* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍ ជាវិស័យងាយរងផលប៉ះពាល់ពីព័ត៌មានក្លែងក្លាយ និងអវិជ្ជមានដែលទាមទារការឆ្លើយតបឱ្យបានទាន់ពេលវេលា

24-04-2026 10:16

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងពង្រឹងការងារទំនាក់ទំនងសាធារណៈនិងព័ត៌មានក្នុងគោលបំណង ទី១៖ បន្ពពង្រឹង និងដាក់ចេញនូវយុទ្ធសាស្រ្តថ្មីៗ សម្រាប់ ក្រុមការងារចំនួន ៤ មានក្រុមអ្នកនាំពាក្យ, ក្រុមការងារ influencers, ក្រុមការងារ Media, ក្រុមការងារបរិវត្តកម្មឌីជីថល ទី២៖ ពង្រឹងសង្គតិភាពនិងសុខដុមនីយកម្មនៃក្រុមការងារ និងទី៣៖ ពង្រឹងប្រសិទ្ធភាពការងារជាលក្ខណៈជវភាពជាប្រព័ន្ធតែមួយ ដោយបានវាយតម្លៃលើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈមកន្លងមក ការឆ្លើយតបនឹងសំណូមពរ និងដាក់ចេញនូវទិសដៅការងារបន្តលើបញ្ហាប្រឈមថ្មីៗ ចំពោះមុខ។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំក្រសួង, លោកអគ្គនាយក, លោក លោកស្រី អគ្គនាយករងទទួលបន្ទុក, ប្រធាន និងអនុប្រធាននាយកដ្ឋាន, តំណាងក្រុមប្រឹក្សាសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ព្រមទាំងមន្ត្រីសរុបទាំងអស់ចំនួន៤០នាក់។

លោករដ្ឋមន្ត្រី លើកឡើងថា ការងារទំនាក់ទំនងសាធារណៈនិងព័ត៌មាន គឺត្រូវតែពង្រឹងឱ្យមានភាពប្រទាក់ក្រឡាជាប្រព័ន្ធតែមួយ និងមានកិច្ចសហការឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសការត្រៀមខ្លួនរួចជាស្រេចជាលក្ខណៈបុរេសកម្ម សកម្ម និងជាប់ជាប្រចាំនៅក្នុងសមរភូមិព័ត៌មានទេសចរណ៍ ដោយ «ចាក់ទឹកថ្លា ក្នុងទឹកល្អក់»។

ក្នុងន័យនេះ យើងត្រូវយកចិត្តទុកដាក់ទាំងលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតាមទីផ្សារគោលដៅ, ពង្រីកការផ្សព្វផ្សាយអំពីកិត្តិនាមកម្ពុជា និងព័ត៌មានវិជ្ជមានឱ្យកាន់តែខ្លាំងបន្ថែមទៀត ព្រមទាំងការឆ្លើយតបនិងវាយបក ឱ្យបានទាន់ពេលវេលា ប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធិភាពខ្ពស់។

បន្ថែមពីនេះ ក្នុងកិច្ចប្រជុំវឌ្ឍនភាពក្រុមការងារបណ្តាញ លោករដ្ឋមន្ត្រី បានណែនាំឱ្យតាមដានឱ្យទាន់បុរេសកម្ម និងសកម្មចំពោះបញ្ហាប្រឈមមុខ ជាពិសេសបញ្ហាទេសចរណ៍ក្នុងបរិបទពិភពលោក ដែលកំពុងជួបប្រទះនឹងស្ថានភាពសង្គ្រាម និងការរំខាននានា។ ជាពិសេស ត្រូវយកចិត្តទុកដាក់លើការតាមដាន និងឆ្លើយតបចំពោះការលាបពណ៌ពីការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងអវិជ្ជមាន ដែលប៉ះពាល់ដល់កិត្តិនាមកម្ពុជា រួមទាំងអត្ថបទមួយចំនួនដែលបានប្រើប្រាស់ពាក្យ «scambodia»។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា ការងារក្រុមអ្នកនាំពាក្យ ត្រូវកំណត់វិធានការជាក់លាក់ ឱ្យស្របតាមគោលការណ៍បុរេសកម្ម សកម្ម អន្តរសកម្ម និងប្រតិកម្ម។ ពាក់ព័ន្ធនឹងការងារមេឌៀរ និង Influencers ត្រូវពង្រឹងសមត្ថភាព ជំនាញ AI ដើម្បីឆ្លើយតបនឹងនិន្នាការថ្មីរបស់បច្ចេកវិទ្យាដែលវិវត្តឥតឈប់ឈរ និង រិតចំណងជិតស្និទ្ធជាមួយក្រុមអ្នកផលិតមាតិកាព័ត៌មាន។

រដ្ឋមន្ត្រី ហួត ហាក់ បានសង្កត់ធ្ងន់ដល់ក្រុមការងារបរិវត្តកម្មឌីជីថល ត្រូវបន្តពន្លឿនការងារ Visit App Cambodia, Visit Cambodia Web site, ពង្រឹងការងារ Hotline 1221, ជំរុញលំហូរចរន្តឯកសាររដ្ឋបាលតាមប្រព័ន្ធបច្ចេកវិទ្យា និងបង្កើតMedia Server សម្រាប់ផ្ទុកទិន្នន័យ រូបភាព និងវីដេអូជារួមរបស់ក្រសួងទេសចរណ៍ផងដែរ៕