* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីនាំយកអំណោយជាលើកទី២០ ជូនសមាគមតន្ត្រីសំនៀងជនពិការ (Video inside)

22-04-2026 20:49

(ភ្នំពេញ)៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងតែងតែណែនាំ តាមដានព័ត៌មានពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះជាពិសេសចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា និងជនមានពិការភាព ជាក់ស្ដែងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ មាតាមនុស្សធម៌ បានចាត់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ជាគ្រឿងឧបភោគ-បរិភោគ និងថវិកាជូនជនមានពិការភាពចំនួន ១៥០នាក់ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក (សមាគមតន្ដ្រីសំនៀងជនពិការ) ដែលស្ថិតនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ការផ្ដល់អំណោយមនុស្សធម៌នេះ គឺជាលើកទី២០ ហើយបើគិតចាប់ពីឆ្នាំ២០១៤មក។

ក្នុងពិធីសំណេះសណាលនេះបន្ទាប់ពីឡើងអានរបាយការណ៍របស់លោក ចាប តូ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើការសួរសុខទុក្ខ ក្តីនឹករលឹក។

លោកស្រីអគ្គលេខាធិការ បានកោតសរសើរចំពោះសមាគមដែលខិតខំប្រឹងប្រែងក្រោកឈរដោយខ្លួនឯង ដោយមិនសុំទានគេតាមផ្លូវទេ និងប្រើសមត្ថិភាពខ្លួនឯងនិងចំណេះជំនាញដើម្បីរកថវិកាទ្រទ្រង់សមាគម និងនាំយកថវិកាជូនកាកបាទក្រហមកម្ពុជា និងការងារសង្គមដើម្បីជួយសម្រាលការ លំបាករបស់ប្រជាពលរដ្ឋដទៃថែមទៀត ជាពិសេសជនភៀសសឹក។

សូមជម្រាបថាសម្រាប់អំណោយជាដែលនាំមកជូនដល់សមាគមនាពេលនេះ រួមមាន៖ អង្ករ ២តោន, អង្ករសុខភាព ១០កេស, មី២០កេស, ត្រីខ៣កេស, ទឹកស៊ីអ៊ីវ ១០យួរ, ទឹកត្រី ១០យួរ, ឆៃពៅ ២០កំប៉ុង, ប្រេងឆា ៣កេស, ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធ ១០កេស និងថវិកា ១០លានរៀល។ ជាមួយគ្នានេះ ជនមានពិការភាព ១៥០នាក់ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ២ម៉ឺនរៀល និងអាហារសម្រន់ ១ប្រអប់ផងដែរ៕