ក្រសួងប្រៃសណីយ៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា​ ប្រកាសពីកាបើកការពិគ្រោះយោបល់ជាសាធារណៈលើសេចក្ដីព្រាងប្រកាសចំនួន២

23-04-2026 20:18

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សេចក្តីជូនដំណឹងស្តីពីការបើកការពិគ្រោះយោបល់ជាសាធារណៈលើសេចក្ដីព្រាងប្រកាសស្ដីពីបទដ្ឋានបច្ចេកទេស
នៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ និងសេចក្ដីព្រាងប្រកាសស្ដីពីការទទួលស្គាល់យថាប្រភេទ និងការវាយតម្លៃអនុលោមភាពនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍។

នៅក្នុងសេចក្តីជូនដំណឹងរបា់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងនិយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ឱ្យដឹងទៀតថា ដើម្បីឱ្យសេចក្តីព្រាងប្រកាសទាំងនេះកាន់តែគ្រប់ជ្រុងជ្រោយ ក.ប.ទ. និង ន.ទ.ក. សូមអញ្ជើញប្រតិបត្តិករ ភាគីពាក់ព័ន្ធ និងសាធារណជនចូលរួមផ្តល់មតិយោបល់ដូចខាងក្រោម៖

ក. សេចក្តីព្រាងប្រកាសស្តីពីបទដ្ឋានបច្ចេកទេសនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍៖

១៖ ចូលទៅកាន់ https://go.gov.kh/mptc/pk-trc-ts-26 ឬ តាមរយៈ QR Code ជូនភ្ជាប់មកជាមួយ ដើម្បីទាញយកសេចក្តីព្រាងប្រកាសស្តីពីបទដ្ឋានបច្ចេកទេសនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍។

២៖ ចូលទៅកាន់ https://go.gov.kh/mptc/cm-ts-26 ឬ តាមរយៈ QR Code ជូនភ្ជាប់មកជាមួយ ដើម្បីទាញយកទម្រង់គំរូ ផ្តល់ មតិយោបល់លើសេចក្តីព្រាងប្រកាសនេះ។

៣៖ បញ្ជូនមតិយោបល់មកវិញតាមរយៈ https://go.gov.kh/mptc/trc-ts-26-form (https://go.gov.kh/mptc/trc-ts-26-form%20) ឬតាមរយៈ QR Code ជូនភ្ជាប់មកជាមួយ ឱ្យបាន ត្រឹមដំណាច់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។

ខ. សេចក្តីព្រាងប្រកាសស្តីពីការទទួលស្គាល់យថាប្រភេទ និងការវាយតម្លៃអនុលោមភាពនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍

១៖ ចូលទៅកាន់ https://go.gov.kh/mptc/pk-trc-ta-26 ឬ តាមរយៈ QR Code ជូនភ្ជាប់មកជាមួយ ដើម្បីទាញយកសេចក្តីព្រាងប្រកាសស្តីពីការទទួលស្គាល់យថាប្រភេទ និងការវាយតម្លៃអនុលោមភាពនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍។

២៖ ចូលទៅកាន់ https://go.gov.kh/mptc/cm-ta-26 ឬ តាមរយៈ QR Code ជូនភ្ជាប់មកជាមួយ ដើម្បីទាញយកទម្រង់គំរូ ផ្តល់ មតិយោបល់លើសេចក្តីព្រាងប្រកាសនេះ។

៣៖ បញ្ជូនមតិយោបល់មកវិញតាមរយៈ https://go.gov.kh/mptc/trc-ta-26-form ឬ តាមរយៈ QR Code ជូនភ្ជាប់មកជាមួយ ឱ្យបាន ត្រឹមដំណាច់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦៕