* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* អ្នកស្រុកកោះញែកទទួលបានកូនភ្លោះ៣, មិនថាជិត ឬឆ្ងាយ អំណោយសម្តេចតេជោ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងទៅដល់ជានិច្ច
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* លោក សួន សេរីរដ្ឋា៖ កម្ពុជាមានសិទ្ធិពេញលេញក្នុងការទាមទារយុត្តិធម៌ និងអធិបតេយ្យភាពទឹកដីស្របតាមច្បាប់អន្តរជាតិ
* ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់
* Financial Times ៖ សហរដ្ឋអាមេរិកលើកឡើងពីគំនិតបញ្ចេញទ្រព្យសម្បត្តិមួយចំនួនរបស់រុស្ស៉ី ដើម្បីស្ដារកិច្ចចរចាសន្តិភាពអ៊ុយក្រែន
* អ្នកជំនាញដឹកជញ្ជូន៖ ថ្លៃដឹកជញ្ជូននៅកម្ពុជាបានកើនឡើង២ទៅ៤ដង ទាមទារឱ្យកម្ពុជា បត់បែនយុទ្ធសាស្ត្រនាំចេញ ដើម្បីរក្សាភាពប្រកួតប្រជែង
* មន្រ្តីជាន់ខ្ពស់កម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃរឿងជម្លោះព្រំដែនក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ដោយទាហានថៃជាអ្នកបាញ់ប្រហារមុន ទេីបភាពតានតឹងកេីតឡេីង
* ថ្ងៃនេះ ជាខួប១៤ឆ្នាំនៃការយាងសោយទិវង្គត របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាពេលវេលាពលរដ្ឋខ្មែរសែនសោកសៅ និងសោកសង្រេងបំផុត
* នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់៖ ដំណើរទស្សនកិច្ចសម្តេចមហាបវរធិបតី ជាការបើកផ្លូវបន្ថែមទៀត ជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា-អាស៊ែបៃហ្សង់
* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តផ្តល់អំណោយជាលេីកទី៦ ជូនដល់អង្គការផ្ទះបាយកុមារ (Video inside)

23-04-2026 19:28

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជាលើកទី៦ រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់អង្គការផ្ទះបាយកុមារ សម្រាប់ជួយផ្គត់ផ្គង់ការហូបចុក និងការសិក្សារៀនសូត្ររបស់កុមារកំព្រា កុមារក្នុងគ្រួសារក្រីក្រ កុមាររើសអេតចាយ កុមារ សុំទាន កុមារខាត់ស្បែកជើងប្រមាណ ២០០នាក់ បុគ្គលិក ៦ និងយុវជនស្ម័គ្រចិត្ត ១០នាក់ នៃអង្គការផ្ទះបាយកុមារ ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្តទៅស្ថិតនៅបរិវេណសាលាបឋមសិក្សាជ័យជំនះ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោកស្រី ឈីវ ភិរម្យ ប្រធានអង្គការផ្ទះបាយកុមារ បានមានមតិស្វាគមន៍ និងជម្រាបជូនអំពីសកម្មភាពរបស់អង្គការដែលបានធ្វេីចាប់តាំងពីឆ្នាំ២០១០ មក គឺក្នុងគោលបំណងឱ្យកុមារក្រីក្រ កុមាររើសអេតចាយ កុមារសុំទាន កុមារខាត់ស្បែកជើង លក់លៀស លក់ខ្ចៅខ្យង លក់ផ្កា លក់អំពៅ បានទទួលអាហារ ហូបឆ្អែត បានសម្អាតខ្លួន បានសម្រាក បានលេង បានអាន បានសរសេរ បានកាត់សក់ កាត់ក្រចក ងូតទឹក ជួយជំរុញកុមារឱ្យចូលរៀនដោយផ្តល់សម្លៀកបំពាក់ សម្ភារសិក្សា ជាដើម។ លោកស្រីបញ្ជាក់ថាសព្វថ្ងៃនេះមានកុមារប្រមាណជាង ៨៦៣នាក់ ទទួលសេវាពីអង្គការផ្ទះបាយកុមារ។

ជាក់ស្តែងនាពេលនេះមានកុមារប្រមាណ២០០នាក់ ដែលមកចូលរួមដោយផ្ទាល់។ លោកស្រីបន្តថា អង្គការផ្ទះបាយកុមារមិនត្រឹមតែជួយដល់កុមារនោះទេ ប៉ុន្តែបានជួយឧបត្ថម្ភអង្ករដល់គ្រួសារកុមារ ចំនួន៤២៤ គ្រួសារ ផងដែរ។

មានប្រសាន៍សំណេះសំណាលនាឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីរីករាយដោយបានអញ្ជើញមកដល់អង្គការផ្ទះបាយកុមារសារជាថ្មីម្តងទៀត និងបានពាំនាំនូវប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការផ្ទះបាយកុមារ ជាពិសេសលោកគ្រូ អ្នកគ្រូ បុគ្គលិក យុវជនស្ម័គ្រចិត្ត ដែលជួយមើលថែទាំ ផ្តល់ភាពកក់ក្តៅ ផ្តល់ការ សិក្សាអប់រំ និងផ្តល់ការហូបចុកដល់កុមារ ដែលនេះជាការជួយសម្រាលបន្ទុកដល់ក្រុមគ្រួសាររបស់កុមារ និងសូមបន្តនូវសកម្មភាពដ៏ល្អមួយនេះដើម្បីអនាគតកុមារទាំងនេះ។

ជាមួយគ្នានេះសូមក្មួយៗចៅៗទាំងអស់ ត្រូវចេះស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក មានសុជីវធម៌ល្អ ចេះគោរពចាស់ទុំ ពិសេសត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សសម្រាប់ចូលរួមអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រេីន ។

លោកស្រីលើកឡើងថា ចៅៗទាំងអស់នៅទីនេះជាអ្នកមានសំណាងល្អ ព្រោះកេីតមកមានរូបរាងល្អ មានកាយសម្បទា ល្អ និងសតិល្អ ដូចនេះចៅៗត្រូវតែយកចិតទុកដាក់ថែទាំសុខភាពឱ្យល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត ឱ្យបានរឹងមាំល្អ គឺត្រូវមានអនាម័យជានិច្ចក្នុងការរស់នៅរៀបចំផ្ទះសម្បែងឱ្យបានស្អាត និងលាងសម្អាតដៃជាមួយសាប៊ូ ព្រមទាំងបរិភោគអាហារឱ្យបានត្រឹមត្រូវ កុំផ្អែមពេក កុំប្រៃពេក កុំខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង និងការជក់បារីជាដើម ដើម្បីអាចជៀសផុតពីជំងឺមិនឆ្លងសំខាន់ៗចំនួន៤រួមមាន ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ ដែលកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅ នាពេលបច្ចុប្បន្ន។

ទន្ទឹមនេះសូមចៅៗបន្តប្រាប់ដល់ឪពុកម្តាយ បងប្អូនដែលរស់នៅជាមួយ មិត្តភក្តិនៅក្នុងសាលា អ្នកស្គាល់អំពីបញ្ហាសុខភាពដូចជា មិនប្រៃពេក មិនខ្លាញ់ពេក មិនផ្អែមពេក មិនពិសារគ្រឿងស្រវឹងជាដេីម ។ក្នុងឱកាសនោះលោកស្រី អគ្គលេខាធិការ បានជូនពរចៅៗទាំងអស់មានសុខភាពល្អ រៀនពូកែ និងសុខសប្បាយទាំងអស់គ្នា។

សូមបញ្ជាក់ថាអំណោយមនុស្សធម៌លេីកទី៦ ដែលឧបត្ថម្ភជូនអង្គការផ្ទះបាយកុមារពេលនេះរួមមាន៖ អង្ករ ២តោន, អង្ករសុខភាព ១០កេស, មី ២០កេស, ត្រីខ ៣កេស, ប្រេងឆា ៣កេស(មួយកេសស្មើ១២ដប), ឆៃពៅ ២០កំប៉ុង, ទឹកត្រី១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, ទឹកបរិសុទ្ធ ១០កេស, ទឹកក្រូច ១០កេស, សាប៊ូកក់សក់ ៤កេស, សាប៊ូដុសខ្លួន ៤កេស, ម៉្សៅសាប៊ូ ៤កេស និងថវិកា ១០លានរៀល ព្រមទាំងផ្តល់ជូនអាហារសម្រន់១ប្រអប់ (ភ្លៅមាន់២ដុំ ក្រូចខ្វិច ១ផ្លែ)។ ដោយស្បៀងសម្ភារ:ថវិកានេះ ជាអំណោយរបស់សប្បុរសជនតាមរយៈកាកបាទក្រហមកម្ពុជា។

សូមជម្រាបជូនដែរថា សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា នៅអង្គការផ្ទះបាយកុមារ នៅថ្ងៃនេះក៏ដូចជានៅតាមមណ្ឌលកុមារកំព្រា និងអង្កការមួយចំនួន កន្លងមក គឺជាផ្នែកមួយនៃយុទ្ធនាការកៀរគររកមូលនិធិក្នុងឱកាសទិវា ៨ ឧសភា ដើម្បីបង្ហាញជូនសប្បុរសជននូវថវិកាដែលបានទទួលពីសប្បុរសជន គឺតែងតែបានទៅដល់ដៃអ្នករងគ្រោះបំផុត និងអ្នកដែលត្រូវការឱ្យជួយ។

ដូចនេះក្នុងឱកាសទិវា ៨ ឧសភា ២០២៦ កាកបាទក្រហមកម្ពុជា បន្តអំពាវនាវដល់សប្បុរសជនពីគ្រប់មជ្ឈដ្ឋានសូមអញ្ជើញចូលរួមបរិច្ចាគនូវធនធាននិងថវិកាតាមសទ្ធាជ្រះថ្លានិងតាមការស្ម័គ្រចិត្ត ដើម្បីឱ្យកាកបាទក្រហមកម្ពុជា មានលទ្ធភាពបំពេញបេសសកកម្មមនុស្សធម៌បន្ត។ មួយវិញទៀតតាមរយៈការចូលរួមឧបត្ថម្ភគាំទ្រសកម្មភាពមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផលជាក់ស្តែង៕