មន្ត្រីជំនាញស៊ីម៉ាក់ កំពុងមមាញឹកបោសសម្អាតតំបន់រងការវាយប្រហារ ដោយគ្រាប់បែកចង្កោមសៀមឈ្លានពាន នៅទិសខេត្តឧត្តរមានជ័យ
24-04-2026 16:11
(ឧត្តរមានជ័យ)៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅទិសខេត្តឧត្តរមានជ័យ កម្លាំងអង្គភាព CMAC បានបោសសម្អាតតំបន់រងការវាយប្រហារ ដោយគ្រាប់បែកចង្កោម ដែលជាសំណល់យុទ្ធភណ្ឌសៀមឈ្លានពាន ដោយបានរំដោះភូមិដ្ឋាន និងដីស្រែចម្ការ ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នេះបើតាមការបញ្ជាក់របស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។
ក្រៅពីបោសសម្អាតគ្រាប់បែកសៀម មន្ត្រីជំនាញស៊ីម៉ាក់ ក៏បានធ្វើការផ្សព្វផ្សាយអប់រំយល់ដឹងពីគ្រោះថ្នាក់ ដោយសារសំណល់យុទ្ធភណ្ឌទាំងនោះផងដែរ។
លោក ហេង រតនា បានក្រើនរំលឹកថា «បងប្អូនបានរត់គេចផុតមានសុវត្ថិភាព ពីការបាញ់ប្រហារគ្រាប់បែកចង្កោមសំដៅសម្លាប់មិនរើសមុខ ពីខ្មាំងសត្រូវ ដូចនេះបងប្អូនត្រូវតែគេចឱ្យផុត ពីការរងរបួស ឬស្លាប់ដោយសារសំណល់មិនទាន់ផ្ទុះទាំងឡាយ ជាពិសេសគ្រាប់បែកចង្កោម នៅពេលវិលត្រឡប់មកលំនៅឋានវិញ។ ដោយអនុវត្តន៍វិធីសាស្ត្រងាយៗប៉ុណ្ណោះ តាមរយៈកុំប៉ះពាល់ ឬលើកដាក់ ឬជីកកកាយយកសំណល់គ្រាប់មិនទាន់ផ្ទុះទាំងនោះ ហើយត្រូវរាយការណ៍ជាបន្ទាន់ ជូនអាជ្ញាធរមូលដ្ឋាន កងកម្លាំងប៉ុស្តិ៍នគរបាលជាតិ ឬកងកម្លាំង CMAC ដែលនៅជិតបំផុត ដើម្បីជួយអន្តរាគមន៍ជូនបងប្អូន»៕












