អតិផរណាស្នូលនៅសិង្ហបុរី កើនដល់អត្រា ១.៧ភាគរយ ក្នុងខែមីនា (Video inside)

23-04-2026 16:00

(សិង្ហបុរី)៖ ទិន្នន័យផ្លូវការ ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៣​ ខែមេសា បង្ហាញអតិផរណាស្នូល ក្នុងប្រទេសសិង្ហបុរី បានកើនឡើងជាលើកទីពីរជាប់ៗគ្នា គឺពីអត្រា ១.៤ភាគរយនៅខែកុម្ភៈ​ ដល់អត្រា ១.៧ភាគរយនៅខែមីនា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

តាមធនាគារកណ្តាលសិង្ហបុរី និងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ការកើនឡើងនេះ ជំរុញដោយថ្លៃចំណាយខ្ពស់ ក្នុងវិស័យលក់រាយ ទំនិញ និងសេវាកម្មផ្សេងៗ។

ធៀបនឹងខែកុម្ភៈ ថ្លៃចំណាយប្រចាំថ្ងៃ ដែលមិនរាប់បញ្ចូលកន្លែងស្នាក់នៅ និងការធ្វើដំណើរដោយឯកជន បានជំរុញអត្រាអតិផរណា ០.១ភាគរយទៅក្នុងខែមីនា។ រីឯការដឹកជញ្ជូនឯកជនកើនដល់ ៦.៦ភាគរយ ដោយសារសាំងឡើងថ្លៃ។​ ការលក់រាយ និងទំនិញផ្សេងៗបានកើនដល់ ១.៨ភាគរយ ដែលភាគច្រើន ដោយសារគ្រឿងស្រវឹង ថ្នាំជក់ សម្លៀកបំពាក់ និងស្បែកជើង ឡើងថ្លៃ។ វិស័យសេវាកម្មក៏​បានកើនឡើងដែរ ដោយសារតែការចំណាយថ្លៃដើម​នៃ​សេវា​ដឹកជញ្ជូន​ និង​សេវា​ទូរគមនាគមន៍​ ថ្លៃជាងមុន​៕