លោកស្រី យក់ សម្បត្តិ ត្រូវបានតែងតាំងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

24-04-2026 14:07

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានចេញព្រះរាជក្រឹត្យ តែងតាំងមុខតំណែងលោកស្រី យក់ សម្បត្តិ ជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។

បច្ចុប្បន្នលោកស្រី យក់ សម្បត្តិ ជារដ្ឋលេខាធិការក្រសួងសុខាភិបាល។ ពេលជំងឺកូវីដកំពុងរីករាលដាលខ្លាំងនៅកម្ពុជា លោកស្រី យក់ សម្បត្តិ ជាមេទ័ពអាវសម្នាក់ ដែលបានចូលរួមដឹកនាំ និងប្រយុទ្ធប្រឆាំងជំងឺនេះយ៉ាងខ្លាំងជាមួយថ្នាក់ដឹកនាំ ដើម្បីប្រជាជនកម្ពុជា៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យ៖