* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ធនាគារជាតិនៃកម្ពុជា ដាក់ឱ្យដំណើរការ កាធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រជាតិ សម្រាប់បរិយាបន្នហិរញ្ញវត្ថុ

24-04-2026 15:16

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា ដាក់ដំណើរការ ការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រជាតិ​ស្តីពី​ការ​រួម​បញ្ចូល​ហិរញ្ញវត្ថុ ដើម្បីធានាដល់បុគ្គល គ្រួសារ និងអាជីវកម្ម ទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុសមស្រប ដែលគាំទ្រកំណើនប្រកបដោយចីរភាព និងបរិយាបន្ន។
ការដាក់ដំណើរការនេះ រៀបចំឡើងក្រោមការចូលរួមពីលោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។

លោក យឹម លាត បានថ្លែងថា ការចាប់ផ្តើមជាផ្លូវការនៃដំណើរការធ្វើបច្ចុប្បន្នភាព យុទ្ធសាស្ត្រជាតិសម្រាប់បរិយាបន្នហិរញ្ញវត្ថុ (NFIS) សម្រាប់រយៈពេលឆ្នាំ ២០២៦–២០៣០ សមិទ្ធផលនេះបង្ហាញពីការប្តេជ្ញាចិត្តបន្តរបស់យើង ក្នុងការលើកកម្ពស់សេវាហិរញ្ញវត្ថុ ដែលមានបរិយាបន្ន ងាយស្រួលប្រើប្រាស់ និងមានទំនួលខុសត្រូវ សម្រាប់ប្រជាជនកម្ពុជាទាំងអស់ ខណៈឆ្លើយតបទៅនឹងតម្រូវការកំពុងផ្លាស់ប្តូរនៃសេដ្ឋកិច្ច និងសង្គមរបស់យើង។

លោកបានបន្ដថា «ការធ្វើបច្ចុប្បន្នភាព NFIS នេះ នឹងស្ថាបនាលើវឌ្ឍនភាពដែលសម្រេចបានក្រោមយុទ្ធសាស្ត្រមុន ហើយពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមរបស់យើងបន្ថែមទៀត ដើម្បីធានាថា បុគ្គល គ្រួសារ និងអាជីវកម្ម អាចទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុសមស្រប ដែលគាំទ្រកំណើនប្រកបដោយចីរភាព និងបរិយាបន្ន»។

លោកបានបន្ថែមថា ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក វិស័យហិរញ្ញវត្ថុកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងគួរឱ្យកត់សម្គាល់ ចាប់ពីដំណាក់កាលដែលផ្តោតលើការកសាងទំនុកចិត្តឡើងវិញ លើស្ថាប័នហិរញ្ញវត្ថុ យើងបានអភិវឌ្ឍប្រព័ន្ធមួយយ៉ាងជាបន្តបន្ទាប់ ដែលកាន់តែមានស្ថិរភាព មានបរិយាបន្ន និងទទួលបានការគាំទ្រដោយនវានុវត្តន៍ឌីជីថលយ៉ាងឆាប់រហ័ស។
នៅឆ្នាំ ២០១៩ ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រជាតិ សម្រាប់បរិយាបន្នហិរញ្ញវត្ថុលើកដំបូង (NFIS) ឆ្នាំ ២០១៩–២០២៥ ដែលមានគោលបំណងជាចម្បង ក្នុងចំណោមគោលដៅផ្សេងៗទៀត ដើម្បីបង្កើនការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី ៥៩% ទៅ ៧០% និងកាត់បន្ថយគម្លាតនៃការខ្វះការចូលរួមហិរញ្ញវត្ថុសម្រាប់ស្ត្រីពី ២៧% ទៅ ១៣%។

លោកបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានរួមចំណែកដល់ការកែលម្អសុខុមាលភាពគ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព ដើម្បីសម្រេចគោលដៅទាំងនេះ សកម្មភាពអាទិភាពចំនួន១១៥ ត្រូវបានអនុវត្ត ដើម្បីពង្រីកលទ្ធភាពទទួលបានសេវាកម្មទូទាត់ ការសន្សំ និងឥណទាន។

លោក យឹម លាត បានបន្ថែមថា «ត្រឹមចុងឆ្នាំ ២០២៥ វឌ្ឍនភាពសំខាន់ៗជាច្រើនត្រូវបានសម្រេចចំនួនអ្នកដាក់ប្រាក់បញ្ញើបានកើនដល់ ១៨.៦ លាននាក់ ខណៈអ្នកប្រើប្រាស់ឥណទានឈានដល់ ៤.៣ លាននាក់ ការចូលរួមរបស់ស្ត្រីក៏បានកើនឡើងផងដែរ ដោយមានស្ត្រីប្រមាណ ៥៣% នៃអ្នកខ្ចីប្រាក់ និង ៥១% នៃអ្នកដាក់ប្រាក់បញ្ញើក្នុងវិស័យធនាគារ ហើយ ៦៧% នៃអ្នកខ្ចីប្រាក់ និង ៦៤% នៃអ្នកដាក់ប្រាក់បញ្ញើក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ក្នុងពេលតែមួយ សេវាហិរញ្ញវត្ថុឌីជីថលបានពង្រីកយ៉ាងឆាប់រហ័ស ប្រព័ន្ធបាគ បច្ចុប្បន្នគាំទ្រគណនីអ្នកប្រើប្រាស់លើសពី ៤៤.២ លានគណនី ដែលធ្វើឱ្យប្រសើរឡើងនូវការទទួលបានសេវាហិរញ្ញវត្ថុងាយស្រួល និងមានតម្លៃទាបទូទាំងប្រទេស»។

លោកស្រី Yasmin Siddiqi នាយកប្រចាំប្រទេសធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានថ្លែងថា បច្ចុប្បន្នពិភព លោកមិនទាន់មានភាពប្រាកដប្រជានៅឡើយដូចជា នៅមជ្ឈឹមបូព៌ា ពាណិជ្ជ​កម្ម​សកល ការឡើងអតិផរណា និងអំណាចទិញជាដើម បានកំពុងរងផលប៉ះពាល់។

លោកស្រីបានបន្ដថា ក្នុង​នោះ​ស​ម្រាប់ប្រទេសកម្ពុជា ជុំវិញការអភិវឌ្ឍក្នុងពេលបច្ចុប្បន្ន នឹងអាចមានផលជះដល់គ្រួសារ ក៏ដូចជាបុគ្គល អាចនឹងងាយរងគ្រោះបំផុតនៃការឡើងថ្លៃនេះ ប៉ុន្តែប្រទេស​កម្ពុជា​បាន​បង្ហាញ​ទៅ​ដល់​ប្រទេសផ្សេងៗក្នុងតំបន់ អំពីការធ្វើ បច្ចុប្បន្នភាពបរិយាបន្នហិរញ្ញវត្ថុ ដែលបាន​កំពុង​ដើរ​ទៅ​មុខ​ជានិច្ច។ ដូច្នេះការពង្រឹកលើវិស័យនេះគឺជាចំណុចសំខាន់មួយ តែវាមិនអាច ឆ្លើយតបបាន​គ្រប់​គ្រាន់​ទេ គឺទាមទារឱ្យរាជរដ្ឋាភិបាលគិតគូលើវិស័យផ្សេងៗទៀត ដើម្បីទប់នឹងវិបត្តិទាំងនេះ៕