* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នេះ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។ តាមរយៈស្មារតី «ស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ» ដែលមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទី ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង, ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
* ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម
* កូរ៉េខាងជើងបាញ់សាកល្បងអាវុធចូលក្នុងសមុទ្រ ក្រោយច្រានចោលកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

តំណាងនាយឧត្តមសេនីយ៍ ស ថេត បន្តចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ១០០លានរៀល ឧបត្ថម្ភដល់វីរនគរបាលបង្ក្រាបគ្រឿងញៀន ដែលកំពុងសម្រាកព្យាបាលនៅវៀតណាម

23-04-2026 15:15

(វៀតណាម)៖ គណៈប្រតិភូមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន តំណាងឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើដំណើរឆ្លងដែនចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភចំនួន ១០០លានរៀល ទៅប្រគល់ជូនដោយផ្ទាល់ដល់វីរនគរបាលមួយរូប ដែលរងរបួសធ្ងន់ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន និងកំពុងសម្រាកព្យាបាល នៅទីក្រុងហូជីមិញ ប្រទេសនិយមវៀតណាម។

ការចុះសួរសុខទុក្ខនេះ ធ្វើឡើងនៅពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី។

សូមគូសបញ្ជាក់ផងដែរថា នេះគឺជាលើកទី២ហើយ ដែលឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានដឹកនាំនាយនគរបាល ចុះមកសាកសួរសុខទុក្ខលោកអនុសេនីយ៍ឯក ធាង ឧត្តម ដល់ទីកន្លែង បន្ទាប់ពីលោកបានទទួលការព្យាបាល នៅប្រទេសវៀតណាម។

វីរនគរបាលដែលកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ លោកអនុសេនីយ៍ឯក ធាង ឧត្តម (អត្តលេខ ៦៨៧៣១) បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងពេលចុះប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបសំបុកឧក្រិដ្ឋជនជួញដូរគ្រឿងញៀនប្រដាប់អាវុធ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ ស្ថិតនៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

នាឱកាសនៃការចុះសួរសុខទុក្ខ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បាននាំយកនូវបណ្ដាំសួរសុខទុក្ខ ក្ដីព្រួយបារម្ភ និងការនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ជូនដល់លោក ធាង ឧត្តម និងក្រុមគ្រួសារ។

លោកនាយកមន្ទីរ បានគូសបញ្ជាក់យ៉ាងមុតមាំថា «វត្តមានរបស់គណៈប្រតិភូនាពេលនេះ មិនត្រឹមតែជាការនាំយកនូវថវិកាឧបត្ថម្ភប៉ុណ្ណោះទេ ប៉ុន្តែគឺជាការឆ្លុះបញ្ចាំងឱ្យឃើញថា ថ្នាក់ដឹកនាំនគរបាលជាតិ មិនបោះបង់មន្ត្រីរបស់ខ្លួនចោល ក្នុងគ្រាមានការលំបាកឡើឡើយ»។ បន្ថែមពីនេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានវាយតម្លៃខ្ពស់បំផុតចំពោះវីរភាព និងការហ៊ានលះបង់សាច់ស្រស់ឈាមស្រស់ របស់លោកអនុសេនីយ៍ឯក ធាង ឧត្តម ដែលមិនរុញរាប្រឈមមុខនឹងឧក្រិដ្ឋជនប្រដាប់អាវុធ ដើម្បីបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការប្ដេជ្ញាចិត្តលុបបំបាត់គ្រឿងញៀនឱ្យអស់ពីកម្ពុជា។

ដើម្បីជួយសម្រាលបន្ទុកចំណាយ ក្នុងការព្យាបាលជាបន្តបន្ទាប់ គណៈប្រតិភូបានប្រគល់ថវិកាឧបត្ថម្ភសរុបចំនួន ១០០លានរៀល ដែលជាការចូលរួមវិភាគទានពី នាយឧត្តមសេនីយ៍ ស ថេត និងលោកស្រី, ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

លោកអនុសេនីយ៍ឯក ធាង ឧត្តម និងក្រុមគ្រួសារ បានសម្ដែងនូវក្ដីរំភើបឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តមេត្តាធម៌របស់ថ្នាក់ដឹកនាំ ដែលបានផ្តល់ភាពកក់ក្តៅដល់ទីកន្លែង ដោយមិនបោះបង់អោយរូបលោកនៅឯកោ និងបានជួយទំនុបបំរុងលើការស្នាក់ នៅសម្រាកព្យាលរបួសនៅប្រទេសវៀតណាម នាពេលកន្លងមក រហូតដល់សុខភាពរបស់លោកបានប្រសើរជាបន្តបន្ទាប់។

លោកអនុសេនីយ៍ឯក ធាង ឧត្តម បានលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ សូមប្រទានពរជ័យជូនដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈប្រតិភូទាំងអស់ ជាពិសេស ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ចបម្រើជាតិ និងប្រជាជនជានិច្ចនិរន្តរ៍៕