អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ និងបណ្តាញអង្គការដៃគូនៅកម្ពុជា ជំរុញឱ្យរដ្ឋជាសមាជិក WHO សម្រេចកិច្ចលើកិច្ចព្រមព្រៀងជំងឺរាតត្បាត និងបញ្ឈប់ការរារាំងការទទួលបានសមធម៌សេវាសុខភាព

24-04-2026 14:48

(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រចាំប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំជាមួយដៃគូ ដើម្បីជំរុញឱ្យរដ្ឋជាសមាជិកអង្គការសុខភាពពិភពលោក (WHO) ធ្វើការពិនិត្យបញ្ចប់នូវឧបសម្ព័ន្ធ ការចូលប្រើប្រាស់ និងការអាចទទួលបានការចែករំលែកអត្ថប្រយោជន៍ សំណាក់មេរោគ (PABS) ដែលឧបសម្ព័ន្ធនេះ នឹងភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់ WHO មុនកិច្ចប្រជុំលើកទីប្រាំមួយ នៃសម័យប្រជុំក្រុមការងារអន្តររដ្ឋាភិបាល (ផ្នែកខ) នៅទីក្រុងហ្សឺណែវ ប្រព្រឹត្តចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានឱ្យដឹងថា កិច្ចព្រមព្រៀង ស្តីពីជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក (WHO) ដែលត្រូវបានអនុម័តក្នុងខែឧសភា ឆ្នាំ២០២៥ មិនអាចឈានទៅមុខបានទេ បើគ្មានឧបសម្ព័ន្ធការចូលប្រើប្រាស់ និងការទទួលបានការចែករំលែកអត្ថប្រយោជន៍សំណាកមេរោគ (PABS) ដែលនៅក្នុងឧបសម្ព័ន្ធមានចែងពីការគ្រប់គ្រងក្នុងការផ្តល់សំណាកភ្នាក់ងារមេរោគបង្ករជំងឺ និងទិន្នន័យហ្សែនត្រូវបានចែកអត្ថប្រយោជន៍ ដែលទទួលបានរួមទាំងវ៉ាក់សាំង ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ត្រូវបានប្រគល់ជូនវិញដោយស្មើភាព។

កិច្ចប្រជុំចរចារនាពេលខាងមុខជាឱកាសចុងក្រោយដែលបានកំណត់ពេលដើម្បីបញ្ចប់នូវកិច្ចព្រមព្រៀងអ្វីដែលគួរតែមាននូវក្នុងឧបសម្ព័ន្ធនេះ ដើម្បីឱ្យការចូលប្រើប្រាស់ និងកាអាចទទួលបានការចែករំលែកអត្ថប្រយោជន៍ សំណាកមេរោគ (PABS) ទទួលបានដោយសមធម៌ មុនពេលមានកិច្ច មហាសន្និបាតសុខភាពពិភពលោកក្នុងខែឧសភា មកដល់ ដែលជាពេលវេលាមួយដ៏សំខាន់ ខណៈពេលដែលបទប្បញ្ញត្តិសមធម៌សំខាន់ៗផ្សេងៗដែលមាននូវក្នុងឧបសម្ព័ន្ធ មិនទាន់បានដោះស្រាយ។

បើគ្មានកិច្ចព្រមព្រៀងដ៏រឹងមាំ និងអាចអនុវត្តបាននោះទេ ពិភពលោកនឹងប្រឈមនឹងការបរាជ័យម្តងទៀត ដូចដែលយើងធ្លាប់បានបរាជ័យ ក្នុងយុគ្គសម័យនៃជំងឺកូវីដ-១៩ ខណៈពេលដែលយើងមិនអាចទទួល បានដោយសមភាពនូវ ការប្រើប្រាស់មធ្យោបាយង្គ្រោះជីវិត ដែលបានបន្សល់ទុកអោយប្រទេសជាច្រើន ប្រឈមមុខនឹងការរីករាលដាលនៃជំងីឆ្លងជាសកលនេះ។ លទ្ធផលនៃការចរចាទាំងនេះ នឹងកំណត់ថាតើការឆ្លើយតបនៃជំងឺរាតត្បាតនាពេលអនាគត បញ្ហាបន្ទាន់សុខភាពសាធារណៈ និងការព្រួយបារម្មណ៍ជាសកល (PHEIC) និងក្នុងចន្លោះពេលមានការរីករាលដាលជំងឺជាសកលមួយពីមួយទៅមួយទៀត (interpandemic periods) ត្រូវបានជម្រុញដោះស្រាយដោយសមធម៌ទទួលសេវាសុខភាព និងកិច្ចសហប្រតិបត្តិការ ឬត្រូវបានពន្យារពេល ការមើលរំលង មិនដោះស្រាយ និងវិសមភាព។

អង្គការមូលនិធិថែទាំសុខភាពអ្មកជំងឺអេដស៍ (AHF) និងបណ្តាញអង្គការដៃគូរនៅក្នុងប្រទេសកម្ពុជា ក៏បានភ្ជាប់ជាមួយនឹងសំណើរសំខាន់ៗទៅកាន់រដ្ឋសមាជិក អង្គការសុខភាពពិភពលោក (WHO) ក៏ដូចជា សហភាពអឺរ៉ុប រួមមាន៖ គ្មានសមធម៌ គ្មានកិច្ចព្រមព្រៀង, ការចែករំលែកអត្ថប្រយោជន៍ជាកាតព្វកិច្ចក្នុងអំឡុងពេលមាន បញ្ហាបន្ទាន់សុខភាពសាធារណៈ និងការព្រួយបារម្មណ៏ជាសកល(PHEIC) និងក្នុងចន្លោះពេលមានការរីករាលដាលជំងឺជាសកលមួយពីមួយទៅមួយទៀត(interpandemic periods), កិច្ចសន្យាស្តង់ដារ, គ្មានការចុះឈ្មោះ គ្មានការចូលប្រើប្រាស់, បដិសេធប្រព័ន្ធផ្លូវពីរ និងគាំទ្រវិធីសាស្រ្តសុខភាពសាធារណៈចំពោះកម្មសិទ្ធិបញ្ញា(IP)៕