* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញដល់អាជ្ញាធរក្រុង ស្រុក និងកងកម្លាំងទាំងអស់ បន្តចូលរួមធ្វើការផ្សព្វផ្សាយឲ្យបានកាន់តែស៊ីជម្រៅអំពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

24-04-2026 15:14

(សៀមរាប)៖ នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកងកម្លាំងទាំងអស់បន្តចូលរួមធ្វើការផ្សព្វផ្សាយឲ្យបានកាន់តែស៊ីជម្រៅទៅដល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភូមិ ឃុំ សង្កាត់ អំពីកលល្បិចការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបន្តអនុវត្តឲ្យបានផុលផុសថែមទៀត។

នាយឧត្តមសេនីយ៍ បន្តថា ដើម្បីឲ្យស្របទៅតាមច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅថ្មីៗ ឲ្យមានប្រសិទ្ធភាពខ្ពស់ សំខាន់លើការអប់រំប្រជាពលរដ្ឋ និងស្រទាប់យុវជន និងធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនៅសេសសល់ និងអ្នកមានការពាក់ព័ន្ធ ដើមី្បយកមកធ្វើការផ្តន្ទាទោសតាមច្បាប់។

ថ្លែងយ៉ាងដូច្នេះរបស់នាយឧត្តមសេនីយ៍ សួស អង្គារ៍ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ នៅសាលាខេត្តសៀមរាប ដោយមានការចូលរួមពីលោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប និងលោក លោកស្រី តំណាង មន្ទីរអង្គភាពជំនាញ កងកម្លាំងទាំងបី និងអាជ្ញាធរក្រុង ស្រុកជាច្រើនផងដែរ។

យោងតាមរបាយការណ៍របស់ លោក សំកុល សុចិត្រា បានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញពីលោក ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចុះធ្វើរដ្ឋបាលចំហ និងផ្សព្វផ្សាយ អប់រំ ដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងតាមដានជាប្រចាំ ព្រមទាំងបង្ការទប់ស្កាត់បានទាន់ពេលវេលា នៅល្បែងស៊ីសងគ្រប់ប្រភេទ រួមទាំងបទល្មើស (Online Scams) ផងដែរ។

នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានបន្តថា (Online Scams) គឺជាទម្រង់នៃការបោកបញ្ឆោត ដែលប្រើប្រាស់បណ្តាញអ៊ីនធឺណិត និងប្រើគ្រប់រូបភាព ដើម្បីទទួលបានប្រាក់ ព័ត៌មានផ្ទាល់ខ្លួន ឬទិន្នន័យសំខាន់ៗពីជនរងគ្រោះ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ និងធ្វើឲ្យវិស័យទេសចរណ៍ និងវិនិយោគិនធ្លាក់ចុះយ៉ាងខ្លាំង។ ដោយខេត្តសៀមរាប ជាគោលដៅរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកទស្សនាកម្សាន្ត និងអ្នកវិនិយោគ ចូលមកបណ្តាក់ទុនទៅលើគ្រប់វិស័យ។

នាយឧត្តមសេនីយ៍ បញ្ជាក់ថា ផ្តើមចេញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្រសួងស្ថាប័ន្ធពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ចនានា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងបានធ្វើឲ្យបទល្មើសនេះ ត្រូវបានកាត់បន្ថយ និងលុបបំបាត់ចេញពីក្នុងភូមិសាស្ត្រសំខាន់ៗជាច្រើន ដែលធ្វើឲ្យសន្តិសុខ ក្នុងសង្គមកម្ពុជាទាំងមូលមានភាពល្អប្រសើរ៕