* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បន្តចុះពិនិត្យវាយតម្លៃលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅសាលាបឋមសិក្សាក្រវ៉ាន់ ក្នុងក្រុងសៀមរាប

23-04-2026 16:47

(សៀមរាប)៖ គណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ដឹកនាំដោយលោក ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងគណៈប្រតិភូ ដោយមានការអញ្ជើញចូលរួមពីលោក តោ គិមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត រួមនិងអ្នកពាក់ព័ន្ធ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ បានបន្តចុះពិនិត្យវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ សម្រាប់ការវាយតម្លៃនៅដំណាក់កាលជ្រើសសម្រាំងបេក្ខភាពជ័យលាភី និងដំណាក់កាលចុះពិនិត្យ និងវាយតម្លៃដំណាក់កាលសម្រេចចុងក្រោយ នៅទីតាំងសាលាបឋមសិក្សាក្រវ៉ាន់ ក្រុងសៀមរាប។

‎ក្នុងឱកាសនោះ លោក ឆាយ ឆត្រាវុធ បានលើកឡើងថា ការវាយតម្លៃនេះត្រូវបានរៀបចំឡើង គឺដើម្បីផ្ទៀងផ្ទាត់នៅទីតាំងជាក់ស្ដែង លើលក្ខណៈវិនិច្ឆ័យគោលទាំង៨ និងសាកសួរបន្ថែមពីភាគីពាក់ព័ន្ធសម្រាប់ជាមូលដ្ឋានវិនិច្ឆ័យសម្រេចចុងក្រោយ សម្រាប់ការវាយតម្លៃ និងការទទួលស្គាល់បេក្ខភាពផ្ដល់សេវសាធារណៈគំរូ និងដើម្បីបន្តស្វែងរកចំណាត់ថ្នាក់ Top5 ពីសំណាក់គណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃ គ.វ.ជ។

លោកបានបន្តថា ក្នុងនោះដែរ រួមមាន៖ ស្ដង់ដាសេវាសាធារណៈ ស្ដង់ដា ឬនិយាមនៃការផ្ដល់សេវាសាធារណៈសម្រាប់អង្គភាព ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព។ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព ការរៀបចំ និងកែលម្អបរិស្ថានអង្គភាព ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍ ព្រមទាំងការចូលរួមវាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ។ ការដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ អាជ្ញាធរ និងសហគមន៍ និងការផ្ដួចផ្ដើមគំនិតថ្មីៗ និងនវានុវត្តន៍ ដើម្បីធ្វើឱ្យអង្គភាពមានដំណើរការល្អប្រសើរ។

លោក ស្រី ម៉ននី រង្សី បានលើកឡើងថា ឆ្លងកាត់ការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ ចាប់ពីដំណាក់កាលដំបូង រហូតដល់ដំណាក់កាលជ្រើសសម្រាំងបេក្ខភាពជ័យលាភី និងដំណាក់កាលចុះពិនិត្យ និងវាយតម្លៃដំណាក់កាលសម្រេចចុងក្រោយ ខណៈខេត្តសៀមរាប មានអង្គភាពចំនួន៥ កំពុងស្ថិតក្នុងដំណាក់កាលនេះ។

លោកស្រីបានបន្តថា រួមមាន៖ អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទកោសា ក្រុងសៀមរាប, អនុវិទ្យាល័យអរញ្ញរង្សី ស្រុកប្រាសាទបាគង, មណ្ឌលសុខភាពគោកចក ក្រុងសៀមរាប មណ្ឌលសុខភាពស្រែណូយ ស្រុកវ៉ារិន និងសាលាបឋមសិក្សាក្រវ៉ាន់ ក្រុងសៀមរាប ដែលកំពុងចុះវាយតម្លៃនាថ្ងៃនេះ។

‎សូមជម្រាបថា ក្រោយឆ្លងកាត់ការជ្រើសសម្រាំងដំណាក់កាលបឋម និងដំណាក់កាលជ្រើសសម្រាំងបេក្ខភាពជ័យលាភី គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ បានសម្រេចជ្រើសរើសបេក្ខភាពចុងក្រោយចំនួន ៣១អង្គភាព ទាំង៣កម្រិត រួមមាន៖ កម្រិតអនុវិទ្យាល័យចំនួន១១ កម្រិតសាលាបឋមសិក្សាចំនួន១០ និងកម្រិតមណ្ឌលសុខភាពចំនួន១០។

ដោយឡែក ចំពោះកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាព ផ្តល់សេវាសាធារណៈគំរូ មិនត្រឹមតែលើកទឹកចិត្តអង្គភាពដែលលេចធ្លោតែប៉ុណ្ណោះទេ ថែមទាំងបានយកចិត្តទុកដាក់ គាំទ្រ និងជ្រោមជ្រែងដល់អង្គភាពដែលមិនទាន់មានចំណាត់ថ្នាក់ល្អ ជាគំនិត ជាបច្ចេកទេស និងធនធានមួយចំនួន ដើម្បីចូលរួមប្រកួតប្រជែង ជាមួយអង្គភាពផ្សេងទៀតស្មើៗគ្នាផង និងចូលរួមលើកកម្ពស់ប្រសិទ្ធភាព និងដំណើរការការងាររបស់ខ្លួន ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែប្រសើរផងដែរ៕