* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គណៈបញ្ជាការឯកភាពស្រុកចិត្របុរី ចុះរៀបចំសណ្តាប់ធ្នាប់អាជីវករលក់ដូរក្រោមស្ពានមិត្តភាពមេគង្គក្រចេះ និងចំណីផ្លូវសាធារណៈឱ្យមានរបៀបរៀបរយឡើងវិញ

24-04-2026 15:37

(ក្រចេះ)៖ លោក សេក រុន អភិបាលរងស្រុកចិត្របុរី ខេត្តក្រចេះ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះរៀបចំសណ្តាប់ធ្នាប់ និងសម្រេចរុះរើដោយបង្ខំ តុកៅអី គ្រែ ទូរ អាជីវករលក់ដូរ នៅចំណុចស្ពានមិត្តភាពមេគង្គក្រចេះ (ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

ការចុះរុះរើតូបលក់ដូររបស់អាជីវករ នៅចំណុចទីតាំងខាងលើនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដែលសកម្មភាពនេះបង្ហាញពីការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់របស់គណៈបញ្ជាការឯកភាពស្រុកចិត្របុរី ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយឡើងវិញ។

​ទីតាំង និងសកម្មភាពនោះ ​អាជ្ញាធរបានចុះរុះរើតូបអាជីវករដែលលក់ដូរនៅទីតាំងសំខាន់ៗចំនួនពីរគឺទី១៖ ក្រោមស្ពានមិត្តភាពមេគង្គក្រចេះ ឬតំបន់ក្បែរនោះ និងទី២៖ លើចំណីផ្លូវសាធារណៈ តាមដងផ្លូវលេខ ៣៧៧ (ខ្សែផ្លូវ ក្រចេះ-ឆ្លូង) ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

បើតាមការបញ្ជាក់ពីអាជ្ញាធរ បានឱ្យដឹងថា ​មូលហេតុនៃការចុះអនុវត្ត ​ការចុះរុះរើនេះ អាជ្ញាធរបានចុះធ្វើកិច្ចសន្យាណែនាំរួចរាល់តាំងពីដើមខែមេសា ប៉ុន្តែអាជីវករមួយចំនួននៅតែបន្តការលក់ដូរដដែលវាមានហានិភ័យគ្រោះថ្នាក់ចរាចរណ៍៖ ព្រោះការលក់ ដូរលើចំណីផ្លូវបង្កឱ្យមានការកកស្ទះ និងងាយរងគ្រោះថ្នាក់ដល់ទាំងអ្នកលក់ អ្នកធ្វើដំណើរ និងដើម្បីលើកកម្ពស់សោភ័ណភាពធានាថាផ្លូវសាធារណៈត្រូវបានប្រើប្រាស់ត្រូវតាមគោលដៅបច្ចេកទេស។

អាជ្ញាធរស្នើឱ្យបងប្អូនអាជីវករលក់ដូរទាំងអស់មានការយោគយល់ ​បើទោះបីជាការរុះរើនេះប៉ះពាល់ដល់ការរកស៊ីប្រចាំថ្ងៃរបស់បងប្អូនអាជីវករ ប៉ុន្តែ ក្នុងន័យច្បាប់ និងសុវត្ថិភាពរួម ការគោរពចំណីផ្លូវគឺជារឿងចាំបាច់បំផុត អាជ្ញាធរជាធម្មតាតែងតែលើកទឹកចិត្តឱ្យអាជីវកររកទីតាំងលក់ដូរដែលសមស្រប និងមិនប៉ះពាល់ដល់ទ្រូងផ្លូវ ដើម្បីចៀសវាងការខាតបង់ទ្រព្យសម្បត្តិនៅពេលមានការចុះរុះរើបែបនេះ៕