* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជានាំចេញសំបកកង់រថយន្ត និងគ្រឿងបន្លាស់យានយន្តជិត ៦០០លានដុល្លារ ក្នុងរយៈពេល៣ខែដំបូងឆ្នាំ២០២៦នេះ (Video inside)

23-04-2026 15:44

(ភ្នំពេញ)៖ ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញ សំបកកង់រថយន្ត រួមនឹងគ្រឿងបន្លាស់យានយន្ត ក្នុងតម្លៃប្រមាណជិត ៦០០លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

​របាយការណ៍នេះបានបញ្ជាក់ថា ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ កម្ពុជាបាននាំចេញសំបកកង់រថយន្តក្នុងតម្លៃជាង ៤៧២លានដុល្លារ កើនឡើង​៤២.៣៧% បើ​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានតម្លៃជាង ៣៣១លានដុល្លារ។

ទីផ្សារដែលបានទិញសំបក់រថយន្តពីកម្ពុជាច្រើនជាង គឺសហរដ្ឋអាមេរិកដែលមានតម្លៃជាង ៣៥៨លានដុល្លារ។ ក្រៅពីនេះ កម្ពុជាបាននាំចេញទៅកាន់​ ប្រេស៊ីល កាណាដា បារាំង អង់គ្លេស ហូងឡង់ អេស្ប៉ាញ អ៊ីតាលី អាហ្រ្វិកខាងត្បូង និងមិចស៊ីចកូ។

ដោយឡែកការនាំចេញគ្រឿងបន្លាស់រថយន្តក្នុងរយៈពេល ៣ខែនេះ មានតម្លៃជាង ៩២លានដុល្លារ កើនឡើង៣០.១៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។​ ទំនិញប្រភេទនេះ ត្រូវបាននាំចេញទៅកាន់ប្រទេសជប៉ុន ថៃ សហរដ្ឋអាមេរិក ចិន កាណាដា​ វៀតណាម ហ្វីលីពិន កូរ៉េខាងត្បូង និងម៉ាឡេស៊ី។

ជាមួយគ្នានេះ កម្ពុជាបាននាំចេញគ្រឿងបន្លាស់កង់ និងម៉ូតូ ក្នុងតម្លៃប្រមាណជាង ១៦លានដុល្លារ ទៅកាន់ប្រទេសហូឡង់, ចិន, Lithuanai, តៃវ៉ាន់ សហរដ្ឋអាមេរិក ប៉ទុយហ្គាល់ អាល្លឺម៉ង់ អង់គ្លេស រ៉ូមែននៀ និងវៀតណាមផងដែរ។

សូមជម្រាបថា គិតរហូត​មកដល់ពេលនេះ​ ​​​រោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា បាន​កើនឡើង​ដល់​ចំនួន​ ៨ ​រោងចក្រ ដែលបាន​បោះទីតាំងវិនិយោគ​នៅ​​តំបន់​សេដ្ឋកិច្ច​ចំនួន៥ ​នៅតាមបណ្តាដូចជា ​ខេត្តស្វាយរៀង ​ព្រះសីហនុ ​និង​ខេត្តក្រចេះ។

​​កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីការលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់វត្ថុធាតុដើម (កៅស៊ូ) រវាងរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ជាមួយនឹងសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា ​ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់វត្ថុធាតុដើម (កៅស៊ូ) រវាងរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ជាមួយសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា។

​កិច្ចពិភាក្សាបានផ្តោតលើសក្តានុពល បញ្ហាប្រឈម និងដំណោះស្រាយគោលនយោបាយ ដើម្បីបង្កើនការប្រើប្រាស់កៅស៊ូ ក្នុងស្រុករបស់ឧស្សាហកម្មផលិតសំបកកង់រថយន្ត ដែលអាចចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង។ ​

កម្ពុជា​មានផ្ទៃដីដាំដុះកៅស៊ូ​សរុបប្រមាណ ​៤៥ ម៉ឺនហិកតា ​ផ្ដល់ទិន្នផលប្រមាណ ​៤២ ​ម៉ឺនតោន​ ក្នុងមួយឆ្នាំ៕