អាជ្ញាធរ ចុះពិនិត្យតាមទីតាំងខុនដូ បុរី ផ្ទះសំណាក់ និងផ្ទះជួលក្នុងមូលដ្ឋានក្រុងអរិយក្សត្រ ដើម្បីទប់ស្កាត់បទល្មើស Scam Online
23-04-2026 15:59
(កណ្ដាល)៖ អនុវត្តតាមប្រសាសន៍ណែនាំ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល, លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងមន្រ្តី និងសមត្ថកិច្ច ចុះធ្វើរដ្ឋបាលពិនិត្យតាមទីតាំងខុនដូ បុរី ផ្ទះសំណាក់ និងផ្ទះជួលក្នុងមូលដ្ឋានក្រុង ជាពិសេសកន្លែងស្នាក់នៅផ្សេងៗពីសំណាក់ជនបរទេស ដោយត្រូវពិនិត្យឯកសារនានា ហើយធ្វើកិច្ចសន្យាឱ្យ បានត្រឹមត្រូវ មុនពេលជួល ចៀសវាងមានការជាប់ពាក់ព័ន្ធ និងបទល្មើស Online Scams។
អភិបាលក្រុង បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចជាបន្ទាន់ បើមានការសង្ស័យទីតាំងដែលមានប្រមូលផ្តុំ ដើម្បីមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា។
អភិបាលក្រុង បានប្ដេជ្ញាថា នឹងមិនឲ្យបទល្មើសឆបោកតាមប្រព័ន្ធអនឡាន កើតមាននីភូមិសាស្ត្រក្រុងអរិយក្សត្រជាដាច់ខាត។ លោកថា បើសិនដឹងមានលួចលាក់កន្លែងណា លោកនឹងដឹកនាំកម្លាំងចុះបង្រ្កាប និងអនុវត្តន៍តាមច្បាប់ដោយគ្មានយោគយល់ឡើយ៕
























