* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ជួបសំណេះសំណាលប្រចាំខែជាមួយប្រធានសហព័ន្ធសហជីព ដើម្បីពង្រឹងកិច្ចសន្ទនាសង្គម និងទំនាក់ទំនងវិជ្ជាជីវៈ

23-04-2026 15:55

(ភ្នំពេញ)៖ ក្នុងស្មារតីលើកកម្ពស់ភាពជាដៃគូ និងក្តាប់ជាប់ពីសំណូមពរ និងបញ្ហាប្រឈមនៅកន្លែងធ្វើការរបស់បងប្អូនកម្មករនិយោជិត នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលប្រចាំខែជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីព នៅទីស្តីការក្រសួង ដើម្បីផ្តល់នូវអនុសាសន៍សម្រាប់ពង្រឹងភាពជាដៃគូរជាមួយក្រសួង សំដៅដោះស្រាយរាល់បញ្ហាដែលកើតមានឡើង ជាពិសេសវិវាទការងារ។

ក្នុងជំនួបនេះ លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសន្ទនាសង្គម ក្នុងគោលដៅតាមដាន និងក្តាប់ជាប់រាល់បញ្ហាប្រឈមនៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន និងរោងចក្រនានា ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ក្រៅពីការចែករំលែកនូវគោលការណ៍ថ្មីៗរបស់រាជរដ្ឋាភិបាល ឯកឧត្ដមបានអះអាងថា ជំនួបនេះគឺជាស្ពានចម្លងព័ត៌មានជាក់លាក់ពីមូលដ្ឋាន ដែលជួយឱ្យក្រសួងធានាបាននូវការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនបងប្អូនកម្មករនិយោជិត សំដៅបង្កើនភាពសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

ទន្ទឹមនឹងនេះ លោកបានបញ្ជ្រាបនូវសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្ដីពីការត្រៀមរៀបចំទិវាពលកម្មអន្តរជាតិ ១ឧសភា លើកទី១៤០ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ លោកបានបន្តលើកទឹកចិត្ត និងអំពាវនាវដល់បងប្អូនសហជីពចូលរួមសហការជាមួយម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ អនុវត្តសារចរនេះឱ្យមានប្រសិទ្ធភាព ដោយបំផុសឱ្យមានការរួមគ្នាប្រារព្ធពិធីនេះ ក្នុងគោលដៅបង្ហាញឱ្យឃើញពីភាពថ្លៃថ្នូរចាស់ទុំ និងភាពប្រសើរឡើងនៃសិទ្ធិសេរីភាពរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវ: ដើម្បីបង្កើនការទាក់ទាញវិនិយោគ និងបង្កើតឱកាសការងារកាន់តែប្រសើរ និងសមរម្យ ជូនបងប្អូនកម្មករនិយោជិតនិងប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការ បានផ្តល់អនុសាសន៍គន្លឹះ ដោយជំរុញឱ្យថ្នាក់ដឹកនាំសហព័ន្ធសហជីពបន្តសហការជិតស្និទ្ធជាមួយក្រសួង និងមន្ទីរការងាររាជធានី-ខេត្ត ដើម្បីបង្កើនភាពជឿជាក់លើវប្បធម៌ដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ។ លោកបានអំពាវនាវឱ្យសហជីពតាមដានរាល់សញ្ញាណនៃបញ្ហា និងរាយការណ៍ជាមុន ដើម្បីជៀសវាងការតវ៉ាក្នុងរូបភាពជាបាតុកម្ម ឬកូដកម្មខុសច្បាប់ ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពការងារ។ បន្ថែមលើនេះ លោកបានលើកទឹកចិត្តឱ្យសហជីពរៀនសូត្រពីបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ដើម្បីអភិវឌ្ឍសមត្ថភាព និងពង្រឹងការយល់ដឹងផ្នែកច្បាប់ ដើម្បីក្លាយជាដៃគូចរចាប្រកបដោយន័យស្ថាបនា។

ជាការឆ្លើយតប តំណាងសហព័ន្ធសហជីពបានលើនូវមតិយោបល់និងសំណូមពរមួយចំនួន ក្នុងគោលបំណងឱ្យការអនុវត្តកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ដោយបានសម្ដែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការជាមួយក្រសួង ដើម្បីការពារផលប្រយោជន៍កម្មករនិយោជិតនិងនិយោជក។ ជាមួយគ្នានេះ តំណាងសហជីពក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលតែងតែផ្ដល់នូវភាពកក់ក្ដៅ ជាពិសេសការផ្ដល់សេវារថយន្តក្រុងជិះឥតគិតថ្លៃសម្រាប់បងប្អូនកម្មករធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅ។ បងប្អូនសហជីពទាំងអស់ បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំលើការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការគិតគូរដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋ និងនាំមកនូវភាពរីកចម្រើនដល់វិស័យការងារនៅកម្ពុជា៕