* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក វ៉ាង យី៖ រដ្ឋាភិបាលចិននៅតែបន្តគាំទ្រចំពោះការអភិវឌ្ឍនៅកម្ពុជា ដែលស្របទៅនឹងសហគមន៍វាសនារួម ដែលប្រទេសទាំងពីរបានធ្វើជាមួយគ្នា (Video inside)

23-04-2026 14:15

(ភ្នំពេញ)៖ រដ្ឋាភិបាលចិន នៅតែបន្តគាំទ្រចំពោះការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ដែលស្របទៅនឹងសហគមន៍វាសនារួម ដែលប្រទេសទាំងពីរបានធ្វើជាមួយគ្នា។ នេះជាការបញ្ជាក់របស់ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឲ្យជួបសវនាការ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលជួបជាមួយនឹងលោក វ៉ាង យី ជាថ្មី។ សម្ដេចបានចាត់ទុក លោក វ៉ាង យី គឺជាមិត្តចាស់របស់កម្ពុជា ដែលបានធ្វើការជាមួយគ្នាជាយូរឆ្នាំមកហើយ។ សម្ដេចបានលើកឡើងអំពីដំណើររបស់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់ចិន មកកាន់ប្រទេសកម្ពុជានៅពេលនេះ ក្នុងការចូលរួមនៅក្នុងកិច្ចប្រជុំកិច្ចសន្ទនាយុទ្ធសាស្ត្រ ២បូក២ រវាងរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន គឺបង្ហាញយ៉ាងច្បាស់អំពីមិត្តភាពដ៏រឹងមាំរវាងកម្ពុជានិងចិន។ សម្ដេចបានសង្កត់ធ្ងន់ថា បើទោះបីជាពិភពលោកនៅពេលបច្ចុប្បន្នមានការប្រែប្រួលយ៉ាងណាក្តី ក៏ប៉ុន្តែទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងចិន មិនមានការប្រែប្រួលឡើយ។

នៅក្នុងឱកាសនោះ លោក វ៉ាង យី បានសម្ដែងនូវការអរគុណ ដែលសម្ដេចបានអនុញ្ញាតលោក និងសហការីបានជួបសម្ដែងការគួរសម ហើយលោកពិតជារីករាយណាស់ ដែលជួបជាមួយនឹងសម្ដេចតេជោ ដែលជាមិត្តចាស់របស់ចិន។ លោកក៏នាំមកជាមួយនូវការសួរសុខទុក្ខពីលោកប្រធានាធិបតីចិន ស៊ី ជិនពីង ចំពោះសម្ដេចតេជោផងដែរ។ លោកបានលើកឡើងថា លោកប្រធានាធិបតីចិន ក៏បានដឹងថា សម្ដេចតេជោថ្មីៗនេះបានទៅកាន់ប្រទេសចិន តាមដានអំពីព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។

លោក ស៉ី ជិនពីង តាមរយៈលោក វ៉ាង យី បានបញ្ជាក់ថា រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែរក្សានូវព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។ ជាមួយគ្នានេះផងដែរ លោកក៏បានលើកឡើងថា សម្ដេចតេជោ គឺជាតួអង្គមួយដ៏សំខាន់ក្នុងការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជានិងចិន។ លោកបានសង្កត់នូវពាក្យថាមិត្តភាពដែកថែបរវាងកម្ពុជា និងចិន អាចកើតមានឡើង គឺដោយសារសម្ដេចតេជោ ដែលបានខិតខំប្រឹងប្រែងនៅក្នុងការពង្រឹងចំណងមិត្តភាពកន្លងមក ហើយបន្តនៃចំណងមិត្តភាពដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។

លោកបានលើកឡើងថា មិត្តភាពដែកថែបនេះ លោក ស៊ី ជិនពីង ធ្លាប់បានបញ្ជាក់ហើយថា មិនមែនមិត្តភាពដែកថែបតែមានតែឈ្មោះទេក៏ប៉ុន្តែគឺជាមិត្តភាពដែកថែបដែលបានអនុវត្តជាក់ស្ដែងជាមួយគ្នា។ នេះជាការលើកឡើងរបស់លោក ដែលបង្ហាញអំពីចំណងមិត្តភាពដែលរឹងមាំរវាងកម្ពុជានិងចិន។

ជាមួយគ្នានេះផងដែរ លោកក៏បានរាយការណ៍ជូនសម្ដេចតេជោ អំពីលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២បូក២ រដ្ឋមន្ត្រីការបរទេសរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិន ដែលបានប្រជុំជជែកពិភាក្សាគ្នា និងបានសម្រេចល្អៗជាច្រើន ក្នុងការពង្រឹងទៅលើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងចិន ឲ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះការលើកឡើងរបស់លោក វ៉ាង យី ហើយសម្ដេចក៏បានផ្ដាំតាមរយៈលោក វ៉ាង យី សួរសុខទុក្ខទៅកាន់លោកប្រធានាធិបតីចិន ផងដែរ។ សម្ដេចតេជោ បានអរគុណយ៉ាងខ្លាំងចំពោះការផ្ដាំផ្ញើសួរសុខទុក្ខនេះ ហើយសម្ដេចតេជោក៏រីករាយចំពោះលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្រ្ត ២បូក២ រដ្ឋមន្ត្រីការបរទេសរដ្ឋមន្ត្រីការពារជាតិកម្ពុជាចិន ដែលបានធ្វើនៅក្នុងប្រទេសកម្ពុជានេះ ហើយសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជានិងចិនកាន់តែរឹងមាំបន្ថែមទៀត។ ឆ្លងកាត់តាមរយៈកិច្ចសន្ទនាយុទ្ធសាស្រ្ត ២បូក២ អ្វីដែលជាការកត់សម្គាល់បន្ថែម ដែលសម្ដេចតេជោ ជំរុញទៅកាន់ភាគីចិន គឺស្នើឲ្យភាគីចិនបន្តនូវការគាំទ្រដល់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ សម្ដេចបានសង្កត់ធ្ងន់ទៅលើចំណុចស្នូលនៃទំនាក់ទំនង គឺសេដ្ឋកិច្ចដែលកម្ពុជាចង់ពង្រឹងនូវភាពធន់ផ្នែកសេដ្ឋកិច្ចនេះ ឲ្យបានកាន់តែរឹងមាំ។

សម្ដេចតេជោ ក៏បានលើកឡើងបន្ថែមទៀតអំពីការអរគុណចំពោះមិត្តចិន ដែលបានគាំទ្រនិងជួយជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចរវាងរបស់កម្ពុជាកន្លងមក ជាពិសេសគឺការផ្ដល់ជំនួយក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ដែលមានជាហូរហែនេះពេលកន្លង។ ការជួយរបស់ចិន បានចូលរួមចំណែកនៅក្នុងការពង្រឹងនូវសេដ្ឋកិច្ចរបស់កម្ពុជាឲ្យបានរឹងមាំ។

លោក វ៉ាង យី ក៏បានលើកឡើងដោយសរសើរចំពោះភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ លោកបានសរសើរពីភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសរសើរពីការអភិវឌ្ឍដ៏រីកចម្រើនការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺមានអាគារខ្ពស់ៗអាគារធំៗជាច្រើន ដែលកើតឡើងដែលបានឃើញផ្ទាល់ភ្នែក នៅក្នុងពេលដែលបំពេញទស្សនកិច្ច ចូលរួមកិច្ចកិច្ចសន្ទនាយុទ្ធសាស្ត្រ នៅក្នុងប្រទេសកម្ពុជានៅពេលនេះ ហើយរដ្ឋាភិបាលចិន នៅតែបន្តគាំទ្រចំពោះការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ដែលស្របទៅនឹងសហគមន៍វាសនារួម ដែលប្រទេសទាំងពីរបានធ្វើជាមួយគ្នា ហើយក៏វាស្របទៅនឹងផលប្រយោជន៍រវាងប្រជាជនកម្ពុជា និងប្រជាជនចិនផងដែរ៕