* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កម្ពុជា ស្វាគមន៍ការលើកលែងទោសអ្នកនយោបាយជាង ៤ពាន់នាក់ នៅមីយ៉ាន់ម៉ា

22-04-2026 22:27

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍ចំពោះរដ្ឋាភិបាលមីយ៉ាន់ម៉ា ដឹកនាំដោយលោកប្រធានាធិបតី មីង អោងឡាំង ដែលបានលើកលែងទោសបុគ្គលជាង ៤.០០០នាក់ រួមទាំងអតីតប្រធានាធិបតី លោក U Win Myint ព្រមទាំងការបន្ធូរបន្ថយ​ទោសដល់លោកស្រី អ៊ុង សាន ស៊ូជី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីមីយ៉ាន់ម៉ា តាម​រយៈសេចក្តីសម្រេចកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦កន្លងទៅនេះ។

ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បានចាត់ទុកការដោះលែង និង​បន្ធូបន្ថយទោសដល់អ្នកនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺជា​ការវិវត្តវិជ្ជមាន និង​មានសារៈសំខាន់មួយ ដែលស្របតាមការរំពឹងទុករបស់អាស៊ាន និងជួយ​បង្កើត​​បរិយា​កាសឱ្យកាន់តែអំណោយផលសម្រាប់កិច្ចសន្ទនា និងការផ្សះផ្សាជាតិ។ ក្នុងសេចក្តីថ្លែង​ការណ៍នេះ កម្ពុជា បានបង្ហាញពីការចង់ឃើញជំហានវិជ្ជ​មានប​ន្ថែម​ទៀត ដែលអាច​កសាង​ទំនុកចិត្ត និងជំរុញបុព្វហេតុសន្តិភាព។

កម្ពុជា បានបង្ហាញសុទិដ្ឋិនិយមចំពោះការវិវត្តវិជ្ជមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា និង​សង្ឃឹម​យ៉ាងមុតមាំថា ភាគីទាំងអស់អាចធ្វើការរួមគ្នាឆ្ពោះទៅរកបទ​ឈប់បាញ់​នៅ​ទូទាំងប្រទេស និងការផ្សះផ្សាជាតិ។ ក្នុងន័យនេះ កម្ពុជា បានប្តេជ្ញាធ្វើការ​រួមគ្នា​ជាមួយ​ប្រទេសសមាជិកអាស៊ានទាំងអស់ ដោយផ្អែកលើធម្មនុញ្ញអាស៊ាន និងកិច្ចព្រមព្រៀងកុង​សង់ស៊ុសប្រាំចំណុច (5PC) ដើម្បីជួយឱ្យប្រទេសមីយ៉ាន់ម៉ាវិលត្រឡប់​ទៅរកប្រក្រតី​ភាពឡើងវិញ តាមរយៈដំណើរការនយោបាយ ដែលមានលក្ខណៈបរិយាបន្ន ដឹកនាំ និងម្ចាស់ការដោយប្រទេសមីយ៉ាន់ម៉ា៕