* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២១, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វិភាគអន្តរជាតិ៖ បិទខ្ទប់ច្រកសមុទ្រ Hormuz អ្វីទៅជាគោលដៅពិតរបស់លោក ត្រាំ?

23-04-2026 20:54

(វ៉ាស៊ីនតោន)៖ ទីផ្សារងងឹតលក់ប្រេងរបស់អ៉ីរ៉ង់នឹងមិនមានឡើយ ប្រសិនបើគ្មានចិន។ នៅមុនសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើង ទីក្រុងប៉េកាំងបានទិញ៩៥ភាគរយនៃប្រេងឆៅទាំងអស់ដែលតេហេរ៉ង់លក់ ក្នុងទីផ្សារងងឹតដើម្បីគេចពីទណ្ឌកម្មអាមេរិក។ ដូច្នេះការបិទខ្ទប់ច្រកសមុទ្រ Hormuz ដោយមិនឱ្យកប៉ាល់ដឹកប្រេងចេញចូលកំពង់ផែអ៉ីរ៉ង់ មិនមែនមានគោលដៅតែទៅលើអ៉ីរ៉ង់នោះទេ តែក៏ មានគោលដៅលើចិនផងដែរ។

នៅក្រោមការបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ និងតំបន់ឆ្នេរនៅតាមបណ្ដោយភាគខាងកើតនៃច្រកសមុទ្រ Hormuz និងសមុទ្រអារ៉ាប់ លោក ត្រាំ ប្រហែលជាសង្ឃឹមថាអាចនឹងជាន់កអ៉ីរ៉ង់មិនឱ្យនាំចេញប្រេង តទៅទៀតដើម្បីកាត់ផ្ដាច់ហិរញ្ញវត្ថុ។ ការបិទខ្ទប់របស់លោក ត្រាំ អាចមានមុខព្រួញ២៖ ទី១គឺកាត់ផ្ដាច់ចំណូលរបស់អ៉ីរ៉ង់បានមកពីការលក់ប្រេង និងទី២ ធ្វើយ៉ាងត្រូវអូសចិនឱ្យធ្លាក់ទឹកដែរ។ ពីព្រោះថាប្រសិនបើចិនមានអារម្មណ៍ប្រឈមមុខនឹងការខាតបង់ធ្ងន់ធ្ងរ ប្រហែលជាប៉េកាំងអាចនឹងដាក់សម្ពាធឱ្យអ៉ីរ៉ង់បន្ទន់ជំហរនៅឯតុចរចា។

គេមិនទាន់ដឹងច្បាស់ថាតើការខាតបង់ខាងសេដ្ឋកិច្ចអាចនឹងបង្ខំឱ្យអ៉ីរ៉ង់បន្ទន់ជំហរឬក៏យ៉ាងណានោះទេ? កន្លងមក សហរដ្ឋអាមេរិកក៏ធ្លាប់បានព្យាយាមកាត់ផ្ដាច់ចំណូលរបស់អ៉ីរ៉ង់បានមកពីការលក់ ប្រេងផងដែរ តែមិនទទួលបានជោគជ័យទេ។ ក្នុងឆ្នាំ២០២០ ដល់ឆ្នាំ២០២១ រដ្ឋបាលលោក ត្រាំកាលពីអាណត្តិទី១ បានធ្វើយុទ្ធនាការដាក់សម្ពាធទណ្ឌកម្មសេដ្ឋកិច្ចជាអតិបរមាជាហេតុធ្វើឱ្យ ការនាំចេញប្រេងឆៅរបស់អ៉ីរ៉ង់ធ្លាក់ចុះយ៉ាងគំហុក នៅត្រឹម ២៥០ ០០០បារ៉ែលក្នុងមួយថ្ងៃ ឬរកចំណូលមិនដល់ ១០លានដុល្លាផងក្នុងមួយថ្ងៃ អស់រយៈពេលជាច្រើនខែ គាប់ជួននៅពេលនោះ តម្លៃប្រេងបានធ្លាក់ចុះស្រាប់ដោយសារតែវិបត្តិកូវីដ១៩។ ប៉ុន្តែសម្ពាធមិនបានធ្វើឱ្យអ៉ីរ៉ង់ចុះញ៉មឡើយ។

មកទល់នឹងពេលនេះ ចិនជាប្រទេសមួយក្នុងតំបន់អាស៊ីដែលរងផលប៉ះពាល់តិចជាងគេពីសង្រ្គាមអ៉ីរ៉ង់។ មុនពេលសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រេងសរុបដែលចិននាំចូល មាន ១១ភាគរយមានប្រភពមកពីអ៉ីរ៉ង់ ២០ភាគរយមកពីរុស្ស៉ី និង១៤ភាគរយពីអារ៉ាប៊ីសាអូឌីត។ ប្រេងអ៉ីរ៉ង់នៅតែបន្តនាំចូលទៅកាន់ចិនតាមរយៈកិច្ចចរចានៅពីក្រោយឆាកដែលនេះធ្វើឱ្យចិនអាច ទប់ទល់នឹងផលវិបាកបានល្អប្រសើរជាងបណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់។ ចិនបានបាត់បង់រួចទៅហើយ ១ភាគ៥នៃប្រេងនាំចូលរបស់ខ្លួន បើទោះជាអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមបានបញ្ជូន ប្រេងតាមបំពង់បង្ហូរប្រេងជំនួសឱ្យការដឹកតាមកប៉ាល់ឆ្លងកាត់ច្រកសមុទ្រ Hormuz ក៏ដោយ។ នៅក្រោមការគិតរបស់លោក ត្រាំ មិនយូរមិនឆាប់ ការបិទខ្ទប់កំពង់ផែអ៉ីរ៉ង់អាចនឹងធ្វើឱ្យចិនប្រឈមមុខ ការខ្វះខាតថាមពល ហើយត្រូវបង្ខំចិត្តបញ្ចេញស្ដុកប្រេងយុទ្ធសាស្ត្រដែលចិនមិនទាន់ចង់ប្រើទេក្នុងកាលៈទេសៈសព្វថ្ងៃ។ ជាច្រើនទសវត្សរ៍មកនេះ ចិនបានកសាងកន្លែងស្ដុកប្រេងយុទ្ធសាស្ត្រធំជាងគេ បំផុតរបស់ពិភពលោក ការអភិវឌ្ឍថាមពលបៃតង រថយន្ដអគ្គិសនី ជាពិសេស ការបែងចែកស្ដុកប្រេងបម្រុងយុទ្ធសាស្ត្រដោយដាក់ក្រោមការគ្រប់គ្រងដោយរដ្ឋផង និងក្រុមហ៊ុនឯកជនផង។

ទីក្រុងវ៉ាស៊ីនតោនប្រហែលជាសង្ឃឹមថាការបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ អាចជំរុញឱ្យចិនបញ្ចុះបញ្ចូលអ៉ីរ៉ង់ឱ្យបន្ទន់ជំហរ ឬសំណើរបស់ខ្លួននៅឯតុចរចាដូចដែលប៉េកាំងធ្លាប់បានធ្វើកន្លងមក។ កាលពីឆ្នាំ២០២៣ ចិនបានជួយសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់។ ប៉ុន្តែឥទ្ធិពលមួយផ្នែកធំរបស់ចិនមានលើអ៉ីរ៉ង់ គឺអាស្រ័យលើលុយដែលចិនបានចំណាយលើការទិញប្រេងពី អ៉ីរ៉ង់។ ដូច្នេះប្រសិនបើការបិទខ្ទប់របស់សហរដ្ឋអាមេរិកពិតជារាំងខ្ទប់មិនឱ្យអ៉ីរ៉ង់លក់ប្រេងចេញ តើឥទ្ធិពលតាមរយៈលុយយ័នរបស់ចិនអាចបញ្ចុះបញ្ចូលអ៉ីរ៉ង់បានដែរឬទេ? តាមក្រុមអ្នកជំនាញ ជាជាងមានអារម្មណ៍ត្រូវបង្ខំចិត្តចេញមុខជួយសម្រេចឱ្យបាននូវបទឈប់បាញ់យូរអង្វែង ចិនត្រូវបានគេមើលឃើញថាអាចនឹងជ្រើសយកការរង់ចាំ ហើយធ្វើសកម្មភាពតាមស្ថានការណ៍ជាក់ស្ដែង ខណៈពឹងផ្អែកលើស្ដុកប្រេងយុទ្ធសាស្ត្ររបស់ខ្លួន។

តាមរយៈការត្រៀមលក្ខណៈ និងស្ដុកប្រេងអស់រាប់ទសវត្សរ៍មកនេះសម្រាប់ស្ថានការណ៍អាសន្នណាមួយពាក់ព័ន្ធនឹងតៃវ៉ាន់ ក្រុមជំនាញជឿថាចិនអាចទ្រាំដោយមិនមានប្រេងអ៉ីរ៉ង់បានច្រើនសប្ដាហ៍។ ម្យ៉ាងវិញទៀត ក្រុមអ្នកជំនាញក៏បានព្យាករដែរថាការបិទខ្ទប់រយៈពេល២ខែ អាចនឹងធ្វើឱ្យស្ដុកប្រេងយុទ្ធសាស្ត្រសម្រាប់គ្រាអាសន្នរបស់ចិនថយចុះត្រឹមតែ១០ភាគរយប៉ុណ្ណោះ៕