* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នេះ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។ តាមរយៈស្មារតី «ស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ» ដែលមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទី ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង, ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
* ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម
* កូរ៉េខាងជើងបាញ់សាកល្បងអាវុធចូលក្នុងសមុទ្រ ក្រោយច្រានចោលកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយផែនការពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាត​ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅខេត្តព្រះវិហារ

23-04-2026 14:33

(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីផ្សព្វផ្សាយ ផែនការស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។

លោក គីម រិទ្ធី បាន​លើកឡើងថា​ ដោយមានការតម្រង់ទិស ចង្អុលបង្ហាញពីលោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការងារទប់ស្កាត់ បោសសម្អាត បង្ក្រាបការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យាសម្រេចបានលទ្ធផល និងចំណុចខ្លាំង ជាច្រើនគួរឱ្យកត់សម្គាល់។

អភិបាលខេត្តព្រះវិហារ បានថ្លែងថា​ នៅក្នុងភូមិសាស្ត្រខេត្ត មានអគារកាស៊ីណូនៅជាប់ព្រំដែនចំនួន២ទីតាំង ដែលមិនមានដំណើរការសកម្មភាពរួមមាន៖ ទីតាំងទី១ របស់ក្រុមហ៊ុន ទ្រី ភាព ដែលមិនទាន់បានដំណើរការ មានទីតាំង ស្ថិតនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត។ បច្ចុប្បន្នទីតាំងនេះ ត្រូវបានកងទ័ពថៃ ហ៊ុំព័ទ្ធយកដោយខុសច្បាប់។ ទីតាំងទី២ របស់ក្រុមហ៊ុន ស៊ីយឿន សុវណ្ណ មានទីតាំង ជាប់នឹងព្រំដែន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងភូមិ កំពង់សាមី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ដែលបានបិទមិនដំណើរ។

លោក គីម រិទ្ធី បានបញ្ជាក់ថា លទ្ធផលនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្នុងឆ្នាំ២០២៥ និងត្រីមាសទី១ ឆ្នាំ២០២៦នេះ សម្រេចបានលទ្ធផលសំខាន់ៗ ដូចជា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ បានប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ១លើក នៅចំណុចក្រុមហ៊ុន ស៊ីយឿន សុវណ្ណ ស្ថិតក្នុងភូមិកំពង់សាមី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ សម្រេចបានលទ្ធផល​ល្អ​ប្រសើរ​ក្នុង​នោះ​បានកាត់ផ្តាច់ខ្សែ Internet និងខ្សែភ្លើងទាំងស្រុង បុគ្គលិកបម្រើការងារក្នុងទីតាំងកាស៊ីណូចាកចេញអស់​ ពុំបន្សល់ទុកវត្ថុតាង កុំព្យូទ័រ ឬទូរស័ព្ទទេ។ បានបិទសៀល គ្រប់អាគារទាំងអស់ និងបិទប្រតិបត្តិការមួយរយ ភាគរយ រួមមាន៖ អគារប្រតិបត្តិការ ៥អគារ ស្មើនឹង ១១៥បន្ទប់, អគារស្នាក់នៅ ២អគារ ស្មើនឹង ១៥៦បន្ទប់, បន្ទប់ស្នាក់នៅ កុងទីន័រ ៤០បន្ទប់, អាហារដ្ឋាន ៣អគារតូចៗ និងហាងលក់ ទំនិញ ១កន្លែង។លោកបញ្ជាក់​ថា​ បន្ទាប់ពីបានបង្ក្រាបទីតាំងសង្ស័យខាងលើនេះ នៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ ពុំមានទីតាំងសង្ស័យ ប្រព្រឹត្តបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យានោះឡើយ។

ថ្លែងនៅ​ក្នុង​ឱកាស​នោះ​រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បាន​ផ្តាំផ្ញើ​ដល់​ក្រុម​ការងារ​ទាំងអស់​ ត្រូវ​បន្ត​ជំរុញការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព ការទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏​ដូច​ជា​ណែនាំ​អំពី​ល្បិចកល និងវិធីការពារខ្លួនដល់សាធារណជន ប្រជាពលរដ្ឋ ជាពិសេសយុវជន អោយ​បានទូលំទូលាយ។

កម្លាំងនគរបាលជំនាញ និងអាជ្ញាធរមានសមត្ថកិច្ច ត្រូវ​សហការ​គ្នា​អោយ​បាន​ល្អ ក្នុងការបែងចែកការ ទទួលខុសត្រូវ ដើម្បីគ្រប់គ្រង កំណត់ និងត្រួតពិនិត្យទីតាំងសង្ស័យ តាមសណ្ឋាគារ ផ្ទះសំណាក់ ឬទីតាំងផ្សេងៗទៀត ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន។ត្រូវ​ពង្រឹងការត្រួតពិនិត្យការស្នាក់នៅ ការហូរចូល និងធ្វើការងាររបស់ជនបរទេសឱ្យស្របតាមច្បាប់អន្តោប្រវេសន៍ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។

លោក អ៊ុំ ម៉ារ៉ា បានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធអនឡាញ កំពុងក្លាយជាបញ្ហាសង្គមធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ការបន្តអនុវត្តយុទ្ធនាការបង្ក្រាប និងទប់ស្កាត់ប្រភេទបទល្មើសនេះ ត្រូវការការសហការយ៉ាងជិតស្និទ្ធពីគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានថ្លែងណែនាំឱ្យអង្គភាពពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ អំពីវិធីសាស្ត្រការពារ និងការប្រុងប្រយ័ត្ន ព្រមទាំងលើកកម្ពស់ការចូលរួមរាយការណ៍ករណីសង្ស័យ ដើម្បីជួយទប់ស្កាត់ និងបង្ក្រាបអំពើឆបោកឱ្យមានប្រសិទ្ធភាពខ្ពស់។គណៈបញ្ជាការឯកភាព នៃរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវ​ប្រើប្រាស់ «វិធានការសរុប កម្លាំងសរុប ក្នុងការទប់ស្កាត់ ស្រាវជ្រាវ បង្ក្រាប និងមធ្យោបាយសរុប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, បទល្មើសឆ្លងដែន និង បទល្មើសផ្សេងៗទៀតអោយមាន ប្រសិទ្ធ​ភាព​ខ្ពស់​៕