* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ លើផលិតផលទឹកអនាម័យម៉ាក «VAGISIL» និងផលិតផលថ្នាំលាបសក់ម៉ាក់ «JUST FOR MAN របស់ក្រុមហ៊ុន វែល អិនធើត្រេដ

24-04-2026 10:37

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ លើផលិតផលទឹកអនាម័យម៉ាក «VAGISIL» និងផលិតផលថ្នាំលាបសក់ម៉ាក់ «JUST FOR MAN របស់ក្រុមហ៊ុន វែល អិនធើត្រេដ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រសួងពាណិជ្ជកម្ម ឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ លើផលិតផលទាំងពីរម៉ាក់ខាងលើ របស់ក្រុមហ៊ុន វែល អិនធើត្រេដ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានពីក្រុមហ៊ុន Combe International Ltd. ដូចមានចែងក្នុងលិខិតប្រគល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ដែលក្រសួងបានតម្កល់ទុករួចហើយ។

លិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះ មានសុពលភាព ០២ (ពីរ) ឆ្នាំ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា ហើយអាចនឹងត្រូវបាត់បង់សុពលភាព ជាស្វ័យប្រវត្តិ មុនកាលបរិច្ឆេទផុតកំណត់ខាងលើ ប្រសិនបើមានការជូនដំណឹង អំពីការបញ្ចប់សិទ្ធិពីក្រុមហ៊ុន Combe International Ltd. ដែលជាម្ចាស់ម៉ាក។

ចាប់ពីក្រោយរយៈពេល ៩០ (កៅសិប) ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខា លើលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខ ទទួលសិទ្ធិស្របច្បាប់មានសិទ្ធិប្តឹង ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការរារាំងទំនិញដែលនាំចូលស្របគ្នា។

នីតិបុគ្គលដែលទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ត្រូវផ្សព្វផ្សាយលិខិតកត់ត្រាសិទ្ធិផ្តាច់មុខនេះជាបន្ទាន់ ក្នុងទំព័រខាងមុខ របស់សារព័ត៌មាន ក្នុងព្រះរាជាណាចក្រកម្ពុជា និងបណ្តាញសង្គមនានា ហើយត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមលិខិតបទដ្ឋាន គតិយុត្តជាធរមាន។

សម្រាប់ព័ត៌មានលំអិតសូមធ្វើការទំនាក់ទំនងលេខទូរស័ព្ទ៖ ០៩២​ ៥៥៥ ៦៩៦ និង ០៩៩ ៦៦៦ ៧០៧
តេឡេក្រាម៖ https://t.me/Vagisil11
​ឆានែលតេឡេក្រាម៖ https://t.me/vagisilcambodiakh
​ឆានែលតេឡេក្រាម៖ https://t.me/+-cb9M_WWCIUxMTE1
Google map៖​ https://maps.app.goo.gl/R26rySAbWyyV8CZp8?g_st=ic