* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រាសាទទន្លេស្ងួត៖ ពីមន្ទីរពេទ្យបុរាណ មកជាមរតកវប្បធម៌ដ៏មានជីវិត

22-04-2026 21:22

(សៀមរាប)៖ ប្រាសាទទន្លេស្ងួត មិនមែនគ្រាន់តែជាសំណង់ថ្មភក់ដែលឈរជម្នះនឹងពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃ «សេចក្តីមេត្តាករុណា» របស់មហាវីរក្សត្រខ្មែរ ព្រះបាទជ័យវម៌ទី៧។ ជា «អរោគ្យសាលា» មួយក្នុងចំណោមមន្ទីរពេទ្យទាំង ១០២ ដែលត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១២ និងដើមទី១៣ (រចនាបថបាយ័ន) ប្រាសាទនេះធ្លាប់ជាទីសក្ការៈផង និងជាមណ្ឌលព្យាបាលជំងឺជូនប្រជានុរាស្ត្រផងនៅតំបន់ខាងជើងអង្គរ។

មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងអង្គរធំ (ភូមិនគរក្រៅ សង្កាត់គោកចក) ប្រាសាទនេះត្រូវបានសាងសង់ឡើងយ៉ាងផ្ចិតផ្ចង់ពីថ្មភក់ និងថ្មបាយក្រៀម ដោយមានប្រាង្គកណ្តាលបែរមុខទៅទិសខាងកើត ចំទៅរកសំណង់រក្សាទឹកដ៏ធំល្វឹងល្វើយ ដែលមានបណ្តោយ ៨០០ ម៉ែត្រ និងទទឹង ៤០០ ម៉ែត្រ ហៅសព្វថ្ងៃថា «ទន្លេស្ងួត»។

ក្រោយពីបានឆ្លងកាត់ការខូចខាតស្ទើរតែបាត់បង់រូបរាងដោយសារធម្មជាតិ ប្រាសាទទន្លេស្ងួតត្រូវបានចាប់ផ្តើមស្តារឡើងវិញយ៉ាងយកចិត្តទុកដាក់៖
* ដំណាក់កាលទី១ (២០១៩-២០២០)៖ ប្រាសាទនេះត្រូវបានជួសជុលឡើងវិញដោយអាជ្ញាធរជាតិអប្សរា ដើម្បីពង្រឹងរចនាសម្ព័ន្ធថ្មដែលទ្រុឌទ្រោមឱ្យមានភាពរឹងមាំឡើងវិញ។
* ដំណាក់កាលទី២ (២០២៥)៖ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនូវែលហ្សេឡង់ «Angkor Water Resilience» ផ្នែកមួយចំនួននៃទំនប់បុរាណ និងថ្នល់បុរាណនៅក្បែរប្រាសាទបានជួសជុលកែលម្អ។ លើសពីនេះ រានទស្សនាត្រូវបានសាងសង់ឡើង ដើម្បីបម្រើដល់ប្រយោជន៍សហគមន៍ និងការទស្សនារបស់ភ្ញៀវទេសចរ។

បច្ចុប្បន្ន «ទន្លេស្ងួត» លែងស្ងួតដូចឈ្មោះទៀតហើយ។ តាមរយៈការស្តារជួសជុលទំនប់ និងរៀបចំប្រព័ន្ធធារាសាស្ត្របុរាណឱ្យមានជីវិតឡើងវិញ បច្ចុប្បន្នទន្លេស្ងួតអាចស្តុកទឹក បានអតិបរមារហូតដល់ ៧៧០.០០០ ម៉ែត្រត្រីគុណ។ ការបញ្ជូលទឹកបានឡើងវិញនេះផ្តល់នូវគុណសម្បត្តិច្រើនយ៉ាង ៖
* ថែរក្សាលំនឹងគ្រឹះប្រាសាទ៖ តាមរយៈការរក្សាសំណើមដីដែលជាបច្ចេកទេសដ៏វិសេសវិសាលរបស់បុព្វបុរសខ្មែរ។
* ផ្តល់ប្រយោជន៍ដល់សហគមន៍៖ បង្កើនសោភ័ណភាព បរិស្ថានបៃតង និងជាប្រភពទឹកដ៏សំខាន់សម្រាប់កសិកម្ម និងការរស់នៅរបស់ពលរដ្ឋជុំវិញ។

យើងចូលរួមគ្នាថែរក្សា និងស្តារសម្បត្តិបេតិកភណ្ឌនៅប្រាសាទទន្លេស្ងួត គឺជាការតភ្ជាប់សរសៃឈាមរវាងអតីតកាលដ៏រុងរឿង ទៅកាន់អនាគតដ៏រឹងមាំ និងមាននិរន្តរភាព៕