* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រុមក្មេងទំនើងចូលចិត្ត​បង្ហោះម៉ូតូតាមផ្លូវ ត្រូវកម្លាំង​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បង្ក្រាប និងឃាត់ខ្លួន​៥​នាក់​, ក្រោយអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ ត្រូវអនុញ្ញាតឲ្យត្រឡប់ទៅវិញ តែម៉ូតូត្រូវរក្សាទុក៣ខែ (Video inside)

24-04-2026 14:22

(កំពង់ស្ពឺ)​៖ ​ដោយ​អនុវត្តតាមគោលការដឹកនាំរបស់​នាយ​ឧត្តម​សេនីយ៍​ សៅ​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ព្រមទាំង​មាន​ការណែនាំ​ដោយ​ផ្ទាល់ពីសំណាក់​លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ​​​ ក្រោម​ការដឹកនាំ​បញ្ជា​ដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ១០៖៣០នាទីនាថ្ងៃទី១៩ ខែមេសា​ ឆ្នាំ២០២៦ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ បានបង្ក្រាប ​និងឃាត់ខ្លួន​​ក្រុម​ក្មេង​ទំនើង​ប្រុសស្រី​បាន​ចំនួន​០៥។

​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​នេះ បានបង្ហោះម៉ូតូនៅចំណុចមុខ Saga PUB ដែល​បង្កឲ្យភាពអ​នា​ធិប​តេយ្យ​ ប៉ះពាល់ដល់សុខសុវត្ថិភាព បង្ករការភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន និងធ្វើឲ្យបាត់បង់នូវសីលធម៌ គុណធម៌ វិន័យ និងច្បាប់ទម្លាប់ ថែមទៀតផង។

ក្មេង​ទំនើង​ទាំង៥នាក់នេះរួមមាន៖

*​ទី១៖ ឈ្មោះ ចែម រតនា អាយុ១៧ឆ្នាំ រស់នៅភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ
*ទី២៖ ឈ្មោះ វង់ ពុទ្ធារា អាយុ១៦ឆ្នាំ រស់នៅភូមិដន្លង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ
*ទី៣៖ ឈ្មោះ លីម សុធា អាយុ២០ រស់នៅភូមិអូរក្រោម ឃុំញ្នាយ ស្រុកសំរោងទង
*ទី៤៖ ឈ្មោះ លី រដ្ឋា អាយុ១៥ឆ្នាំ រស់នៅភូមិកោះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ
*ទី៥៖ ឈ្មោះ សា នីសា ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិអំពែភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បាម៉ន ខេត្តកំពង់ស្ពឺ។

ក្រោយបង្ក្រាប កម្លាំងអាវុធហត្ថ បានដកហូត​ម៉ូតូចំនួន២គ្រឿង​ (ម៉ាក dream 26 គ្មានស្លាកលេខ​​​ និងម៉ាក dream 22 គ្មានស្លាកលេខ) និងសម្ភារប្រើប្រាស់ទូរសព្ទចំនួន១គ្រឿងផងដែរ។

បច្ចុប្បន្នក្មេងទំនើងដែលបង្ហោះម៉ូតូទាំងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំ​ និងធ្វើកិច្ចសន្យាចំពោះមុខម្តាយ​ឪពុក ​​​និង​អាណាព្យាបាល​ ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះ ដែលនាំឱ្យប៉ះពាល់​ ជាហេតុដែលបំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម ចំណែកម៉ូតូត្រូវដកហូតយកទៅរក្សាទុករយៈពេល ៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕