងមីស៊ីលគ្រូសប្រឆាំងនាវាចម្បាំង និងដ្រូនដែលមេបញ្ជាការអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោកឧត្តមនាវី Samuel Paparo អះអាងថានឹង បង្កើតជាសមរភូមិដ៏គ្រោះថ្នាក់មួយសម្រាប់កងទ័ពចិន ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ តៃវ៉ាន់បាននិងកំពុងពង្រឹងសមត្ថភាពការពារដែនអាកាស និងដែនសមុទ្រជាមួយការបង្កើនការអនុវត្តកាតព្វកិច្ចយោធា ហើយពង្រឹង «សមត្ថភាពយោធាធ្វើសង្រ្គាមវិសមាមាត្រ» ដើម្បីទប់ទល់នឹងចិន។ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានរាយការណ៍ថាមានគម្រោងលក់អាវុធទំហំ ១៤ពាន់លានដុល្លារសម្រាប់តៃវ៉ាន់ដែលគេរំពឹងថាអាចនឹងរួមមានដ្រូន មីស៊ីលគ្រូសប្រឆាំងនាវាចម្បាំង ដ្រូនក្រោមទឹក ប្រព័ន្ធការពារដែនអាកាស ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតអាចចល័តបាន គ្រាប់មីន និងប្រព័ន្ធអាវុធផ្សេងទៀត។

ក៏ប៉ុន្តែមានត្រឹមតែប្រព័ន្ធអាវុធគឺមិនទាន់គ្រប់គ្រាន់ទេ។ អ៉ីរ៉ង់អាចទប់ទល់ជាមួយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល មិនមែនគ្រាន់តែពឹងផ្អែកទៅលើអាវុធតែមួយមុខប៉ុណ្ណោះទេ ពោលគឺអ៉ីរ៉ង់អាចរក្សាបាននូវភាពធន់ប្រឆាំងនឹង ការវាយប្រហារសម្លាប់មេដឹកនាំនយោបាយ និងយោធា តាមរយៈការតែងតាំងមេដឹកនាំថ្មីភ្លាមៗ និងការបែងចែកអំណាចទៅឱ្យទីបញ្ជាការយោធា។ នៅត្រង់ចំណុចនេះ ក្រុមអ្នកជំនាញយល់ថាតៃវ៉ាន់ត្រូវត្រៀមលក្ខណៈ ស្រដៀងគ្នាទៅនឹងអ៉ីរ៉ង់ ដើម្បីអាចរក្សាឱ្យបាននូវភាពធន់ និងបញ្ចៀសការជាប់គាំងដំណើរការនៃទីបញ្ជាការយោធា ក៏ដូចជាត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីប្រយុទ្ធប្រឆាំងនឹងការវាយប្រហារកាត់ក្បាលមេដឹកនាំ និងការវាយប្រហារសាយប័រ។ ដើម្បីអាចធ្វើដូច្នេះបាន វាតម្រូវឱ្យមានការត្រៀមផែនការរើសអ្នកបន្តវេន ការបែងចែងអំណាចទៅឱ្យទីបញ្ជាការយោធា វិធីសាស្ត្រធ្វើសង្រ្គាមវិសមាមាត្រ និងត្រូវធ្វើឱ្យសត្រូវពិបាកក្នុង ការវាយប្រហារលើកងកម្លាំង និងប្រព័ន្ធអាវុធរបស់ខ្លួន។

សង្រ្គាមអ៉ីរ៉ង់បានគូសបញ្ជាក់ពីមេរៀនដែលបង្ហាញថាសង្រ្គាមផ្លូវអាកាសតែមួយមុខ មិនអាចយកឈ្នះក្នុងសង្រ្គាមបានឡើយ។ ដើម្បីបញ្ចៀសការស្លាប់ និងរបួសក្នុងចំណោមទាហានរបស់ខ្លួន ហើយមិនចង់ជាប់ផុងក្នុង សង្រ្គាមរ៉ុំារ៉ៃមួយ សហរដ្ឋអាមេរិកបានពឹងផ្អែកលើការធ្វើសង្រ្គាមតាមផ្លូវអាកាសប្រឆាំងនឹងអ៉ីរ៉ង់។ សមត្ថភាពរបស់អ៉ីរ៉ង់ដែលអាចរារាំងមិនឱ្យសហរដ្ឋអាមេរិកឈ្នះភ្លាមៗ ឬជ័យជម្នះដាច់ខាតក្នុងសង្រ្គាមក៏បានបង្ហាញដែរថា ប្រទេសមួយដែលមានការតាំងចិត្តខ្ពស់ មានប្រព័ន្ធអាវុធចម្រុះជាពិសេសសមត្ថភាពធ្វើសង្រ្គាមវិសមាមាត្រដូចជាការប្រើប្រាស់ដ្រូន និងអាចរក្សាបាននូវភាពធន់នៃរចនាសម្ព័ន្ធទីបញ្ជាការរបស់ខ្លួន គឺអាចរារាំងមិនឱ្យសត្រូវ ដែលមានអំណាចខ្លាំងជាងខ្លួន យកឈ្នះបានភ្លាមៗ ឬទទួលបានជ័យជម្នះដាច់ខាតនៅក្នុងសង្រ្គាម៕